យល់ដឹង៖​ ការមានបទពិសោធន៍គឺមានតម្លៃ វាជួយបើកទស្សនៈ អាចបើកពិភពលោករបស់យើងម្ដងទៀត ថ្ងៃនេះយើងចង់ចែករំលែកជាមួយអ្នកនូវទស្សនៈរបស់មនុស្សដែលធ្លាប់ប៉ុនប៉ងធ្វើអត្តឃាតខ្លួនឯង ទោះបីជាគេមិនដែលចង់ប្រាប់រឿងក្នុងចិត្តដល់អ្នកដទៃក៏ និងមនុស្សគ្រប់គ្នាក៏ដោយក្ដី ប៉ុន្តែនេះជាអ្វីដែលគាត់ចង់ឱ្យអ្នកគ្រប់គ្នាដឹង។

១. ការធ្វើអត្តឃាតមិនមែនជាការគិតខ្លីហើយធ្វើភ្លាមទេ

យើងច្រើនតែសន្មត់ថា ការធ្វើអត្តឃាតគឺបណ្តាលមកពីការគិតខ្លីៗមួយពេល ប៉ុន្តែតាមពិត មនុស្សជាច្រើនដែលនៅរស់រានមានជីវិតឬធ្លាប់គិតដូចគ្នាបាននិយាយថាវាមិនមែនទេ មុនពេលឈានដល់ចំណុចធ្វើ អត្តឃាតពួកគេតែងតែប្រយុទ្ធ និងដោះស្រាយតាមវិធីណាដែលពួកគេអាចគិតបាន រហូតដល់ចំណុចមួយក៏ធុញទ្រាន់នឹងការប្រយុទ្ធពួកគេក៏បានឈានដល់ចំណុចដែលមានអារម្មណ៍ថាការឈឺចាប់ និងពួកគេមិនអាចទ្រាំទ្របានបន្តទៀត ដូច្នេះហើយពួកគេក៏បានសម្រេចចិត្ត និងជ្រើសរើសវិធីបញ្ចប់ជីវិតមួយនេះ។

២. អំឡុងពេលគិតចង់ធ្វើអត្តឃាត គេបានឃាត់ខ្លួនឯងជាច្រើនដងហើយ

មនុស្សដែលមានគំនិតចង់ធ្វើអត្តឃាតតែងតែប្រកែកជាមួយខ្លួនឯងដើម្បី រកភាពខុស ឬត្រូវ និង ថាវាត្រឹមត្រូវឬអត់ក្នុងការធ្វើអត្តឃាតបែបនេះ តែវាមិនឈ្នះនឹងគំនិតមួយទៀតដែលលំអៀងខ្លាំងទៅរកសេចក្ដីស្លាប់។

៣. គេមិនចង់ធ្វើឱ្យនរណាម្នាក់ឈឺចាប់

មនុស្សជាច្រើនដែលធ្លាប់ជួបរឿងរ៉ាវចង់ធ្វើអត្តឃាតខ្លួនឯងនេះបាននិយាយថាពួកគេមិនចង់ឱ្យអ្នកណាមានអារម្មណ៍ ខុសឆ្គង ពេលពួកគេចាកចេញ គេមិនចង់ឱ្យអ្នកណាម្នាក់ឈឺចាប់ចំពោះអ្វីដែលបានកើតឡើងនោះទេ ដោយគេមិនចង់ធ្វើបាបមនុស្សជុំវិញរូបគេទេ។

៤. គេភាគច្រើនក៏ដឹងថាមានមនុស្សជាច្រើនកំពុងតែស្រឡាញ់ពួកគេដែរ

ការប៉ុនប៉ងធ្វើអត្តឃាតមិនមែនមានន័យថាពួកគេខ្វះក្ដីស្រឡាញ់នោះទេ ហើយមិនមែន ថាពួកគេមិនត្រូវបានគេស្រឡាញ់ និង បោះបង់គេចោលនោះទេ ហើយពួកគេក៏មិនមានអារម្មណ៍ថាគ្នាននរណាម្នាក់ខ្វល់នោះទេ ហើយថាក្នុងករណីជាច្រើនពួកគេក៏ដឹងថាមាននរណាម្នាក់ស្រឡាញ់ពួកគេខ្លាំងណាស់។

អ្វីដែលពួកគេតែងតែជួបប្រទះជារឿយៗនិងឈានទៅរក ការធ្វើអត្តឃាតច្រើនតែមានមូលហេតុដែលផ្អែកទៅលើកត្តានិងរឿងរ៉ាវមួយចំនួនដូចជា ប្រើគ្រឿងស្រវឹងឬគ្រឿងញៀន មានប្រវត្តិគ្រួសារនៃការសម្លាប់ ការក្ស័យធន ជំពាក់ បំណុលគេ  ការបាត់បង់មនុស្សជាទីស្រឡាញ់ភ្លាមៗ។ ហើយសម្រាប់បញ្ហានៃការធ្លាក់ទឹកចិត្តនេះផងដែរក៏មាន សញ្ញាបង្ហាញឱ្យអ្នកនៅជុំវិញខ្លួនបានឃើញផងដែរ ដូចជា៖ព្យាយាមនៅដាច់ពីគេមិននិយាយជាមួយអ្នកណា  គេងមិនលក់យូរ  និយាយដោយសំឡេងព្រួយបារម្ភ  មុខក្រៀមក្រំ  ឬឆាប់ខឹងក្នុងរយៈពេលយូរ  មានភាពរីករាយមិនធម្មតា និយាយថាចង់ស្លាប់ ឬមិនចង់រស់នៅ  ធ្លាប់ព្យាយាមសម្លាប់ខ្លួនពីមុនមក ការធ្វើអត្តឃាតត្រូវបានគ្រោងទុក។ ទាំងនេះសុទ្ធសឹងតែរោគសញ្ញាដែលគួរឱ្យបានរម្ភ ដូច្នេះប្រសិនបើមាន មិត្តភ័ក្តិឬសាច់ញាតិមានសញ្ញាទាំងនេះគួរតែទៅពិគ្រោះជាមួយអ្នកឯកទេសខាងជំងឺផ្លូវចិត្តឱ្យបានទាន់ពេល៕