ប្រទេសអូស្ត្រាលី៖ ក្មេងស្រីជនជាតិអូស្ត្រាលីម្នាក់ដែលទើបតែអាយុ១០ឆ្នាំ បានក្លាយជាម្ចាស់ក្រុមហ៊ុនរហូតទៅដល់ពីក្រុមហ៊ុន និងអាចគ្រប់គ្រងលុយរហូតរាប់លានដុល្លារនៅថ្ងៃខាងមុខដ៏ខ្លីនេះ។

កាលពីពេលថ្មីៗនេះទីភ្នាក់ងារសារព័ត៌មានអូស្ត្រាលីដ៏ល្បីមួយបានបង្ហាញពីរឿងដ៏អស្ចារ្យ  ពីក្មេងស្រី អាយុ ១០ ឆ្នាំម្នាក់ឈ្មោះថា ភីកស៊ី ខ្យូតធីស ( Pixie Curtis)  ដែលឥឡូវនេះនាងបានក្លាយជាម្ចាស់ក្រុមហ៊ុនចំនួន ២ និងរកបានប្រាក់ចំណូលជាច្រើន ក្នុងរយៈពេល ៧ទៅ៨ ឆ្នាំមុន បន្ទាប់ពីម្តាយរបស់នាងបានចាប់ផ្តើមក្រុមហ៊ុនលក់របស់របសម្រាប់ក្មេងលេងឱ្យកូនស្រីរបស់នាងកាលពីកូនខ្លួនមានអាយុត្រឹមតែ២ ឆ្នាំ  ក្នុងនោះភីកស៊ី ( Pixie) នាងក៏អាចចូលនិវត្តន៍នៅពេលអាយុ ១៥ ឆ្នាំបាន ដោយមានប្រាក់សម្រាប់ចំណាយពេញមួយជីវិតរបស់នាងដែលមិនបាច់ធ្វើការពេញមួយជីវិត។

ភីកស៊ី ( Pixie) អាយុ ១០ ឆ្នាំ ជាកូនស្រីច្បងរបស់ Roxy Jacenko ដោយនាងចំណាយពេលជាមួយកូនស្រីម្នាក់នេះ  ក្នុងការចាប់ផ្តើមអាជីវកម្មឱ្យកូនស្រីតាំងពីតូច នាងបានចាប់ផ្តើមក្រុមហ៊ុនដំបូងរបស់នាងសម្រាប់ភីកស៊ី(Pixie )ឈ្មោះថា Pixies Bows ក្នុងឆ្នាំ ២០១៤ ខណៈដែលក្មេងស្រីនេះមានអាយុត្រឹមតែ ២ ឆ្នាំ ដែលក្រុមហ៊ុននេះចាប់ផ្ដើមលក់គ្រឿងបន្លាស់នៃឧបករណ៍សម្រាប់ក្មេងលេង បន្ទា​ប់មកទៀតនៅពេលដែល ភីកស៊ី (Pixie) ធំឡើងអាយុ១០ឆ្នាំ នាងតែងតែសិក្សាពីម្តាយរបស់នាងបន្ថែមទៀត រហូតបានចាប់ផ្តើមក្រុមហ៊ុនទីពីរឈ្មោះថា Pixies Fidgets ដែលជាក្រុមហ៊ុនលក់ប្រដាប់ក្មេងលេងរបស់កុមារគ្រប់ប្រភេទ ហើយឥឡូវក្រុមហ៊ុនទាំងពីរនេះស្ថិតនៅក្រោមស្លាកក្រុមហ៊ុនធំមួយឈ្មោះថា Pixies Pix ។ ក្នុងនោះអ្នកជំនាញខាងជំនួញបានព្យាករថា ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ ក្រុមហ៊ុនរបស់ Pixies Pix នឹងមានមូលធនប័ត្រទីផ្សារចំនួន ២១ លានដុល្លារនៅក្នុងដៃ។  ទោះយ៉ាងណាក៏ដោយអ្នកស្រី Roxy Jacenko បានបន្ថែមងាការបង្រៀនកូនឲ្យចេះរកស៊ី មិនមែនជាសម្ពាធទេ ផ្ទុយទៅវិញ វាគឺជាការចំណាយពេលជាមួយកូនៗរបស់អ្នក ហើយឥឡូវនេះ នាងក៏បានចាប់ផ្តើមអាជីវកម្មតូចមួយ សម្រាប់កូនប្រុសអាយុ ៧ឆ្នាំរបស់នាងឈ្មោះ Hunter បន្ថែមទៀត ៕ ប្រភព៖ Sanook