ខេត្តបាត់ដំបង៖ សមត្ថកិច្ចថៃបានចាប់ខ្លួនពលករខ្មែរប្រុសស្រីជាង២០០នាក់និង បានបញ្ជូនឲ្យត្រឡប់មកកម្ពុជានៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២នេះ។

មេបញ្ជាការដ្ឋានវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨១៩ លោកវរសេនីយ៍ឯក ម៉ង់ ស៊ី បានអោយដឹងថា កម្លាំងប៉ុស្តិ៍អូរអន្លក់សហការជាមួយកម្លាំងកងយោធពលខេរភូមិន្ទ និងក្រុមគ្រូពេទ្យ បានចុះទទួលពលករខ្មែរប្រុសស្រីសរុបជាង ២០០នាក់ ដែលភាគីខាងថៃចាប់បញ្ជូនមកតាមច្រកតំបន់អូរអន្លក់ ស្ថិតក្នុងឃុំតាសែន ស្រុកកំរៀង នៃខេត្តបាត់ដំបង។
https://blogger.googleusercontent.com/img/a/AVvXsEizT7zO0fh9sUJpIRBfnIDgpX3oy_Z9Hq25GxISGyZonqPbSLtOMVOakegKxpZQ0-zVMy97FUoDEaJN0p6tam32waylnm1BfRdfLMp7Jo_q6whHp7U0n-suQvpcgcddbCUKIkcC2Ez48BljHg36pb5mKZQkRvbprQMJ7PIvK2t0vUR5bfkoEgyv1gukUQ=s808

លោកបន្តថា ពលករខ្មែរសរុបមានចំនួន ២៣០នាក់ ក្នុងនោះស្រីចំនួន ៨៦នាក់និងក្មេងចំនួន ៤៩នាក់ ត្រូវបានក្រុមគ្រូពេទ្យធ្វើតេស្តរហ័សស្វែងរកមេរោគកូវីដ១៩ ដែលជាលទ្ធផលអវិជ្ជមានទាំងអស់។

ចំណោមពលករខ្មែរសរុបចំនួន ២៣០នាក់ ក្នុងនោះ ១៨៦នាក់ ស្រី ៦៤នាក់និងក្មេង ៤៤នាក់មានកាតទទួលបានវ៉ាក់សាំងរួចត្រូវក្រុមគ្រូពេទ្យធ្វើការអប់រំណែនាំអំពីវិធានការ ការពារការឆ្លងជំងឺកូវី-១៩រួចបានអនុញ្ញាតអោយត្រឡប់ទៅស្រុកកំណើតវិញ ដោយឡែកអ្នកសេសសល់មិនទាន់មានកាតចាក់វ៉ាក់សាំងចំនួន ៤៤នាក់ ស្រី២២នាក់ និងក្មេង៥នាក់ត្រូវបានចាត់បញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌលគីឡូ៩ ស្រុកសំពៅលូន៕
https://blogger.googleusercontent.com/img/a/AVvXsEiLUHoS9FQWXZ3mYCPy49FvD2q7rT5CA09neaPGdY2_5lSQQn40dLGEpxRiCwwK6wKO6Wk9yapVglJ_vn0EwB3yK2o69pn9zBx7Uc-5YyjFF--Od47O_WFRD6Rr8VQsurfpcOOsWnLRq_wIkCKZXg8SRVQX1IuT6xS9ny-qhGcK8PAs4sEHGRtLIYbLEg=s979