ប្រទេសអេហ្ស៊ីប៖ នៅក្នុងប្រទេសអេហ្ស៊ីប ថ្មីៗនេះបានរកឃើញនូវរូបសំណាកបុរាណ ដែលជាអរិយធម៌អេហ្ស៊ីបក្នុងសម័យព្រះចៅផារ៉ោន អាមេនហូតេបទី៣ (Pharaoh Amenhotep III)។

កាលពីពេលថ្មីៗនេះ សារព័ត៌មានស៊ីនហួរបានរាយការណ៍ថាក្រសួងទេសចរណ៍ និង វត្ថុបុរាណអេហ្ស៊ីប  បានធ្វើការជីកកកាយនិងបានរកឃើញអដ្ឋិធាតុថ្មដ៏ធំសម្បើមមួយនៃរូបសំណាករាជវង្សបុរាណពីរ ក៏ដូចជាជញ្ជាំង និងសសរដែលតុបតែងលម្អចម្រុះពណ៌ នៅក្នុងទីក្រុង Luxor ដែលជាទីក្រុងទេសចរណ៍ដ៏ល្បីល្បាញមួយពោរពេញទៅដោយវិមានរបស់អេហ្ស៊ីប។ របាយការណ៍បានបញ្ជាក់ថាអ្នកបុរាណវត្ថុអេហ្ស៊ីបនិងអាល្លឺម៉ង់បានរកឃើញបណ្តុំសារីរិកធាតុទាំងនេះ ក្នុងអំឡុងពេលដែលពួកគេធ្វើការជួសជុលផ្នូររបស់ព្រះចៅផារ៉ោន អាមេនហូតេបទី៣ (Pharaoh Amenhotep III) នៅ ច្រាំងខាងលិចនៃទន្លេនីល ក្នុងនោះក្រសួងទេសចរណ៍ និងវត្ថុបុរាណអេហ្ស៊ីប បាននិយាយថា ក្នុងនោះក៏មានបំណែកថ្មកំបោរនៃរូបសំណាក Sphinx ចំនួនពីរត្រូវបានគេរកឃើញដែលស្ថិតក្នុងសម័យរបស់ផារ៉ោន អាមេនហូតេបទី៣  (Pharaoh Amenhotep III) ដែលមានអាយុកាលតាំងពីរាជវង្សទី ១៨នៃព្រះរាជាណាចក្រថ្មី ចន្លោះឆ្នាំ ១៣៩០ ទៅ ១៨៥២មុន គ.ស។ ហើយរូបសំណាកទាំងពីរមានក្បាលជាសត្វស្វា និងមានពុកចង្ការដែលជានិមិត្តរូបនៃគ្រួសាររាជវង្ស និងបានពាក់ខ្សែក នៅលើទ្រូងមានសិលាចារឹកព្រះនាមរបស់ព្រះចៅផារ៉ោន អាមេនហូតេបទី៣យ៉ាងច្បាស់។

យ៉ាងណាមិញអ្នកបុរាណវិទូក៏បានរកឃើញរូបចម្លាក់ក្រានីតពាក់កណ្តាលខ្មៅរបស់ Sekhmet ដែលជាអ្នកចម្បាំងអេហ្ស៊ីបបុរាណ និងជាទេពធីតានៃការព្យាបាលក្នុងសម័យនោះ នេះរួមបញ្ចូលទាំងសសរប្រាសាទមួយចំនួន ជញ្ជាំងដែលមានសិលាចារឹកចម្រុះគ្នាអំពីពិធីបុណ្យនៃសេចក្តីស្រឡាញ់ដែលមានក្នុងសមួយនោះ៕ ប្រភព៖ Khaosod