រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ សមត្ថកិច្ច ជំនាញ​​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែង​ក្លាយ​ក្រសួង​មហាផ្ទៃ​ចុះ​ត្រួត​ពិនិត្យ​ទីតាំង​លក់​គ្រឿងសំអាងមួយកន្លែង ជា​ផលិតផលប្រ៊េន DMLN ​នៅ​ផ្ទះ​លេខ៤៧២ ផ្លូវ​លេខ​ដោនថោន៧ ភូមិ​គោកចំបក់ សង្កាត់ចោមចៅទី១ ​ខណ្ឌពោធិ៍​សែនជ័យ រាជ​ធានីភ្នំពេញ​  ក្រោយ​ទទួល​ពាក្យ​បណ្ដឹង​ជនរងគ្រោះ ​ប្រើ​ប្រាស់​រង​ផល​ប៉ះពាល់​ដល់​ស្បែក​​។

ផលិត​​ផល​ប្រ៊េន DMLN ដែល​គេ​​ដឹង​ថា ជា​របស់​​អ្នក​ស្រី​ ដេត​​ ម៉ាលី​ណា​ អតីត​ប្រពន្ធ​លោក ឌួង ឆាយ ​ត្រូវ​បាន​​សមត្ថកិច្ច​​បើក​ប្រតិបត្តិការ​ឆ្មក់​នៅវេលាម៉ោង០៣រសៀលថ្ងៃទី១២ ខែ​មករា ឆ្នាំ២០២២។​

កម្លាំង​ជំនាញ​បាន​បញ្ជាក់​ការ​ចុះ​បង្ក្រាប​នេះ​ធ្វើ​ឡើង​ក្រោយ​ទទួល​បាន​ពាក្យ​បណ្ដឹង​ពី​ជនរងគ្រោះ​ដែល​កន្លង​មកបានប្រើប្រាស់ផលិតផល ធ្វើ​ឲ្យ​មាន​រង​ផលប៉ះពាល់ដល់រាងកាយ​ និង​ស្បែក​ជាដើម​ ខណៈ​ម្ចាស់ប្រ៊េន ផលិតផល DMLN មានឈ្មោះ ដេត ម៉ាលីណា។

យ៉ាង​ណា​ក្រោយ​ប្រតិបត្តិការ​កម្លាំង​សមត្ថកិច្ច មិន​បាន​ធ្វើ​ការ​ដក​ហូត​សម្ភារៈ​វត្ថុ​តាង​យក​ទៅ​នោះ​ទេ​ និង​បាន​ដក​កម្លាំង​ទៅ​វិញ​​។

យ៉ាងណាមិញប៉ុន្មាននាទីមុននេះ លោក ឌួង ឆាយ ក៏បានស៊ែរព័ត៌មានពាក់ព័ន្ធនឹងសមត្ថកិច្ច​​​​​បើក​ប្រតិបត្តិការ​​ពិនិត្យ​ទីតាំង​​លក់​គ្រឿង​សំអាង​ ដេត​ ម៉ាលីណា ​ក្រោយ​​​​​​​​​​ជន​រង​គ្រោះ​ប្រើ​​​​​ប្រាស់​ធ្វើ​ឲ្យ​​​ប៉ះពាល់​ស្បែក ដោយលោកបានសរសេរសាររៀបរាប់ទៅលើការបង្ហោះនោះថា៖ «មានគេខលមកសួរខ្ញុំជាច្រើនមានទាំងអ្នកដែលចោទខ្ញុំទៀតថាខ្ញុំធ្វើបាបនាង។ ចុះពេលនាងស្រវឹងបើកឡានបុកទ្រូងផ្លូវមិចបានមិនចោទខ្ញុំផងថាខ្ញុំអ្នកបញ្ជាអោយនាងផឹកហើយអោយនាងបើកឡានបុកទ្រូងផ្លូវ។ ហើយលោកឯងមានបុណ្យស័ក្តតួនាទីជាស្អីដែរបានលោកឯងអន្តរាគមន៍រឿងគេនឹងលោកឯងជាស្អីដែរហាសបានដើរកាងគេកាងឯងគ្រប់រឿងចឹងហើយមកចោទខ្ញុំទៀត។ មានមុខមាត់ប៉ុណ្ណាណីជាប់សាច់ឈាមអ្នកធំទៀតប៉ុន្តែដើរកាងតែរឿងគ្រួសារគេ រឿងរកសុីខុសច្បាប់គ្រប់បទល្មើស។ #មាសសុទ្ធមិនខ្លាចភ្លើង ៕​

https://blogger.googleusercontent.com/img/a/AVvXsEjQJOUEMuPGsTw7If59hmKUi9w3Fw9aW94vtBqNYSxb5z5jaD5Ick2LCsU59S0fWa7n_I9PhZs0gHuMExbIlQP7dyiyx3k2HwW6v0lxisdECr9rTZ5X9QfwV_M9m5eDkfI1vsUABtFEcAMZBnGuOg_3lacsKEXfU47kl1QeTKdvt3aU8thfqQt6NTsB=s751https://blogger.googleusercontent.com/img/a/AVvXsEjpqZh1g44-vaBodJTibjSFfGd6freYr9Y5S0QaVoxEO1_ikIQR676NtV1uL1HLpCASLwgUyA4t3W77VTXOn6-Pekw9pGpVjgDOyHBAi-GgiUEElgDGGycgsYWHhWjGiAe1R_yg4AB2eNoJkboyFzLSQWqCrK2XwbYwL1tO_niOoRTkJVNGZn0xVH3n=s1280

https://blogger.googleusercontent.com/img/a/AVvXsEis71StXdcAp9vaHQ00Q6FQowpL_iELoxNjHiug93AzfhU29eGpBDZxY3j-FB90yFBqPvwjZNjPSNKk3hjouK9Ex5ZFmwJ-yaH9qZKfrDyUHYvj4Dw1EuJC0rqLueKNHuiiOJourB-BG2NRcX3YyQsTIQuyYFv01AwNVVLgpdyyd-NLJ087ORpYaQje=s1280https://blogger.googleusercontent.com/img/a/AVvXsEjubW5aw8SSZk9_HSJ6A3jAxnKJakJg7CQ5fpCGV7FjCr4kJrS2_vi4askM2yB4xEyEba_MYVRjVGczkPT6sCURvSaxlCiJSqFr6AM8mAQCJdBLh94E5ywFmgjMQtYplvV14aqroHXBHKnDGQflmKZk5-PWhs2usups3N04yo-c745KL234JUFoNagt=s1280

https://blogger.googleusercontent.com/img/a/AVvXsEj6NK4uavY8qDRiZJuGnM04ugiKb457UKUgjlcJESuxXjMmDeOBZmUshx7OxpkoImjgWKKjwrw8ZIXQcdlOdQPpIse2xPqJMyhY4iIHHE_R4MaEopbZwxKfefW3nSc5vFbxQm2hcJbcEFFi70o4iiN0tS-Yv8anrgUAu4BFiIzkPqV47Mnbr20zp4do=s1280https://blogger.googleusercontent.com/img/a/AVvXsEizx72ZoXTMlgu4E0Qv3mM-89BMCX_ZGFoB52-0w_nEWddMzMzVaBTwZgtTKSF-qw96r8AQ8qOQJVbHzRpmnaO1eYy1HbrkQqeAh3CKo7x5aZ2CbtE_f7sGXUY_saZGk2NkSO49x2DDggLPgYMu9rLRvJqGYlmUE-bC8rGFKMOMk2rdpagmG7gwSJoq=s1280