រាជធានីភ្នំពេញ ៖ ទីតាំងល្បែងស៊ីសងតាមអ៊ីនធើរណេត២៤ម៉ោង យីហោ “23K , 22B, 15P, 11k ,8MB ,18MB ,26M , 15M, 9M, 63K និង18K” បានបើកដំណើរយ៉ាងរលូន រីកដុះដាលដូចផ្សិត ពេញក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ មិនតិចជាង១០០កន្លែងនោះទេ ក្នុងនោះនៅខណ្ឌទួលគោក, ខណ្ឌមានជ័យ, ខណ្ឌ៧មករា និងខណ្ឌចំការមន កំពុងពង្វក់ប្រជាពលរដ្ឋខ្មែរយ៉ាងពេញបន្ទុក តែឆ្ងល់ត្រង់ថា មិនឃើញសមត្ថកិច្ចបង្រ្កាបសោះ។https://blogger.googleusercontent.com/img/a/AVvXsEidi4Jen1aK_EScVOYbix8ylggW1kgHpV-PK64LI8pNijSwURpw_VUWp9jUEx2FhxOu1CuifLDYh0K80pXsABS4cqGq_oDq6wiJ_0J2Jgev2CWvaCYXkPihH2yEu_WfJUcsGjGNNwYjC6QMm0igop2c4ziDJHuaog0YCzW1l_yJoqSzJ_hM6Yv9qgmM=s1280តាមសេចក្តីរាយការណ៍ បានឲ្យដឹងថា ល្បែងស៊ីសងតាមអ៊ីនធើរណេត២៤ម៉ោង នៅក្នុងខណ្ឌ៧មករា គឺមានយីហោ 63Kទីតាំងតាមបណ្ដោយផ្លូវ១០៧ គេហៅផ្លូវសុខហុក នៅក្នុងសង្កាត់អូរឫស្សីទី១ ។ ចំណែក នៅខណ្ឌចំការមន យីហោ 9M ស្ថិតនៅតាមបណ្ដោយផ្លូវ២៧១ ក្នុងសង្កាត់ផ្សារដើមស្កូវ ។ ចំណែកនៅខណ្ឌមានជ័យ គឺស្ថិតនៅតាមបណ្តោយផ្លូវ២១៧ ដោយទីតាំងទី១- មានយីហោ «១៥M» ស្ថិតនៅសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ គឺនៅក្បែរច្រកចូលសាសាសង្កាត់ និងប៉ុស្តិ៍រដ្ឋបាលស្ទឹងមានជ័យ១ ។ទីតាំងទី២- មានយីហោ « ១៨ MP» ស្ថិតនៅទល់មុខផ្សារស្ទឹងមានជ័យថ្មី សង្កាត់ស្ទឹងមានជ័យ២ និង២ទីតាំងទៀត គឺនៅតាមបណ្តោយផ្លូវ២១៧ ដែលកំពុងបើកទ្វារទទួលភ្ញៀវញៀនល្បែង ចូលលេងទាំងយប់ទាំងថ្ងៃ ពិសេសផ្តល់ឱកាសក្លាយជាជម្រកដល់ក្រុមអ្នកជួញដូរ និងប្រើប្រាស់ថ្នាំញៀនទៀត និងទាក់ទាញឲ្យសិស្សសាលាជាប់ចិត្តចូលលេងភ្លេចការសិក្សា ក្លាយជាទំពាំងស្នងស្អុយ និងបង្កឲ្យមានបទល្មើសព្រោងព្រាត ដូចឃើញសព្វថ្ងៃស្រាប់។ ចំណែក នៅខណ្ឌទួលគោក ទីតាំងល្បែងស៊ីសងនេះ ជ្រកក្រោមយីហោ18K នៅតាមបណ្ដោយផ្លូវ230 ស្ថិតនៅក្នុងសង្កាត់បឹងស្រឡាងខណ្ឌទួលគោក និងណេត 24ម៉ោង ជ្រកក្រោម យីហោ27B តាមបណ្ដោយផ្លូវ182 ស្ថិតនៅក្នុងទឹកល្អក់ទី 2 ខណ្ឌទួលគោក និងទីតាំងនៅជិតគ្នាប្រមាណជា100 ម៉ែត្រ ជ្រកក្រោម យីហោ15P និង ជ្រកក្រោម យីហោ8MB ស្ថិតនៅតាមបណ្ដោយផ្លូវ 289 ស្ថិតនៅសង្កាត់បឹងកក់ 2 ខណ្ឌទួលគោក ។https://blogger.googleusercontent.com/img/a/AVvXsEi77rdeQYTuDcx9B9n1ez9xqMrLU54C6GX9novvVleTIjYdFpnhJ8MP35CdIhfyD7vcFhymbvHhHObl933l_tM6jzxnn8pHlrvQr5nQMNP4ZHu2oj_fIsLLGYsKThAwaOlOXI43iyb73aa4P4jL-Lg_Z7k6V85XKgVnuj02zrnus7VvrmZUfF3vQuJ2=s1280
តាមសេចក្តីរាយការណ៍ដែល «KBN» ម្ចាស់ល្បែងស៊ីសងមានស្លាកសម្គាល់ខាងលើនេះ ជាមនុស្សមានលុយ មានអំណាច និងមានអំនួតជាទីបំផុត ដោយបុគ្គលនេះ ធ្លាប់បានបោះពាក្យសម្តីថា ត្រឹមតែអង្គភាពសារព័ត៌មាន គឺបើកឲ្យផ្សាយតាមចិត្ត ផ្សាយរាល់ថ្ងៃ ក៏គេមិនខ្លាចញញើត សូម្បីតែព្រឺរោមជើង ព្រោះគេស្គាល់មន្ត្រីធំៗ ជាពិសេស គេបានរៀបចំសែនព្រេនឲ្យម្ចាស់ទឹកម្ចាស់ដី រួចរាល់ហើយ ផ្សាយអីផ្សាយទៅ សំខាន់គឺនៅពេលនេះ គេកំពុងសប្បាយកើតលុយណាស់ ។
ប្រជាពលរដ្ឋបានលើកឡើងថា ល្បែងស៊ីសងតាមអ៊ីនធើរណេត២៤ម៉ោងនេះ សមត្ថកិច្ច ត្រឹមថ្នាក់សង្កាត់ និងថ្នាក់ខណ្ឌធ្វើអ្វីគេមិនបែកទេ គឺមានតែកណ្តាប់ដៃដែករបស់លោកឃួង ស្រេង អភិបាលសាលារាជធានីភ្នំពេញ និងលោក ស ថេត ស្នងការនគបាលរាជធានីភ្នំពេញ ទើបអាចបោសសម្អាតទីតាំងល្បែងស៊ីសងទាំងនេះបាន ៕ ដោយ កែន សុខគីម