ប្រទេសចិន៖ ប្រទេសចិនសាងសង់ ប៉មខ្សែបញ្ជូនអគ្គិសនីដ៏ធំ និងខ្ពស់ជាងគេលើលោកឆ្លងកាត់ទន្លេដ៏ធំ និងបានបំបែកកំណត់ត្រាពិភពលោកថាជាប៉មដែលមានកម្ពស់ខ្ពស់ជាងគេ និងអស្ចារ្យជាងគេលើលោក។

ថ្ងៃទី ១៣ ខែមករា ឆ្នាំ២០២២ សារព័ត៌មានស៊ីនហួបានរាយការណ៍ថា ចិនទទួលបានជោគជ័យគួរឱ្យកត់សម្គាល់ជាមួយនឹងបន្ទាប់ពីបានសាងសង់ប៉មខ្សែបញ្ជូនអគ្គិសនីចំនួនេពីរ នៅខេត្ត Jiangsu  ភាគខាងកើតនៃប្រទេសចិន ដោយប៉មខ្សែបញ្ជូនអគ្គិសនីនេះត្រូវបានបញ្ចប់ ដោយបំបែកកំណត់ត្រាពិភពលោកថាជាប៉មដែលមានកម្ពស់ខ្ពស់ជាងគេ និងអស្ចារ្យជាងគេលើលោក។ បង្គោលបញ្ជូនអគ្គិសនីទាំងពីរនេះស្ថិតនៅចម្ងាយ ២,៦ គីឡូម៉ែត្រពីគ្នា ហើយស្ថិតនៅលើច្រាំងទន្លេយ៉ាងសេ ដែលជាទន្លេវែងបំផុតរបស់ប្រទេសចិន  ប៉មទាំងពីរនេះត្រូវបានគេសាងសង់ឆ្លងកាត់ទន្លែមួយនេះដែលមានកម្ពស់ ៣៨៥ ម៉ែត្រ ហើយកន្លងមកចិនក៏ធ្លាប់បំបែកកំណត់ត្រាពីមុនគឺប៉មកម្ពស់៣៨០ ម៉ែត្រនៅខេត្ត Zhejiang ក្នុងឆ្នាំ ២០១៨ ។

របាយការណ៍បានបន្ថែមទៀត ថាប៉មខ្សែបញ្ជូនអគ្គិសនីនេះត្រូវបានប្រើដើម្បីទ្រទ្រង់ខ្សែបញ្ជូននៅក្នុងទីក្រុងតៃចូវ នៅលើច្រាំងភាគខាងជើងនៃទន្លេ Yangtze  និងទីក្រុង Wuxi នៅឆ្នេរសមុទ្រភាគខាងត្បូង Chen Songtao ខេត្ត Jiangsu ។ ក្នុងនោះមន្ត្រីអាជ្ញាធរអគ្គិសនីចិន បាននិយាយថា បង្គោលខ្សែបញ្ជូនទាំងពីរមានទម្ងន់ប្រហែល ១៣,០០០ តោន នឹងដំណើរការនៅក្នុងខែមិថុនាខាងមុខនេះ បន្ទាប់ពីឧបករណ៍ និងខ្សែភ្លើងត្រូវបានដំឡើង។ គម្រោងនេះនឹងគាំទ្រដល់ថាមពលអគ្គិសនីរហូតដល់ ២៨៩ ពាន់លានគីឡូវ៉ាត់ក្នុងមួយម៉ោងពីភាគខាងជើងនៃទន្លេ  ទៅភាគខាងត្បូងជារៀងរាល់ឆ្នាំ ដែលគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់អគ្គិសនីដល់ ៨លានគ្រួសារក្នុងប្រទេសចិន ៕ Khaosod