កម្រាលឥដ្ឋឡាមីណេត គួរតែត្រូវបានសម្អាតជូតជារៀងរាល់ថ្ងៃ ដើម្បីលុបបំបាត់ភាពកខ្វក់លើផ្ទៃអគារ យ៉ាងណាមិញតើអ្នកគួរសម្អាតយ៉ាងដូចម្តេច ដែលវាមានភាពសាមញ្ញតែវារហ័សក្នុងការសម្អាត។
_ របស់របរសម្រាប់រៀបចំសម្អាត និងលុបបំបាត់ស្នាមប្រឡាក់នៅលើកម្រាលឈេី:
ក្រនាត់ជូត
ម៉ាស៊ីនបូមធូលី
ទឹកខ្មេះ
អាល់កុលhttps://blogger.googleusercontent.com/img/a/AVvXsEhYH6-yKmm_Ll-nH5YrKnKcLMp1-7pz7kZ6wNC8Hw_erG56jRiODdlrJlNsCelQ7sgFMAhh6Pt8YINqP5ah_re6nxae8wb187y-n4_ul-0ibeuqGUJ7_DRmNZTk8yKiThrpijkR7DT769JcfAnJTcrWVOljFSfvBO725_1P_Ozz-qMNhpevlIxDweQH=s700_ វិធីសម្អាត :
សូមជ្រើសរើសក្រនាត់ជូត ឬ ម៉ាស៊ីនបូមធូលី ដើម្បីកម្ចាត់ភាពកខ្វក់នៅលើកំរាលឈើ ជំនួសអោយការជូតសើម ព្រោះវាអាចរីករាលដាលស្នាមចូលដល់កម្រាលឈើដទៃ ទៀត ។សូមធ្វើការជ្រើសរើសជម្រើសម៉ាស៊ីនបូមធូលី ដែលមានការកំណត់ត្រឹមត្រូវសម្រាប់កម្រាលឈើរឹង ។សម្រាប់ឧបករណ៍សម្អាតកម្រាលឈើ មិនចាំបាច់ចំណាយទៅលើរបស់ថ្លៃបំផុតនោះទេ ការដោះស្រាយ លោកអ្នកគួរតែប្រើទឹកខ្មេះ ឬអាល់កុលតិចតួចដើម្បីលាងសម្អាត ជៀសវាងការប្រើស៊ាបូបោកខោអាវ ។ចំពោះបរិមាណទឹកត្រូវសម្អាត មិនគួរជោកជាំទៅលើក្រណាត់ជូតពេកទេ ព្រោះវាអាចធ្វើអោយបន្ទះកម្រាលហើប និងចន្លោះ បន្ទះឈើ ងាយនឹងខូចកម្រាល។អ្នកគួរតែប្រើដបទឹកសម្រាប់បាញ់ ដើម្បីងាយស្រួលកំណត់ទីតាំងជាក់លាក់ណាមួយ ។ ប្រសិនបើអ្នកប្រើប៉ុងជូត សូមច្របាច់ទឹករហូតទាល់តែអស់ទឹក ដើម្បីសម្រួលដល់ការជូតអោយស្ងួតក្នុងរយះពេលពី 1-2 នាទីបន្ទាប់ពីការជូត។ ប្រសិនបើអ្នកពិតជាចង់អោយកំរាលឈើមានពន្លឺចែងចាំងមែន បន្ទាប់ពីជូតរួច សូមប្រើ មីក្រូហ្វាយប័រ ដោយជូតជារង្វង់ លើផ្នែកនីមួយៗនៃកម្រាលឈើ ដើម្បីអោយកម្រាលនោះមានភាពស្រស់ស្អាត៕https://blogger.googleusercontent.com/img/a/AVvXsEjn4bUpvTo_zayJ3px7MABd1c4V0VPSbchMyN1ehjShNatcCqlDLYycVnq8_63uPa5OQ6C1HUzuF1OwzEhRGNm2Nx3SikuVeDUNCM-z-OnN5sZzOz1yWNGXRbRy1YXLqb2egn7tk0Qp3xgP-HJuScD583SHItYIx2HL0wXqOQe4MJPq5XnFfc68N1J7=s700https://blogger.googleusercontent.com/img/a/AVvXsEhYjpgDmxriDFJCkhG8JzbXKtmqaB6iDNZW_8P8Awr-h3YP06FWKHwyPk4jGhTHMfGk6o1NGNFuiVNGtokA93vBfVp8u2DCJGxMMnD4aKJ-QrhKoOgdCpLehY3qgOAFnpajgW6Rdb8U7uwHegiF_IKkkpaAPUkjEwaZ82ZCHutOCqzx23eo2WwNqwGn=s700https://blogger.googleusercontent.com/img/a/AVvXsEglT-SGrycZBeJU12fa35_1cfJYW95ooXZvzkXsIsd8I7GsIfQlnbKfLbugIwrK4DWAxqOSch5kukrMzRLUbFs30hmrjiopBdnpi5LVvFII_MG8Lh788fF_TNY4lh0unt_O4cyg_UBIPkz7Z-xzpRsL8jy9QxPORjVz9bn50TZaDK4PKUo_fEn_w_T_=s700