ប្រទេសថៃ៖ នៅក្នុងប្រទេសថៃបានធ្វើការចាប់ខ្លួនបុរសចំនួន៥នាក់ពីបទបាញ់សម្លាប់សត្វខ្លាចំនួន២ក្បាល នៅក្នុងឧទ្យាជាតិដែលត្រូវហាមឃាត់ និងខុសច្បាបយកមកផ្ដន់ទាទោសចោទពីបទចំនួន៩ករណីព្រមគ្នា។

នៅប៉ុស្តិ៍នគរបាល ថោងផាភូមិ ឧត្តមសេនីយ៍ទោ Roy Ingkapairote អគ្គមេបញ្ជាការរង នៃអគ្គស្នងការនគរបាលថៃ រួមទាំងនគរបាលខេត្ត កានចាន់បូរី និងស្នងការ នគរបាល ស្រុក ថោងផាភូមិ  ដោយបានប្រកាស ចាប់ខ្លួនជនជាប់ចោទតាមដីកាចាប់ខ្លួនរបស់សាលាដំបូង នូវជនសង្ស័យ ចំនួន៥ នាក់ បន្ទាប់ពីបានរកឃើញថាអ្នកទាំង៥នាក់នេះបានធ្វើការបាញ់សម្លាប់សត្វខ្លាចំនួន២ ក្បាល និងមាន៩ករណីផ្សេងទៀតកាលពីកន្លងមក។ ក្នុងមន្ត្រីជំនាញបានស៊ើបអង្កេតថា មានជនដៃដល់ចំនួន៥នាក់ដែលបានបាញ់សត្វខ្លាដែលមានទីតាំងនៅតំបន់ព្រៃ ភូមិភីឡុកគី ឃុំ ពលុក ស្រុកថោងផាភូមិ ខេត្ត កានចាន់បុរី  ហើយមន្ត្រីស៊ើបអង្កេតក៏បានប្រមូលភស្តុតាងបានដូចជា សាកសព និងគ្រោងឆ្អឹងខ្លាចំនួន២ក្បាល ទម្ងន់៥២.៥គីឡូក្រាម  អាវុធខ្លី ១ដើម អាវុធវែង១ដើម មាន២២គ្រាប់ កែវយឹត១ដើម កាំភ្លើងវែងថៃ១ដើម  គ្រាប់រំសេវ១ដើមមាន ៥០គ្រាប់  សំបកគ្រាប់កាំភ្លើង៥ គ្រាប់ទៀត។ ដោយឡែកតាមចម្លើយសារភាពរបស់ពួកគេបានអះអាងថា មូលហេតុដែលបាញ់សត្វខ្លានេះ គឺមកពីពួកគេចិញ្ចឹមគោក្របី ប៉ុន្តែដោយសារក្នុងអំឡុងពេលនេះ សត្វគោរបស់គេត្រូវសត្វខ្លាស៊ីជាង២០ក្បាលទើបនាំអាវុធដែលពួកគេមានជាមួយ ដើម្បីការពារសត្វចិញ្ចឹមរួចបាញ់សត្វខ្លាពីរក្បាលបន្ទាប់ពីខ្លាទាំងនោះចង់មកស៊ីសត្វចិញ្ចឹមខ្លួន។

ទោះជាយ៉ាងណាក៏ដោយតុលាការបានអនុម័តដីកាចាប់ខ្លួននិងនាំខ្លួនមកផ្តន្ទាទោសតាមច្បាប់ដោយចោទពីបទ សរុប៩ករណីគឺ ១. ប្រព្រឹត្តិគ្មានការអនុញ្ញាត  ២.ចោទប្រកាន់ពីបទនាំយកសត្វព្រៃឬបង្កគ្រោះថ្នាក់ ដោយគ្រប់មធ្យោបាយក្នុងតំបន់ឧទ្យានជាតិ(គោមកល្បួងនុយ) ៣. ពីបទរួមគ្នាចូលទៅក្នុងអាជីវកម្មណាមួយ  ដើម្បីស្វែងរកផលប្រយោជន៍នៅក្នុងឧទ្យានជាតិ  ៤. ត្រូវចោទប្រកាន់ពីបទនាំយកឧបករណ៍សម្រាប់បរបាញ់ ឬចាប់សត្វឬអាវុធចូលទៅក្នុងឧទ្យានជាតិ ៥ចោទប្រកាន់ពីបទបាញ់កាំភ្លើងនិងបង្កការផ្ទុះអាវុធ  ឬកាំជ្រួចភ្លើងក្នុងតំបន់ឧទ្យានជាតិ  ៦. ចោទប្រកាន់ពីបទចាក់សំរាមដែលអាចបង្កឱ្យមានអគ្គីភ័យនៅក្នុងឧទ្យានជាតិ  ៧.ចោទពីបទបរបាញ់សត្វព្រៃអភិរក្ស ឬ សត្វព្រៃការពារដោយគ្មានការអនុញ្ញាត  ៨.មាត្រារួមនៃការមានគ្រោងឆ្អឹងសត្វព្រៃការពារ ក្នុងការកាន់កាប់ដោយគ្មានការអនុញ្ញាត និង ៩. ចោទពីការនាំសត្វចិញ្ចឹមចូលក្នុងតំបន់ហាមឃាត់ដោយគ្មានការអនុញ្ញាត៕ ប្រភព៖ Sanook