រាជធានីភ្នំពេញ៖ បើតាមលោក ថោ ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឲ្យដឹងថា ចុងសប្តាហ៍មុន ពោលគឺចាប់ពីថ្ងៃទី១៥-១៦ ខែមករា ឆ្នាំ២០២២ នៅទូទាំងប្រទេស ទទួលបានភ្ញៀវទេសចរ ជាង២៥ម៉ឺននាក់។
https://blogger.googleusercontent.com/img/a/AVvXsEgy0Nq0vnv1-u25ySRPbe0w4Gb5oeR1BHaB8fU0UYulrWhVMWcFG-_YnyUUxSa-mIvhiOOBYp7U01F12RZ5K_mrpEwmbuBCSf8TT9gLQWL39QyRWZKVdj8cTYI9TwOHRIYvUe-AxMAbI2DD7sa0ErNEASRaUEXrj0ddSwhXySyjkCSk5I2pNERtvT6G9A=s1242

លោក ថោង ខុន បានឲ្យដឹងថា ស្ថានភាពភ្ញៀវទេសចរផ្ទៃក្នុង នាចុងសប្តាហ៍មុន មានដូចខាងក្រោម៖
១៖ ភ្ញៀវសរុបមានចំនួន ២៥៦.៣២២ នាក់ ក្នុងនោះ៖ * ភ្ញៀវជាតិ ២៤៣.៥៩៧ នាក់ * ភ្ញៀវបរទេសផ្ទៃក្នុង ១២.៧២៥ នាក់។
២៖ គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ * ខេត្តព្រះសីហនុ ៧២.០៨០ នាក់ * ខេត្តសៀមរាប ២៨.២២៩ នាក់ * រាជធានីភ្នំពេញ ២៧.៨៩២ នាក់ * ខេត្តពោធិ៍សាត់ ២៧.៦២៦ នាក់ * ខេត្តបាត់ដំបង ១៤.៩៨០ នាក់ * ខេត្តកំពត ១០.៥១៧ នាក់។
ជាការកត់សម្គាល់ លោក ថោង ខុន បានបន្ថែមឲ្យដឹងថា ចំនួនភ្ញៀវទេសចរផ្ទៃក្នុងប្រចាំសប្តាហ៍នារយៈពេល៣-៤សប្តាហ៍ចុងក្រោយ បានកំពុងវិលទៅរកស្ថានភាពកាន់តែល្អប្រសើរ ប្រហាក់ប្រហែលនឹងពេលមិនទាន់មានជំងឺកូវីដ-១៩ ដែលជាទូទៅភ្ញៀវប្រចាំចុងសប្តាហ៍ធម្មតា ស្ថិតនៅចន្លោះពី ២៥-៣០ ម៉ឺននាក់។
https://blogger.googleusercontent.com/img/a/AVvXsEiZyriDjj9ZMnduN7qgNLQ77pTaMl3TlrFIt9XIrXfL-CQb00sW_8yWRMuX1RjSU458rHmPV6SSc0dD_Qp2ydn20JS-l5diQuBodo75rLhtLGvqLHT9KsmHX34M_Gctst7Gbd_0oSYeE_LAeHYpK6sC0ygFbxN88j3ePY-4aRyhan2r72rgVxxU7K-ffQ=s1280

ដោយឡែក ខេត្តព្រះសីហនុដែលបានកំពុងធ្វើម្ចាស់ផ្ទះវេទិកាទេសចរណ៍អាស៊ានលើកទី៤០ (ATF) ទទួលបានការមកកម្សាន្តរបស់ភ្ញៀវទេសចរច្រើននាចុងសប្តាស៍កន្លងមក ជាមួយការមកដល់ជាបណ្តើរៗរបស់គណៈប្រតិភូបរទេសអាស៊ាន និងក្រុមការងារផ្ទៃក្នុងប្រទេស។
https://blogger.googleusercontent.com/img/a/AVvXsEik503m17uftbX_cBD6xeGroFsx29vz2nWGXsmnsbjWNMq27Gg0wle0mkXHSk5Y_0N0dKpUzSmQu2_bNPWOaC9ZqryYC4hV6JnC_j5HpjtqCyHzlOWBXGPaLjsKnI7-zTCjB2mxQH0tGNtQLdK7C1O_yAsMa9tSPL5L1NNYd43_y-heznnfDzTyCOGaDA=s1168

ទន្ទឹមនឹងនេះ ក្រសួងទេសចរណ៍ បានណែនាំឲ្យមន្ទីរទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ និងវិស័យឯកជន ត្រូវជម្រុញការចាក់វ៉ាក់សាំងដូសជម្រុញ ពិសេសបុគ្គលិកបម្រើការទាំងអស់ត្រូវតែចាក់វ៉ាក់សាំងតាមការកំណត់ទាំងដូសមូលដ្ឋាន និងដូសជម្រុញ ព្រមជាមួយការបន្តពង្រឹងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និង SOP ឲ្យបានគ្រប់មូលដ្ឋានអាជីវកម្មទេសចរណ៍៕
https://blogger.googleusercontent.com/img/a/AVvXsEhzFSI_HjqWbRPxdphDyd_TUQGj9a6mnfoYLWv-kzKyozsOse2Z66EJER-7VirbRWC28B-GrDHiBHs-cVeO_xLvlojXQxUHtkO4KjBFuQSJxuQayEhBvBCePdnMWzCI5OS6Kbxac_JXkO3vA7Fcqfs47qVT3ackWVPqpjD0CTlROF2GnIC5Aq82_4YVKQ=s1280