អន្តរជាតិ៖ ជនជាតិមីយ៉ាន់ម៉ា ១៥២នាក់ត្រូវបានចាប់ខ្លួនក្រោយឆ្លងចូលទឹកដីថៃដោយខុសច្បាប់ក្នុងខេត្តកញ្ចណៈបុរី (Kanchanaburi) កាលពីថ្ងៃព្រហស្បតិ៍ទី១៣ ខែមករា ឆ្នាំ២០២២ ចំណែក ១៧នាក់ផ្សេងទៀតត្រូវបានរកឃើញនៅលើទូក នៅឯសមុទ្រនៃទីក្រុងរ៉ាក់ណង (Ranong)។

កងទាហាន​ព្រំដែន ប៉ូលីសថៃបានចាប់ខ្លួនជនជាតិមីយ៉ាន់ម៉ាដែលលួចឆ្លងចូលដីថៃពីប្រាំបីទីតាំងផ្សេងគ្នាក្នុងតំបន់បានកែវ(Ban Kao) និងតំបន់បងទី(Bong Tee) នៃស្រុកសៃយ៉ុគ(Sai Yok)។

តាមកាសែតបាំងកកប៉ុស្តិ៍បានចុះផ្សាយ មានមនុស្ស ១៥២នាក់មានស្រ្តី ៧២នាក់ ត្រូវបានចាប់ខ្លួន ក្នុងនោះរួមមានអ្នកនាំផ្លូវ ៣នាក់ជាមួយយានជំនិះ ៣គ្រឿងប្រើប្រាស់ដើម្បីដឹកជញ្ជូន។

ក្រោយការស៊ើបសួរ ពួកគេបានបញ្ជាក់ថា ខ្លះមកពីទីក្រុងដាវៃ(Dawei) ទីក្រុង​បាហ្គូ(Bago) ទីក្រុងរ៉ាឃីន(Rakhine) និងទីក្រុងម៉ាឡាំយីន(Mawlamyine) ហើយស្វែងរកការងារក្នុងទីក្រុងបាំងកក ខេត្តសមុទ្រសាខន(Samut Sakhon) ខេត្តផាថុមថានី(Pathum Thani) ខេត្តរ៉ាឆាបុរី(Ratchaburi) ខេត្តណាខនផាថុម(Nakhon Pathom) និងខេត្តសុងក្លា(Songkhla)។

ដោយឡែក នៅទីក្រុងរ៉ាយ៉ង(Rayong)ជនចំណាកស្រុកខុសច្បាប់ចំនួន ១៧នាក់មកពីមីយ៉ាន់ម៉ាត្រូវបានចាប់នៅសមុទ្រលើទូកកន្ទុយវែង ៕

https://blogger.googleusercontent.com/img/a/AVvXsEhBwOcqkNIj6GR3edf8ezThvVFuCCp7LTNjRgxR49hAeKex4fls73V8eO5BKtXoxdvgPLNIqHoFkZIHRirfc_J7JL--5ISXhueMTUrnIgga9gSSA8lbhuidIIAX2gyS9exOXa9RJKpPMEmFb985q0GHQs8V7IGavAhCcaafD5za9C8Tr1Hu507qcx8I=s1080https://blogger.googleusercontent.com/img/a/AVvXsEhULFo5nFIt-4396DGhUEV06DGMZuBht2IxYmIw2TOygijKXQXf-s7A9wRAPPN-OzaW7JgBNUMfw_Zlcoqin3V2KDa60iaXzkDYwCVS7U_Lo9ftOZd-11qhstK6oxTnbgZHoRS6RIz4KvXpWB397mK447KzFkU-vxKyHmj_3kFW95Im2eQmlAeF297L=s1080