ខេត្តកណ្ដាល៖ រថយន្តធុនធំ១គ្រឿង បានបើកបរខ្វះការប្រុងប្រយ័ត្ន បានបុកជាមួយម៉ូតូ ហើយផ្ទុះឆេះ បណ្តាលឲ្យមនុស្សម្នាក់ បានស្លាប់យ៉ាងអាណោចអាធ័ម ។
ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងតាមផ្លូវជាតិលេខ៣ ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ ករណីអគ្គីភ័យខាងលើនេះ បណ្ដាលមកពីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូបណ្ដាលឲ្យមានមនុស្សស្លាប់មួយនាក់ ។
ក្រោយកើតហេតុ រថយន្តពន្លត់អគ្គិភ័យរបស់ស្រុកកណ្ដាលស្ទឹង ចេញជួយអន្តរាគមន៍នៅកន្លែងកើតហេតុផងដែរ៕ (ប្រភពពីនាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ)
ចង់ជ្រាបកាន់តែច្បាស់សូមប្រិយមិត្តទស្សនាវីដេអូដូចខាងក្រោម៖