កាលពីយប់មិញ ក្រុម Borussia Dortmund បានធ្លាក់ចេញពីការប្រកួត German Cup ឬ DFB Cup ដោយបានបរាជ័យក្រោមថ្វីជើងក្រុម St. Pauli ដែលស្ថិតនៅក្នុងលីគទី២របស់អាល្លឺម៉ង់ ក្នុងលទ្ធផល ២-១។St. Pauli knocks defending champ Dortmund out of German Cup - The San Diego  Union-Tribune

នៅក្នុងការប្រកួតនេះ ក្រុម Borussia Dortmund បានបើការសម្រុកជាខ្លាំង ក៏ប៉ុន្តែមិនមានសំណាងទាល់តែសោះ តែបែរជាត្រូវក្រុម St. Pauli ដាក់២គ្រាប់ នាំមុខទៅវិញនៅក្នុងវគ្គទី១។ លុះឈានដល់វគ្គទី ២ នាទី ៥៨  Haaland ក៏បានទាត់បាល់ពិន័យ តាមបានពីក្រោយមកវិញ ២-១។ ក៏ប៉ុន្តែពេលវេលាដែលនៅសេសសល់ Dortmund មិនអាចធ្វើអ្វីចេញនោះទេ។CBS Sports Golazo ⚽️ on Twitter: "FT: St. Pauli 2-1 Dortmund DORTMUND ARE  KNOCKED OUT OF THE DFB-POKAL ❌ https://t.co/YTWCTQY5pH" / Twitter

គួរបញ្ជាក់ផងដែរ នេះជាលើកទី១ ហ់ើយចាប់តាំងពីឆ្នាំ ២០១១ ដែលក្រុម Dortmund មិនអាចឡើងដល់ជុំចុងក្រោយបាននោះ។ ដោយឡែក ក្រុម Bayern Munich វិញធ្លាក់តាំងពីជុំទីពីរមក៕