រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាបញ្ជាឲ្យអតីតសង្ឃ ពឿយ មេត្តា ចូលខ្លួនទៅតុលការតាមបណ្តឹងរបស់លោកស្រីឧកញ៉ា សៀង ចាន់ហេង។
បើតាមពាក្យបណ្ដឹងរបស់់លោកស្រីឧកញ៉ា សៀង ចាន់ហេង បានធ្វើការចោទប្រកាន់អតីតសង្ឃ ពឿយ មេត្តា ពីបទ៖ «រិហាកេរ្ដិ៍ជាសាធារណៈក្លែង ប្រើប្រាស់ត្រាក្លែងបន្លំឯកសារសាធារណៈ ប្រើប្រាស់ឯកសារសាធារណៈក្លែង និងញុះង់ឲ្យមានការរើសអើង និងបាតុកម្ម» ។
ដូច្នេះហើយអតីតសង្ឃ ពឿយ មេត្តា ត្រូវតែចូលខ្លួនបង្ហាញនៅតុលាការឲ្យបានមុនថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២ ជាដាច់ខាត ៕