រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ(គ.ប.ផ.ក.) សហការជាមួយស្ថាប័នជំនាញពាក់ព័ន្ធ ដោយមានការ សម្របសម្រួលនីតិវិធី ពីស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បាន បើកប្រតិបត្តិការបង្ក្រាប ទីតាំងមជ្ឈមណ្ឌលកែសម្ផស្សផ្ការំដួល ស្ថិតនៅអគារ One Park Building #B01 ផ្លូវលេខ០៨ សង្កាត់ស្រះចក ខ័ណ្ឌដូនពេញ រាជធានីភ្នំពេញ។https://blogger.googleusercontent.com/img/a/AVvXsEicY5OykbahCBYw9gm0TlJGA_iRls56SNJH5Xygak_gB4YgBI740ZqVwtlIqcn_SaQ9TjUVB6znNBpMPRt6jSX9GsijKu6z4YdB5QMtEyVqGkuWoQ5HR8N3F1ayMQsrlZKuRKNkDgLu7IwUxCL-jrmSTb8-QwXXqcgfYXNQzyppAUqwMVAlSqcYWUSK=s1080គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ(គ.ប.ផ.ក.) បានសេចក្តីប្រកាសថា ប្រតិបត្តិការបង្ក្រាបទីតាំងនេះធ្វើឡើងតាមពាក្យបណ្តឹង របស់ជន រងគ្រោះមួយចំនួន។ ក្រោយពីការត្រួតពិនិត្យ និងឆែកឆេរ កម្លាំងចម្រុះរបស់គណៈកម្មាធិការបានរកឃើញ៖ ទី១- គ្រូពេទ្យជាជនបរទេស (ជនជាតិចិន) ដែលកំពុងបម្រើការងារផ្នែកវេជ្ជសាស្ត្រនៅក្នុងមជ្ឈមណ្ឌលកែសម្ផស្ស ផ្ការំដួល សុទ្ធតែជាគ្រូពេទ្យដែលពុំមានការទទួលស្គាល់ពីក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា។ https://blogger.googleusercontent.com/img/a/AVvXsEieUkGl_JIay8uRc-fI08N50qcjou6jmFks_I42vXZVEnF49-CnaTFcbMKHzXb9iqR65kfdEavb19-dCT3vdVcgkJ6U-9yG6YPUBvP8lid4-6hJa35quRIK_tzEK5Chi4g-bVKStJWzS2vmGbwV0_-GbbuHMqcQM69hR5vaHtTWcWaUZid4S6mbFeqz=s1280២-គ្រូពេទ្យជាអ្នកបច្ចេកទេសបានបង្ករបួស ដោយចេតនាដល់ជនរងគ្រោះជាច្រើននាក់ ដោយបានបំពានលើកាតព្វកិច្ចប្រុងប្រយ័ត្នដែលច្បាប់តម្រូវ។ ៣-នាំចូលស្តុកទុក ប្រើប្រាស់ ផលិតផលឱសថ(ឱសថក្លែងក្លាយ) និងឧបករណ៍សម្ភារៈបរិក្ខារពេទ្យពុំមានចុះលេខប្រវេទន៍ ឬលេខបញ្ជិកាពីក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា។ ៤-ស្តុកទុក និងប្រើប្រាស់ឱសថគ្មានគុណភាព(ហួសសុពលភាព ឬក្លែងក្លាយ)ប្រើប្រាស់។https://blogger.googleusercontent.com/img/a/AVvXsEhFoS3SCTwX6BOOGGBPPktlkvnpWfQ490tad3_fJHOAE7AO0NXNTlXR-dIEShz6qGFHDlGM_vG3CB39rniJzYgVFm6nk_B-q3_VrpDrLe-sqs0j5KnPVbQmxRIg9ItV6o9veP2oF1ZbAOPYdx4TO-BvI7iAnCw_3uL6EovqlOtw0W_j2VpSc1MhrEwY=s1280ដោយមានគោលការណ៍ឯកភាពពី សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្តី រដ្ឋមន្តីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ បានអនុញ្ញាតឲ្យគណៈកម្មាធិការប្រយុទ្ធប្រឆាំង ក្លែងក្លាយ(គ.ប.ផ.ក.) បន្តអនុវត្តការងារឲ្យមានប្រសិទ្ធភាពខ្ពស់ ដូចមានខាងក្រោម៖ ១- បន្តអនុវត្ត ប្រកាសរួម រវាងក្រសួងមហាផ្ទៃ និងក្រសួងសុខាភិបាល ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៥។ ២- បន្តស្រាវជ្រាវស៊ើបអង្កេត និងជនប្រព្រឹត្តបទឧក្រិដ្ឋឱសថសាស្ត្រ និងវេជ្ជសាស្ត្រខុសច្បាប់ក្នុងព្រះរាជា ណាចក្រកម្ពុជា។ ៣- សហការជាមួយក្រសួងសុខាភិបាល និងអាជ្ញាធរមានសមត្ថកិច្ចនានា ដើម្បីចុះផ្សព្វផ្សាយអប់រំណែនាំដល់បណ្តាសេវាសុខាភិបាល អោយគោរពតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។ ៤- បន្តធ្វើសកម្មភាព និងប្រតិបត្តិការ ដើម្បីសន្តិសុខសុវត្ថិភាពសុខាភិបាល សុខភាពសាធារណៈ ដើម្បីជាគុណប្រយោ ជន៍សម្រាប់ប្រជាពលរដ្ឋកម្ពុជា។https://blogger.googleusercontent.com/img/a/AVvXsEjl6qF5aZMb0BoWtrZkAUF-YUhKyqYSM-oEtmBKlykiPyIxsuHqi_2iiOxR2L4HI81rWbiirjRxS5k2QFlL6j03OEi_w23N7iQynrODmOcTJeQWQuqPprU3kCybJT2J-6paIw-iIeg8nmlLWrRvYc0uCUUeesuuNbeeg5xr-3GtPqxUpSMDIktquLXP=s1280

ដោយឃើញថា ទីតាំងខុសច្បាប់នេះមានកំហុស និងមិនអនុលោមតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ព្រះរាជអាជ្ញា សម្រេចឲ្យផ្អាកអាជីវកម្មជាបណ្ដោះ អាសន្ន និងបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យចំនួន០៤រូប (ក្រុមគ្រូពេទ្យ ជន ជាតិចិន) ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។ ចំពោះជនដែលពាក់ព័ន្ធផ្សេងទៀត សមត្ថកិច្ច នឹងបន្តស្រាវជ្រាវ និងស្វែងរក ដើម្បីចាប់មកផ្តន្ទាទោសតាមច្បាប់។ ព្រឹត្តិការណ៍នេះជាការបង្ក្រាបទីតាំងមជ្ឈមណ្ឌលក សម្ផស្សដ៏ធំជាលើកទី២ របស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ។https://blogger.googleusercontent.com/img/a/AVvXsEj17UdToRVfQhjBNQErMkwdM1WtF48SRMcfEywPtjl41ENyx6ElPEK-0q_2GLJS84CgXXXt7aw6DYUpN_kQ0hySE1hqPrEgTMwJ6odyLfcCIdE23I3eXwOPOS4poE_mdrHy7bLmLm7P9NeVCGbdF_77X1gUMe82poIverOQ9w3vHBKSSeJN9ceCoNR3=s1280
ក្នុងសេចក្តីប្រកាសព័ត៌មាន ដដែលបញ្ជាក់ថា កន្លងមកមានជនខិលខូចមួយចំនួនកំពុងបើកអាជីវកម្មខាងផ្នែកកែសម្ផស្ស ដែលមិនបានគោរពតាម ច្បាប់របស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យប្រជាពលរដ្ឋដែលទៅទទួលសេវាគ្មានគុណភាព រងការប៉ះពាល់ដល់សុខភាព និងគ្មានសុវត្ថិភាពដល់អាយុជីវិតផងដែរ គណៈកម្មាធិការនឹងបន្តតាមដានស្រាវជ្រាវលើកិច្ចការ នេះបន្ថែមទៀត ដោយសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕https://blogger.googleusercontent.com/img/a/AVvXsEh3KxITM-1V9wZs3URsM-38ICufjPtS8P8XaNjFZEgQb6KvVNp7jHgkQn9MwNca22aEawyEad-3Ugunz2T1nZCKGIQdI-mkHkgvqndjXeu4rKym3N-lmrhRjh-DXcrHN4J7419lzA7x5BqaKmsvJXhuWkBQOqLlBFo6F94cFuVxwdmYqtRrsORSueVL=s1280