តម្រងនោម គឺជាតម្រងធម្មជាតិនៃឈាមនៅក្នុងរាងកាយ ក្នុងការផលិតផលកាកសំណល់បញ្ជូនតាមបំពង់បង្ហួរនោមទៅកាន់ប្លោកនោមដើម្បីបញ្ចេញចោល។ប្រសិនបើតម្រងនោមមានសុខភាពល្អ រាងកាយនឹងមានសុខភាពល្អ ផ្ទុយទៅវិញនៅពេលដែលមុខងារតម្រងនោមចុះខ្សោយ រាងកាយនឹងមានការច៕ខ្សោយឆាប់រហ័ស ព្រមទាំងអាចគំរាមកំហែងដល់អាយុជីវិតផងដែរ ។
អ្នកជំនាញព្រមានថា ផ្នែកទាំង៣នៃរាងកាយ បើមានក្លិនមិនល្អ នោះជាសញ្ញាដែលបង្ហាញថាតម្រងនោមកំពុងមានបញ្ហា។

– សក់មានក្លិន

មនុស្សជាច្រើននឹងឆ្ងល់ថាតើអ្វីទៅជាទំនាក់ទំនងរវាងសក់ និងក្រលៀន? បើយោងតាមឱសថចិនបានបង្ហាញថា សក់ និង ក្រលៀន វាមានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ ព្រោះនៅពេលដែលមានបញ្ហាតម្រងនោម សក់នឹងមានសភាពខុសពីធម្មតា ដូចជាសក់មានក្លិនមិនល្អ មានជាតិប្រេង និងជ្រុះជាបន្តបន្ទាប់ (ជាង 100 សរសៃ) ជាងនេះទៅទៀតវានិងធ្វើឲ្យមុខងារតម្រងនោមថយចុះ ធ្វើឱ្យរាងកាយអសកម្ម បរិមាណឈាមរត់ទៅចិញ្ចឹមសក់ក៏តិច ព្រមទាំងបណ្ដាលឲ្យឫសសក់កាន់តែចុះខ្សោយផងដែរ ។
ដើម្បីទប់ស្កាត់បញ្ហានេះ អ្នកគួរតែផឹកទឹក ញ៉ាំអាហារដែលបន្សាបជាតិពុលក្នុងតម្រងនោម និងបន្ថែមអាហារសម្បូរសារធាតុចិញ្ចឹមផ្សេងទៀតដល់សក់របស់អ្នក។Best Home Remedies For Smelly Scalp And Hair

– ទឹកនោមមានក្លិន

នៅពេលដែលតម្រងនោមដំណើរការបានត្រឹមត្រូវ ទឹកនោមនឹងមានពណ៌លឿងស្រាល និងមិនមានក្លិននោះទេ ប៉ុន្តែប្រសិនបើទឹកនោមរបស់អ្នកមានក្លិនមិនល្អ នោះប្រាកដណាស់ថាអ្នកកំពុងតែមានបញ្ហាតម្រងនោម។ ចំពោះបញ្ហានេះ គឺត្រូវបានគេបង្ហាញឲ្យដឹងថា វាបណ្ដាលមកពីសារជាតិពុលកកកុញក្នុងប្រព័ន្ធទឹកនោមជាយូរមកហើយ ដោយមិនបានពិនិត្យជាមុន។លើសពីនេះ អ្នកក៏គួរតែយកចិត្តទុកដាក់បន្ថែមទៀតផងដែរប្រសិនបើអ្នកឃើញទឹកនោមក្រហម ដោយទាំងនេះជាសញ្ញាដែលបង្ហាញផងដែរថា តម្រងតម្រងនោមត្រូវបានខូចខាត ដែលធ្វើឲ្យកោសិកាឈាមទាំងនេះចាប់ផ្តើម “លេចចេញ” ទៅក្នុងទឹកនោមបែបនេះ ។
ដូច្នេះហើយ អ្នកគួរតែប្រឹងប្រែងទទួលទានទឹក ហើយកុំទប់នោមជាដាច់ខាត ដើម្បីជួយឱ្យតម្រងនោមបញ្ចេញជាតិពុលកាន់តែមានប្រសិទ្ធភាព។Urine Smell: What Does It Mean? – Cleveland Clinic

– ជំងឺហឺត

ក្លិនមាត់គឺជារឿងធម្មតាណាស់ ជាពិសេសបន្ទាប់ពីភ្ញាក់ពីគេងនៅពេលព្រឹក។ ប៉ុន្តែប្រសិនបើមាត់របស់អ្នកជារឿយៗមានក្លិនមិនល្អ អ្នកត្រូវយកចិត្តទុកដាក់ វាទំនងជាសញ្ញាមយដែលបង្ហាញថាតម្រងនោមរបស់អ្នកមានបញ្ហាហើយ។ជាពិសេសនៅពេលដែលតម្រងនោមដំណើរការមិនបានត្រឹមត្រូវ វានឹងនាំឱ្យខូចមុខងារសរីរវិទ្យា ប៉ះពាល់ដល់ការបន្សាបជាតិពុល និងការរំលាយអាហារក្នុងរាងកាយ ព្រមទាំងការដាក់សម្ពាធលើថ្លើម និងធ្វើឱ្យជាតិពុលចរាចរក្នុងឈាមគ្រប់ទីកន្លែង។ មិនត្រឹមតែប៉ុណ្ណឹងទេ ប្រសិនបើខ្យល់ដង្ហើមអាក្រក់នៅតែបន្តយូរពេក ដោយគ្មានការប្រែប្រួល នោះតម្រងនោមចុះខ្សោយកាន់តែខ្លាំង៕Asthma and driving - Fundación MAPFRE

អត្ថបទដោយ៖ សុផានីត