រាងកាយត្រូវសម្រាកយ៉ាងហោចណាស់ ៨ ម៉ោងជារៀងរាល់យប់ ដើម្បីធានាបាននូវ “ដំណើរការ” បានល្អនៅថ្ងៃបន្ទាប់ ប្រសិនបើអ្នកគេងមិនគ្រប់គ្រាន់ រាងកាយរបស់អ្នកនឹងប្រឈមមុខនឹងបញ្ហាសុខភាពជាច្រើន។ ដោយការគេងមិនលក់រយៈពេលយូរ អាចនាំឲ្យមានហានិភ័យគ្រោះថ្នាក់ទាំង៥យ៉ាងនេះ ចំពោះសុខភាពដូចជា ៖
– ការកើនឡើងហានិភ័យនៃជំងឺ Alzaeimer

ស្ថិតិវេជ្ជសាស្ត្របង្ហាញថាមនុស្សចាស់ដែលមានបញ្ហាដំណេក អាចប្រឈមនឹងហានិភ័យនៃជំងឺភ្លេចភ្លាំងរយៈពេល 4 ឆ្នាំគឺប្រហែល 25% ខ្ពស់ជាងមនុស្សចាស់ធម្មតា។ជាមួយគ្នានេះផងដែរ នៅពេលដែលរាងកាយខ្វះការគេង ខួរក្បាលនិងបង្កើនល្បឿននៃការបញ្ចេញប្រូតេអ៊ីន amyloid ដែលជាសារធាតុដែលមានជាតិពុលខ្លាំងដល់កោសិកាសរសៃប្រសាទ ដែលយូរៗទៅធ្វើឲ្យប្រព័ន្ធសរសៃប្រសាទត្រូវបានខូចខាតដែលងាយនឹងកើតជំងឺ Alzheimer ។Alzheimer's Disease | Definition, Causes, Diagnosis & Treatment

– ការកើនឡើងហានិភ័យនៃជំងឺមហារីក

ការគេងមិនគ្រប់គ្រាន់រយៈពេលយូរ វាបណ្ដាលឱ្យបរិមាណកោសិកា T ក្នុងខ្លួនមិនគ្រប់គ្រាន់ និងកាត់បន្ថយភាពស៊ាំ ដោយមនុស្សដែលមានប្រព័ន្ធភាពស៊ាំមានសុខភាពល្អអាចកម្ចាត់កោសិកាមហារីក កោសិកាលូតលាស់ល្អ និងប្រឆាំងការឆ្លងមេរោគ ។ ប៉ុន្តែប្រសិនបើអ្នកខ្វះការគេងយូរ វានឹងកាត់បន្ថយកោសិកា T ដែលបណ្តាលឱ្យចុះខ្សោយនៃភាពស៊ាំ និងបង្កើនជាហានិភ័យនៃជំងឺមហារីក។Men With Breast Cancer Need More Treatment Options and Access to Genetic  Counseling | FDA

– ការកើនឡើងហានិភ័យនៃជំងឺសរសៃឈាមបេះដូង

ការគេងមិនលក់ធ្វើឱ្យប្រព័ន្ធសរសៃប្រសាទដើរខុសធម្មតា និងបង្កើនចង្វាក់បេះដូង ដែលវាធ្វើឲ្យមានភាពមិនអំណោយផលដល់ការគ្រប់គ្រងសម្ពាធឈាម ។ ប្រសិនបើសម្ពាធឈាមមានភាពខុសប្រក្រតី បន្តក្នុងរយៈពេលយូរ ហានិភ័យនៃជំងឺសរសៃឈាមបេះដូងនឹងកើនឡើង ដោយយោងតាមអ្នកជំនាញបានបង្ហាញប្រាប់ឲ្យដឹងថា អ្នកដែលគេងមិនលក់ ច្រើនតែមានកម្រិតអរម៉ូនស្ត្រេស និងសារធាតុរលាកក្នុងឈាមខ្ពស់ជាងធម្មតា។ ដូច្នេះ ការគេងមិនលក់គឺជាមូលហេតុចម្បងនៃជំងឺសរសៃឈាមបេះដូង។Technologies for the Treatment of Cardiovascular Disease | IDTechEx  Research Article

– ខ្លាញ់

មនុស្សជាច្រើននៅតែមានជំនឿថា ការនៅយប់ជ្រៅអាចជួយឲ្យស្រកទម្ងន់យ៉ាងឆាប់រហ័ស ទោះបីជាយ៉ាងណាក៏ដោយ ការស្រាវជ្រាវបានបង្ហាញថា បន្ទាប់ពីគេងមិនលក់មួយយប់ សកម្មភាពនៃ lobe ផ្នែកខាងមុខត្រូវបានកាត់បន្ថយ ប៉ុន្តែការឆ្លើយតបនៅក្នុងតំបន់ខួរក្បាលដែលស្ថិតនៅជ្រៅទៅកណ្តាលកាន់តែរឹងមាំ។ ជាងនេះទៅទៀតកង្វះនៃការគេង ក៏បានធ្វើឱ្យមនុស្សបង្កើនចំណង់អាហារ ជាពិសេសអាហារដែលមានកាឡូរីខ្ពស់ផងដែរ ដូច្នេះ ការគេងមិនគ្រប់គ្រាន់រ៉ាំរ៉ៃនឹងបង្កើនហានិភ័យនៃជំងឺធាត់ដល់អ្នក ។How to get rid of visceral fat: Using coconut oil could help reduce belly  fat | Express.co.uk

– បង្កើនហានិភ័យនៃជំងឺផ្លូវចិត្ត

ការគេងមិនលក់អាចបង្កើនអារម្មណ៍ថប់បារម្ភ ធ្វើឱ្យអ្នកបាត់បង់អារម្មណ៍ និងមានអារម្មណ៍តានតឹង លើសពីនេះក៏អាចលកើតមានហានិភ័យនៃជំងឺធ្លាក់ទឹកចិត្តកើនឡើង 3 ដងបើប្រៀបធៀបទៅនឹងមនុស្សទូទៅ។ ជាងនេះទៅទៀត ការគេងមិនលក់ក៏ធ្វើឲ្យមានផលប៉ះពាល់ដល់មុខងារខួរក្បាលដោយផ្ទាល់រួមជាមួយនឹងជំងឺសរសៃប្រសាទ ដោយការរួមបញ្ចូលគ្នានៃបញ្ហាទាំងពីរនេះ នឹងនាំឱ្យកាន់តែធ្ងន់ធ្ងរនៃជំងឺនេះផងដែ៕How to Cope With Anxiety and Depression | Everyday Health

អត្ថបទដោយ៖ សុផានីត