រាជធានីភ្នំពេញ ៖ គិតត្រឹមថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ នេះ គឺនៅសល់តែ២ថ្ងៃទៀតប៉ុណ្ណោះ ដល់ថ្ងៃគម្រប់ខួប២ឆ្នាំ នៃឃាតកម្មលើនារីរូបស្អាតវ័កក្មេងម្នាក់នេះ ដែលត្រូវគូដណ្តឹងរបស់នាង ជាមន្ត្រីយោធា បាញ់សម្លាប់គ្មានអាសូរ តែរហូតមកដល់ពេលនេះ សមត្ថកិច្ចពាក់ព័ន្ធនៅមិនទាន់ចាប់ខ្មាន់កាំភ្លើងជាឃាតករបានទេ។

សូមបញ្ជាក់ថា នារីស្រស់ស្អាតវ័យក្មេងម្នាក់ ត្រូវបុរសជាគូរដណ្តឹងប្រើប្រាស់អាវុធខ្លីបាញ់មួយគ្រាប់ បណ្តាលឲ្យរងរបួសធ្ងន់ ហើយស្លាប់ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ ដែលករណីឃាតកម្មនេះ បានកើតឡើង កាលពីវេលាម៉ោង៨យប់ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ នៅផ្ទះលេខ H03 បុរីរំចេកអូឌឹម ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល ។https://blogger.googleusercontent.com/img/a/AVvXsEhQGyAZsdxoLeFuKb_YrTvCMTkdJ87rdGMHKtXFYmoySMabywKuLI2B7NJrI_Mjk5o8uatEnhUv7qTl6QtWVfZ8ELB8NofDfCHZEBUh99h61YfjaR63QcK_KPDZLNqojZzlU5DSdsqQwywaAIEJgmmnBuYk_MwJ8sfAE2CROZnCpTbOhLAlSnvh_Ybb=s960
នារីរងគ្រោះ ឈ្មោះ ជុន ឌីណា អាយុ២៥ឆ្នាំ មុខរបរ និស្សិតសាលាពេទ្យ បញ្ចប់ការសិក្សារ រង់ចាំប្រឡងយកក្របខណ្ឌ ។ ចំណែកជនសង្ស័យជាគូដណ្តឹងនាង មានឈ្មោះ យឺន វ៉ាន់ដេត អាយុ២៤ឆ្នាំ ជាមន្រ្តីយោធា ហើយនាំគ្នាមកស្នាក់នៅផ្ទះកើតហេតុខាងលើ ។ តាមគម្រោងអ្នកទាំង២ ចូលរោងការទៅហើយ នៅថ្ងៃទី២៨ ខែមិនា ឆ្នាំ២០២០។
តាមប្រភពពីអ្នកជិតខាងនៅកន្លែងកើតហេតុ បានឲ្យដឹងថា គូរដណ្តឹងទាំង២នាក់ គេសង្កេតឃើញឈ្លោះប្រកែកគ្នាញឹកញាប់មកហើយ ដោយសាររឿងប្រច័ណ្ឌ នារីរងគ្រោះ ទំនេរច្រើនឡាយវីដេអូរលក់ផលិតផល ធ្វើឲ្យបុរសជាគូរដណ្តឹងមិនពេញចិត្ត លុះមកដល់ល្ងាចថ្ងៃទី១៦ ខែមករា ២០២០ អ្នកទាំង២ វិលត្រឡប់មកពីជួលភ្នួងសំអាង សម្រាប់ថ្ងៃរៀបអាពាហ៍ពិពាហ៍វិញ កើតជម្លោះពាក្យសម្តី ស្រាប់តែនៅវេលាម៉ោងខាងលើ ឮស្នូរផ្ទុះអាវុធមួយគ្រាប់ រួចជនដៃដល់ បីត្រកងជនរងគ្រោះ ក្នុងស្ថានភាពរបួស ត្រូវគ្រាប់កាំភ្លើងចំកញ្ចឹងក ធ្លាយថ្ពាលឆ្វេង ពឹងអ្នកជិតខាងឲ្យឌុបជូនទៅគ្លីនិកឡាំប៊ុនថន តែគ្រូពេទ្យមិនហ៊ានទទួល ជនដៃដល់ ដឹកតាមម៉ូតូកង់បី ឆ្ពោះទៅមន្ទីរពេទ្យព្រះកុសុមៈ តែគ្រូពេទ្យពិនិត្យហើយប្រាប់ថា ជនរងគ្រោះស្លាប់បាត់ មុនមកដល់ ជនដៃដល់ដឹងថាស្លាប់ហើយ រត់គេចខ្លួនបាត់ស្រមោល ៕https://blogger.googleusercontent.com/img/a/AVvXsEgSgyeZordhzSO80eMJyB1cs83x0ZMg-rcGTw-7K0DznKjRAD59_Qu6V22Tw_QkVXQKH5gXAir9AeqIrAKjPD17yzIYZ0kP5fovxpeQgTeSeir858QKDAF3oeAqEi5nJXcTZZSARc5hwawtYKY2wQ-7nxvx_k6ZH60Rj8fDUYb-o1M0hrQf60MiP5Dw=s960