ប្រទេសប៉េរ៉ូ៖ រលកខ្ពស់ដែលបង្កឡើងដោយភ្នំភ្លើងក្រោមទឹកនៅជិតតុងហ្គាបានផ្ទុះឡើង បណ្តាលឱ្យមានការធ្លាយប្រេងនៅលើឆ្នេរសមុទ្រនៃប្រទេសប៉េរូ  ដែលមានចម្ងាយរាប់ពាន់គីឡូម៉ែត្រ ប៉ុន្តែអាជ្ញាធរអាចដោះស្រាយបញ្ហាបានយ៉ាងឆាប់រហ័ស។

កាលពីពេលថ្មីៗនេះគេហទំព័រព័ត៌មាន ABC News បានរាយការណ៍ដោយដកស្រង់ពីវិទ្យាស្ថានការពារជនស៊ីវិលរបស់ប្រទេសប៉េរូ បាននិយាយថា កាលពីថ្ងៃអាទិត្យមុន ខណៈដែលកប៉ាល់ដឹកប្រេងកំពុងចាក់ប្រេងចូលទៅក្នុងរោងចក្រចម្រាញ់ប្រេងឈ្មោះថា La Pampiya នៅលើឆ្នេរសមុទ្រប៉ាស៊ីហ្វិក ស្រាប់តែមានរលកខ្លាំងៗខុសពីធម្មតាបានបោកបក់កប៉ាល់ជាខ្លាំង និងបានផ្លាស់ទី រហូតបណ្ដាលឱ្យប្រេងលេចធ្លាយចេញមកជាច្រើន ។ ក្នុងនោះរដ្ឋាភិបាលប៉េរូមិនបានបង្ហាញពីចំនួនប្រេងប៉ុន្មានហ្គាឡុងដែលបានហៀរចេញមកនោះទេ ប៉ុន្តែលោកបានបញ្ជាក់ថាស្ថានការណ៍ស្ថិតនៅក្រោមការគ្រប់គ្រងក្នុងរយៈពេលប៉ុន្មានម៉ោងក្រោយពីគ្រោះថ្នាក់មួយនេះ ហើយបច្ចុប្បន្នកំពុងដំណើរការក្នុងការប្រមូលប្រេងនៅតាមឆ្នេរ។

គួរបញ្ជាក់ផងដែរថារលកខ្ពស់មិនធម្មតាបានកើតឡើងបន្ទាប់ពីការផ្ទុះភ្នំភ្លើងក្រោមទឹកនៅជិតតុងហ្គានៅប្រទេសប៉េរូរលកយក្សស៊ូណាមិនេះបានបង្កការខូចខាតមួយចំនួនដល់ឆ្នេរសមុទ្រនៃប្រទេសនានាចាប់ពីប្រទេសនូវែលសេឡង់រហូតដល់ទីក្រុង Santa Cruz រដ្ឋកាលីហ្វ័រញ៉ា នៃសហរដ្ឋអាមេរិក៕ ប្រភព៖ Thairath