ដូចដែលយើងធ្លាប់ដឹងរួចមកហើយថាផ្លែប៉ោម គឺជាផ្លែឈើមូយប្រភេទដែលល្អចំពោះសុខភាព និងសម្រស់ ដោយវាត្រូវបានគេដឹងថាមានច្រើនប្រភេទ និងការដាំដុះខុសគ្នាទៅតាមប្រទេសនីមួយៗផងដែរ ។ ជាងនេះទៅទៀតផ្លែប៉ោម ក៏ត្រូវបានគេយកមកកែច្នៃ និងប្រើប្រាស់ជាអាហារសម្រាប់គាំទ្រចំពោះសុខភាព នឹងរាងកាយទៀតផង ។Gala (apple) - Wikipedia

ក្នុងចំណោមប្រភេទផ្លែប៉ោមទាំងអស់ គេចាប់អារម្មណ៍ខ្លាំងទៅលើផ្លែប៉ោមមួយប្រភេទ ដែលមានឈ្មោះថា ផ្លែប៉ោម Royal Gala ជាផ្លែប៉ោម មានរស់ជាតិផ្អែមឆ្ងាញ់ ជាងប្រភេទដទៃ។
តើអ្នកបានដឹងអ្វីខ្លះពី ផ្លែប៉ោម Royal Gala ?

ផ្លែប៉ោម Royal Gala គឺជាពូជផ្លែប៉ោមមួយប្រភេទមានទំហំតូច សំបកស្ដើង ភ្លឺរលោង ពណ៌ក្រហម ឬពណ៌ទឹកក្រូច ចំណែកសាច់ខាងក្នុងមានពណ៌លឿង ។ ផ្លែប៉ោមនេះ មានដើមកំណើតនៅប្រទេសនូវែលសេឡង់ ក្នុងទស្សវត្សរ៍ឆ្នាំ 1930 រកឃើញដោយអ្នកជំនាញផ្នែកសួនច្បារដ៏ល្បីល្បាញម្នាក់ឈ្មោះលោក ជេមស៍ ហូតធុន ឃីត (James Hutton Kidd) ។ ហើយក្រោយមកនៅឆ្នាំ ១៩៧០ លោក ជេមស៍ ហូតធុន ឃីត ក៏បាននាំផ្លែប៉ោមនេះមុនគេទៅលក់នៅក្នុងទីផ្សារសហរដ្ឋអាមេរិក និងចំណេរកាលក្រោយមក វាត្រួវបានក្លាយជាផ្លែប៉ោមមួយប្រភេទដែលទទួលបានការពេញនិយមនៅជុំវិញពិភពលោក ។APPLE Royal Gala

“ ប៉ោម Royal Gala” គឺជាឈ្មោះ ដែលត្រូវបានគេហៅក្រោយពីមានវត្តមានរបស់ម្ចាស់ក្សត្រី អេលីហ្សាប៊ែត ទី២ (Elizabeth II) យាងទៅទស្សនកិច្ចក្នុងប្រទេសនូវែលសេឡង់នៅឆ្នាំ ១៩៥៣ ហើយទ្រង់បានប្រកាសថា ផ្លែប៉ោមនេះវាជាសំណព្វរបស់ទ្រង់ ។ ហើយសព្វថ្ងៃដំណាំ ប៉ោម Royal Gala ត្រូវបានគេរកឃើញដាំច្រើនបំផុតនៅក្នុងចក្រភពអង់គ្លេស ក៏ដូចជាមានការនាំចូលច្រើនជាងគេផងដែរនៅលើពិភពលោក ។
ជាមួយគ្នានេះផងដែរផ្លែ ប៉ោម Royal Gala ក៏ត្រូវបានគេដាំដុះយ៉ាងទូលំទូលាយនៅ អាហ្វ្រិកខាងត្បូង ឈីលី នូវែលសេឡង់ និងប្រទេសបារាំង ។ គេអាចប្រមូលផល ប៉ោម Royal Gala ចាប់ពីខែឧសភាដល់ខែកញ្ញា ហើយដើម្បីអាចលក់ផល ប៉ោម Royal Gala ឱ្យបានរយៈពេញមួយឆ្នាំបាន គឺគេយកវាទៅរក្សាទុកនៅកន្លែងដែលមានសីតុណ្ហភាពត្រជាក់ ។Gurney's Double Delicious 2-IN-1 Apple Tree: Fruit Trees
ក្រៅតែពីរស់ជាតិឆ្ងាញ់ ហើយនោះ ប៉ោម Royal Gala ក៏ជាផ្លែឈឺដែលផ្តល់នូវសារធាតុប្រឆាំងអុកស៊ីតកម្មលើកកម្ពស់ដល់សុខភាពជាច្រើន ។ វាជាប្រភពដ៏ល្អនៃជាតិសរសៃអាហារ វីតាមីន C និងសារធាតុរ៉ែប៉ូតាស្យូម និងជួយបំប៉នសុខភាពបេះដូង ។ យើងក៏អាចយកផ្លែប៉ោមមួយនេះ ទៅទទួលទាន ជាមួយបន្លែ សាឡាត់ ជាពិសេសអាចច្នៃធ្វើជាទឹកជ្រលក់បានយ៉ាងឆ្ងាញ់ពិសារថែមទៀតផង ព្រោះផ្លែប៉ោម Royal Gala នេះ មានលក្ខណៈពិសេសគួរឱ្យចាប់អារម្មណ៍មួយទៀតនោះគឺ វាមិនដូចផ្លែប៉ោមផ្សេងទៀតនោះទេ គឺពូជនេះនឹងត្រូវបានបាត់បង់ភាពផ្អែមរបស់វានៅពេលដែលយកវាទៅចម្អិន ។

ចំពោះតម្លៃរបស់ផ្លែប៉ោមនេះវិញ នៅលើទីផ្សារជាធម្មតាត្រូវបានគេដឹងថា វាមានតម្លៃចាប់ពី១០$ ទៅ ១៥$ ក្នុងមួយគីឡូក្រាម ៕Buy Royal Gala Apple Chile Online in Saudi Arabia - Shop Fresh Fruits from Tajir Bazar