ខេត្តព្រះសីហនុ៖ ក្មេងស្ទាវចំនួន៥នាក់ ជាមុខសញ្ញាយ៉ាងសកម្មធាក់ម៉ូតូផ្តួល រួចប្រើដាវ ,កាំប៉ិតបុ័ងតោ ,ដំបងដែក កាប់ និងវាយប្លន់យកម៉ូតូ ព្រមទាំងសម្ភារៈមានតម្លៃ ត្រូវបានកម្លាំងសមត្ថកិច្ចខេត្តព្រះសីហនុ ធ្វើការចាប់ខ្លួននាំមកចាត់ការតាមផ្លូវច្បាប់ ក្រោយពីធ្វើសកម្មភាពប្លន់ម៉ូតូតាមរូបភាពខាងលើ នៅនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ វេលាម៉ោង២០ និង៣០នាទី នៅចំណុចផ្លូវដើមឈើចាំស្នេហ៍ ស្ថិតនៅ ភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
សមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះ ទី១-ឈ្មោះ តាត់ ភត្រ្តា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនកាស៊ីណូ វិមានខ្សាច់ស មានទីលំនៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ ទី២-ឈ្មោះ ប្រាក់ ច័ន្ទដាលីន ភេទស្រី អាយុ ២០ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុនកាស៊ីណូ មានទីលំនៅ ភូមិ២ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ។ សម្ភារៈបាត់បង់ ម៉ូតូ០១គ្រឿង ម៉ាក Honda Scoppy-I ស៊េរីឆ្នាំ២០២០ ពណ៌ស ពាក់ស្លាកលេខៈព្រៃវែង 1R-6102 ,កាបូបស្ពាយចំហៀង ០១ ពណ៌ប្រផេះ , ទូរស័ព្ទដៃ ០២ គ្រឿង (ម៉ាក Iphone11 pro ពណ៌ខ្មៅ , iphone8 ពណ៌ខ្មៅ) , គ្រឿងសម្អាងមួយចំនួន ,កាបូបលុយតូចវែង ០១ ពណ៌ខ្មៅ ,លុយខ្មែរ ចំនួន ២០០,០០០៛ និង-អត្តសញ្ញាណប័ណ្ណ ០២សន្លឹក និងកាតចាក់វ៉ាកសាំង ០២សន្លឹក ។https://blogger.googleusercontent.com/img/a/AVvXsEgn99zi4VkZ8J5rqpICY-1O3REybPsdQwdoVhMLdchHMAUSQSIM_X-5vjDGcnP95tC6q772P-oZFOZWSp3_ZCgqbPGIN6tOyGPmEdQzJ8OiKX3hg-m5tUyK-7DMNHFTvlF01GU3cLCAZx1D2aSTx_QezolIc86nbVJWslQT2fWkd9zq9HfjL-CsXMl5=s1008សមត្ថកិច្ច បានឲ្យដឹងថា ក្រោយពីមានពាក្យបណ្តឹងរបស់ជនរងគ្រោះ កម្លាំងសមត្ថកិច្ចបានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ និងបានដាក់កម្លាំងតាមដងផ្លូវត្រង់ចំណុចសំខាន់ ដើម្បីចាំស្ទាក់ចាប់ជនសង្ស័យ រហូតដល់វេលាម៉ោង ២១ និង ១៥នាទី ទើបធ្វើការស្ទាក់ចាប់ឃាត់ខ្លួន ជនសង្ស័យបាន ទី១-ឈ្មោះ ហុក ចិត្រា ភេទប្រុស មុខរបរ មិនពិតប្រាកដ មានទីលំនៅ រាជធានីភ្នំពេញ (មិនពិតប្រាកដ) ។ ទី២-ឈ្មោះ ព្រំ ឈៀងសៀវថង ភេទប្រុស មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិសឹង ឃុំរការខ្នង ស្រុកដូនកែវ ខេត្តតាកែវ ។ ទី៣-ឈ្មោះ ហន ប៊ុនថុង ភេទប្រុស មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត ។ ទី៤-ឈ្មោះ យ៉ាង វាសនា ភេទប្រុស មុខរបរ មិនពិតប្រាកដ មានទីលំនៅ ឃុំព្រែកប្រើស ស្រុកកំពង់ត្រាច ខេត្តកំពត ។ ទី៥-ឈ្មោះ អំ ពេជ ហៅ ពេជ្រ ភេទប្រុស មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិស្វាយទងខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត និងដកហូតវត្ថុតាងពាក់ព័ន្ធនឹងបទល្មើសមួយចំនួន។

នៅចំពោះសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ក្រុមបក្ខពួករបស់គេ ដែលចេញធ្វើសកម្មភាពធាក់ម៉ូតូផ្តួល រួចប្រើដាវ ,កាំប៉ិតបុ័ងតោ ,ដំបងដែក កាប់ និងវាយប្លន់យកម៉ូតូ ព្រមទាំងសម្ភារៈមានតម្លៃ សរុបមានគ្នាចំនួន ០៩នាក់ ធ្លាប់ប្លន់នៅក្នុងទឹកដីនៃខេត្តព្រះសីហនុ ពួកគេធ្វើសកម្មភាពធាក់ម៉ូតូផ្តួល រួចប្រើដាវ ,កាំប៉ិតបុ័ងតោ ,ដំបងដែក កាប់ និងវាយប្លន់យកម៉ូតូ ព្រមទាំងសម្ភារៈមានតម្លៃ បានចំនួន ០៨ករណី ។ នៅខេត្តកំពត ពួកគេធ្វើសកម្មភាពធាក់ម៉ូតូផ្តួល រួចប្រើដាវ ,កាំប៉ិតបុ័ងតោ ,ដំបងដែក កាប់ និងវាយប្លន់យកម៉ូតូ ព្រមទាំងសម្ភារមានតម្លៃ បានចំនួន ០៥ករណី ។ នៅរាជធានីភ្នំពេញ ពួកគេធ្វើសកម្មភាពធាក់ម៉ូតូផ្តួល រួចប្រើដាវ ,កាំប៉ិតបុ័ងតោ ,ដំបងដែក កាប់ និងវាយប្លន់យកម៉ូតូ ព្រមទាំងសម្ភារមានតម្លៃ បានចំនួន ០៦ករណី ។ នៅខេត្តតាកែវ មានដីកាបង្គាប់អោយចាប់ខ្លួនរបស់សាលាដំបូងខេត្តតាកែវ ផងដែរ ។
ចំពោះជនសង្ស័យខាងលើ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់ ។ ចំណែកបក្ខពួករបស់ជនសង្ស័យដែលរត់គេចខ្លួន កម្លាំងសមត្ថកិច្ចជំនាញ កំពុងបន្តស្រាវជ្រាវស្វែងរកចាប់ខ្លួន មក ផ្ដន្ទាទោសតាមច្បាប់ផងដែរ ៕https://blogger.googleusercontent.com/img/a/AVvXsEh6jGSQo_R5k5W4fzxt6ClEatFbss1LHoylrN4u0L9TnnkLtofPgzTcghfl3ngRvolGY4D90cfu2oQgH-yIMKpZTXZAr2gtC5kPI7ln_47wByxk7l-uWSN0Cv08D9Kj4e_pN0ZWsjXAIRBcS4Qw2cqyaMmN5WzRMXvoLVRuL6uzRkh318Mj37c9AV7G=s1280