ប្រទេសអូស្ត្រាលី៖ ទីក្រុង Onslow នៃប្រទេសអូស្ត្រាលីមានអាកាសធាតុក្តៅខ្លាំងមិនធ្លាប់មានអសើរយៈពេលជិត១០០ឆ្នាំមកហើយ  ដោយថ្មីៗនេះមានសីតុណ្ហភាពឡើងដល់ ៥០.៧ អង្សាសេ ដែលធ្វើឱ្យវាក្លាយជាកំណត់ត្រាសម្រាប់ថ្ងៃក្តៅបំផុតនៅក្នុងប្រទេស ១៩៦២ ។

នៅថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២២ សារព័ត៌មាន BBC បានរាយការណ៍ពីអាកាសធាតុនៅក្នុងទីក្រុង Onslow  នៃឆ្នេរសមុទ្រមួយកន្លែងភាគខាងលិចនៃប្រទេសអូស្ត្រាលី បានប្រឈមមុខនឹងអាកាសធាតុថ្ងៃក្តៅបំផុត ដែលមានសីតុណ្ហភាពឡើងដល់ ៥០.៧ អង្សាសេ រហូតជាសីតុណ្ហភាពកត់ត្រាខ្ពស់បំផុតនៅក្នុងប្រទេសអូស្ត្រាលី។ ក្នុងនោះការិយាល័យឧតុនិយមអូស្ត្រាលីក៏បានបញ្ជាក់ដូច្នេះថា អាកាសធាតុក្តៅខ្លាំងនៅទីក្រុង Onslow កាលពីថ្ងៃទី ១៣ ជាមួយនឹងសីតុណ្ហភាពឡើងដល់ ៥០.៧ អង្សាសេនេះគឺធ្លាប់បានកើតឡើងនៅក្នុងឆ្នាំ ១៩៦៣ ម្ដងរួចមកហើយ ហើយក៏ជាកំណត់ត្រាដែលបានកំណត់ក្នុងឆ្នាំនោះផងដែរ ។

យ៉ាងណាមិញគេបានរាយការណ៍បន្ថែមថាអាកាសធាតុនៅក្នុងទីក្រុង Onslow ក្តៅខ្លាំងបែប​នេះ វាបានកើតឡើងបន្ទាប់ពីភ្លើងឆេះព្រៃដ៏ធំមួយ នៅភាគខាងលិចអូស្ត្រាលីកាលពីខែមុន ទន្ទឹមនឹងសីតុណ្ហភាពជាមធ្យមនៅ Onslow ក្នុងរយៈពេលឆ្នាំកន្លងមកគឺត្រឹមតែ ៣៦.៥ អង្សាសេតែប៉ុណ្ណោះ៕ Thairath