កាលពីរសៀលម្សិលមិញ លទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២១ សម្រាប់មណ្ឌលភ្នំពេញ និងខេត្តកណ្តាល បានប្រកាសជាផ្លូវការ ដោយក្នុងនោះយើងឃើញថាចំនួនបេក្ខជនដែលទទួលបាននិទ្ទេស A សរុបទូទាំងប្រទេសមានដល់ទៅ ១៧៥៣នាក់ (ឆ្នាំ ២០១៩ មានចំនួន ៤៤៣នាក់)។No photo description available.

អ្វីដែលគួរអោយចាប់អារម្មណ៍នោះគឺ យុវតី២រូប មកពីខេត្តកណ្តាលដែលបានសិក្សានៅ វិទ្យាល័យ ហ៊ុន សែន ស្អាងនោះ ទទួលបាននិទ្ទេស A ដូចគ្នាហើយ និងថែមទាំងទទួលបាននិទ្ទេស A គ្រប់មុខវិជ្ជាដូចទៀតថែមទៀត។  ក្នុងនោះ យុវតីទី១មានឈ្មោះថា យិន សុខលាភ និងយុវតីទី២មានឈ្មោះថា ជេស ស៊ិនឌី។ No photo description available.

គួរបញ្ជាក់ផងដែរថា ការប្រឡងបាក់ឌុបនៅឆ្នាំ ២០២១នេះ មានបេក្ខជនប្រឡងជាប់ ៧២០១៦ នាក់ ត្រូវជា ៦៥.៦៥% នៃបេក្ខជនសរុប៕May be an image of 1 person, standing, flower, outdoors and treeយុវតី ជេស ស៊ិនឌី

May be an image of 1 person

យុវតី យិន សុខលាភ