ខ្នុរជាផ្លែឈើដែលប្រជាជនខ្មែរពេញនិយម ហើយវាក៏ផ្តល់មកនូវសារធាតុចិញ្ចឹមជាច្រើនសម្រាប់សុខភាព។ក្រៅពីទទួលទានផ្ទាល់ អ្នកក៏អាចធ្វើជាបង្អែមឆ្ងាញ់ៗជាច្រើនមុខសម្រាប់ក្រុមគ្រួសារទាំងមូលបានដែរ។ ថ្ងៃនេះយើងនឹងបង្ហាញលោកអ្នកពីរប្រៀបធ្វើបង្អែម ដំណើបខ្នុរ សម្រាប់លាងមាត់ ដែលផ្សំឡើងពីផ្លែខ្នុរ ហើយលោកអ្នកអាចសាកល្បងរៀនធ្វើបាន។
គ្រឿងផ្សំ:
_ ខ្នុរបកហើយ ១០០០ក្រាម ព្រលះគ្រាប់ចេញទុកមួយឡែក.
_ អង្ករដំណើប ១០០០ក្រាម.
_ ស្ករស ២៥០ ក្រាម.
_ ខ្ទិះដូងទុំ ១០០០ក្រាម .
_ ដូងចាស់ មួយផ្លៃ ពុះយកទឹកទុក និងកោសសាច់.ដូងជាសរសៃរ ទុករោយពីលើនំ។ចង់ធ្វើនំអន្សមខ្នុរញុំា មានអីពិបាក ធ្វើតាមរូបមន្ដងាយៗបែបនេះ រួចជាស្រេច – Popular Magazine
វិធីធ្វើ :
យកអង្ករដំណើបលាងទឹកអោយស្អាតដាក់ក្នុងឆ្នាំង ចាក់ទឹកដូង បន្ថែមអំបិលមួយចឹប រួចចាប់ផ្តើមចម្អិន។ពេលបាយដំណើបចាប់ផ្តើមពុះហៀរ សូមបន្ថែមទឹកខ្ទិះដូងមួយចានចង្កឹះចូល កូរច្របល់អោយរឹងទឹក រហូតបាយឆ្អិន។យកខ្ទិះដូង ដាក់ដាំអោយក្តៅ ដាក់ស្ករ អោយផ្អែមល្មមទៅតាមចំនង់ចំនូលចិត្ត រួចដាក់ម្សៅឆា ១ស្លាបព្រាបាយ ដើម្បីអោយទឹកខ្ទិះខាប់បន្តិច រួចទុកមួយអន្លើ។
បន្ទាប់ពីបាយឆ្អិនហើយ យើងចាប់ផ្តើមរៀបនំឡើង ដោយយកផ្លែខ្នុរដែលយើងបានព្រលះស្អាតនោះពុះជាពីរ រួចយកមកតំរៀបដាក់ចាន ដាក់បាយដំណើបដែលយើងបានចម្អិនដួសដាក់ក្នុងផ្លែខ្នុរអោយសមល្មម រោយសរសៃរដូងពីលើ រួចស្រោចទឹកខ្ទិះដូងខាប់ និងអាចបន្ថែមល្ងសពីលើ ទៅតាមចំនង់ចំនូលចិត្ត ជាការស្រេច៕របៀបធ្វើបាយដំណើបខ្នុរស្រូបខ្ទិះដូង អោយឆ្ងាញ់ - YouTube