រាជធានីភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តសេរីទំនើបមួយគ្រឿងបោះពួយយ៉ាងលឿន ដោយមាននារីម្នាក់រួមដំណើរជាមួយផងដែរ ហើយខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលរបាំងថ្មបាក់អស់៣កង់ ហើយរថយន្តក្រឡាប់ផ្ងារជើង ។https://blogger.googleusercontent.com/img/a/AVvXsEiYT5rdYvOJwtge823JA6fxq_Fgj40SzhQ1polDsomcbLwFXRmOcy8h3fdYNU38x1rThavgneSc4ybmrPk4xawQ4xYtHaEj8VC7OsYF6fR9h2Zq6khHuBIKc1kz_Vyn31eODSymZj-rYE6YpbENgczLz-QTMnbBw-nVLK1Rz06lBn_SZaK9rV_Apr-3=s1280ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង១១ និង៥០នាទីយប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២៧១ ត្រង់ចំណុចលើស្ពានអាកាសស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។
សាក្សីបានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកLEXUS GS300 ពណ៌ស បើកដោយបុរសម្នាក់រួមដំណើរជាមួយនារីម្នាក់សង្ស័យស្រវឹងស្រាធ្វើដំណើរពីត្បូងទៅជើងឡើងស្ពានអាកាសស្ទឹងមានជ័យក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើដោយស្ថានភាពផ្លូវកោងផងនោះបានជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឱ្យរបាំងថ្មបាក់អស់៣កង់ ឯរថយន្តបង្កក្រឡាប់ផ្ងារជើងឡើងលើច្រងាងៗ។ ភ្លាមៗនោះអ្នកបើកបរនិងអ្នករួមដំណើរបានលូនចេញពីរថយន្តដោះស្លាកលេខចេញ រួចរត់ចេញពីកន្លែងកើតហេតុ ។
ក្រោយកើតហេតុសមត្ថកិច្ច បានអន្តរាគមន៍ធ្វើការវាស់វែង និងកំណត់ហេតុ ស្ទូចយករថយន្តបង្កទៅរក្សាទុក ដើម្បីឲ្យម្ចាស់ចូលខ្លួនដោះស្រាយតាមផ្លូវច្បាប់៕https://blogger.googleusercontent.com/img/a/AVvXsEjIlP2pVedzOsDXWFfrCrz4ByK9MaEAOftUCwky5SHlD0ceRxR9os4gnfnXya-61QJvSUJnP-wQMp6IqKdS-TgSTP3tep8n-XawclrZ1Rlh6eankzFKtttjxcupqY7sZ7q_21Xrst63TM0QsF-O_x36_ZBG4msKVmzdUmAId3unGuVLPrG0Il37NXAN=s1280https://blogger.googleusercontent.com/img/a/AVvXsEhPF6rcTCWaE6mtRITwvZEq28IABfvUUVcwI7zf6jIeNP3l_XTdooeBJlEt0qzRDUL25CkNZVXkzznqrMVu80tDu8KTaI-6CSdVdrXVvhWDcAL9X24ifmKESDam0kKP--ZQVxjTRh_NrKQQNBbtMM-Plok8rp81159PLnOHLtyPMc-IJBIA0Jys11QQ=s1280