ដំឡូងជ្វាមានផ្ទុកនូវម្សៅ , ជាតិសរសៃ , វីតាមីន , សារធាតុរ៉ែ , សារធាតុប្រឆាំងអុកស៊ីតកម្ម … ដើម្បីជួយបំពេញថាមពល និងការពារជំងឺផ្សេងៗ ដោយជាតិសរសៃនៅក្នុងដំឡូងជ្វាមានប្រយោជន៍ខ្លាំងណាស់សម្រាប់សកម្មភាពពោះវៀន , beta-carotene , ជួយបំប៉នភ្នែក , Anthocyanins , ជួយពង្រឹងមុខងារខួរក្បាលnigការចងចាំ…។ ជាងនេះទៅទៀតដំឡូងជក៏អាចចំហុយ ស្ងោរ ដុត និងញ៉ាំដោយផ្ទាល់ ឬផ្សំជាមួយគ្រឿងផ្សំផ្សេងទៀតបានផងដែរ ដើម្បីបង្កើតជាមុខម្ហូបដ៏ទាក់ទាញ និងមានជីវជាតិ ទោះជាយ៉ាងណាក៏ដោយ ដំឡូងជ្វាក៏មិនអាចផ្សំជាមួតអាហារមួយចំនួនបានផងដែរ ដោយការបរិភោគជាមួយអាហារទាំង៥ខាងក្រោមនេះក្នុងពេលតែមួយនឹងបង្កើតផលអាក្រក់ដល់រាងកាយអ្នក។

– ផ្លែប៉េស

ដោយជាតិស្ករក្នុងដំឡូងជ្វាងាយរំលាយក្នុងក្រពះ ដូច្នេះការទទួលទានដំឡូងជ្វានឹងងាយបង្កឱ្យមានការកើនឡើងនូវអាស៊ីតក្រពះ។ប្រសិនបើអ្នកញ៉ាំផ្លែប៉េសរួមក្នុងពេលតែមួយផងដែរនោះ វានឹងធ្វើឲ្យអាស៊ីតក្រពះមានប្រតិកម្មជាមួយនឹងសារធាតុ tannins និង pectin ដែលមាននៅក្នុងផ្លែនប៉េស នឹងបង្កើតជាដុំពក ហើយក្នុងករណីធ្ងន់ធ្ងរអាចបណ្តាលឱ្យមានការហូរឈាមក្រពះពោះវៀន នឹងដំបៅក្រពះផងដែរ ។ ដូច្នេះ អ្នកគួរញ៉ាំផ្លែប៉េស និងដំឡូងជ្វា យ៉ាងហោចណាស់ ៥ ម៉ោងដាច់ពីគ្នា។

– ផ្លែចេក

អ្នកមិនគួរញ៉ាំផ្លែចេកជាមួយដំឡូងជ្វានោះទេ ព្រោះប្រភេទទាំងពីរនេះនឹងបង្កើតអារម្មណ៍ឆ្អែតបានយូរ បើអ្នកញ៉ាំក្នុងពេលតែមួយ វាងាយនឹងធ្វើឲ្យហើមពោះ ហើយអាចឈានដល់ការច្រាលអាស៊ីតទៀតផង។ ជាងនេះទៅទៀតការទទួលទានផ្លែចេក និងដំឡូងជ្វាច្រើនពេកក្នុងពេលតែមួយ ក៏អាចធ្វើឲ្យរារាំងអាហារក្នុងពោះវៀន និងក្រពះ ធ្វើឱ្យពិបាករំលាយអាហារ និងស្រូបយកអាហារផងដែរ។

– ផ្លែប៉េងប៉ោះ

ផ្លែប៉េងប៉ោះ និងដំឡូងជ្វាមិនមែនជាអាហារពីរដែលអ្នកគួរញ៉ាំក្នុងពេលតែមួយនោះទេ ព្រោះជាតិស្ករក្នុងដំឡូងជ្វានៅជាប់ក្នុងក្រពះ និងជំរុញឱ្យក្រពះផលិតជាតិអាស៊ីតបន្ថែមទៀត ។ ទន្ទឹមនឹងនេះ ប៉េងប៉ោះក៏មានផ្ទុកអាស៊ីតក្រូចឆ្មា និងអាស៊ីតសរីរាង្គផ្សេងទៀត ដែលអាចបង្កើនជាតិអាស៊ីតនៅក្នុងក្រពះផងដែរ ប្រសិនជាអ្នកទទួលទានអាហារទាំងពីរនេះក្នុងពេលតែមួយ នោះវាអាចធ្វើឲ្យមានការបង្កើនបរិមាណអាស៊ីតក្នុងក្រពះខ្ពស់ពេក ដែលបណ្តាលឱ្យមានរោគសញ្ញាមិនល្អចំពោះរាងកាយអ្នកបាន។

– ស៊ុត

អ្នកនៅតែអាចញ៉ាំស៊ុត និងដំឡូងជ្វាក្នុងអាហារដដែល ដរាបណាអ្នកមានប្រព័ន្ធរំលាយអាហារល្អ ប៉ុន្តែសម្រាប់អ្នកដែលមានប្រព័ន្ធរំលាយអាហារមិនល្អ គួរតែចៀសវាងទទួលទានអាហារទាំងពីរនេះក្នុងពេលតែមួយ។ ចំពោះមូលហេតុគឺ ដោយសារប្រព័ន្ធរំលាយអាហាររបស់យើងត្រូវចំណាយពេលយូរដើម្បីកែច្នៃស៊ុត និងដំឡូងជ្វា ជាមួយគ្នានេះផងដែរ ប្រសិនបើអ្នកញ៉ាំអាហារទាំងពីរមុខនេះក្នុងពេលតែមួយ វានឹងបង្កើនបន្ទុកលើផ្លូវរំលាយអាហារ ព្រមទាំងមិនផ្តល់អត្ថប្រយោជន៍សម្រាប់អ្នកដែលមានប្រព័ន្ធរំលាយអាហារខ្សោយនោះទេ។

+ . ចំណាំនៅពេលបរិភោគដំឡូងជ្វារ

– កុំបរិភោគដំឡូងឆៅ

នៅពេលដែលដំឡូង មិនត្រូវបានចម្អិនឲ្យបានល្អទេនោះ ភ្នាសកោសិកាម្សៅនៃដំឡូងជ្វារនឹងធ្វើឲ្យពិបាករំលាយ។ ប៉ុន្តែប្រសិនជាអ្នកបានស្ងោរ ឬចម្អិនវាបានឆ្អិនល្អនៅសីតុណ្ហភាពខ្ពស់ នោះអង់ស៊ីមនៅក្នុងដំឡូងនឹងត្រូវបំបែក ដូចនេះ វាធ្វើឲ្យរាងកាយអាចរំលាយដំឡូងបានយ៉ាងងាយ ដោយមិនបណ្តាលឱ្យហើមពោះ ឬក្រហាយចុងដង្ហើម…នោះឡើយ ។

– កុំញ៉ាំច្រើនពេក

ថ្វីត្បិតតែដំឡូងជ្វាជាអាហារឆ្ងាញ់ និងមានជីវជាតិក៏ដោយ អ្នកគួរតែញ៉ាំវាក្នុងកម្រិតមធ្យមប៉ុណ្ណោះ ដោយសារដំឡូងជ្វាងាយធ្វើឱ្យបំពង់រំលាយអាហារផលិតកាបូនឌីអុកស៊ីត (CO2) យ៉ាងច្រើន ដូច្នេះប្រសិនជាអ្នកញ៉ាំច្រើនពេក វានឹងធ្វើឱ្យហើមពោះ និងក្រហាយ។

– កុំបរិភោគនៅពេលល្ងាច

ការទទួលទានដំឡូងជ្វានៅពេលល្ងាច អាចបង្កជាជំងឺច្រាលអាស៊ីតយ៉ាងងាយស្រួល ជាពិសេសសម្រាប់អ្នកដែលមានប្រព័ន្ធរំលាយអាហារមិនល្អ និងមនុស្សចាស់៕គុណប្រយោជន៍ក្នុងការពិសារដំឡូងផ្អែម - សារព័ត៌មាន កម្ពុជាសន្តិភាព

 

អត្ថបទដោយ៖ សុផានីត