រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី១២ និងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២នេះ មន្ត្រីស៊ើបអង្កេត ក.ប.ប. ដែលត្រូវបានផ្តល់អាណត្តិ ដោយច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ បានបន្តប្រតិបត្តិការត្រួតពិនិត្យតាមបណ្តាស្ថានីយ/ដេប៉ូប្រេងឥន្ធនៈ ក្នុងន័យពង្រឹងកិច្ចការពារអ្នកប្រើប្រាស់ក្នុងវិស័យប្រេងឥន្ធនៈ។https://blogger.googleusercontent.com/img/a/AVvXsEjQRNQo55rhxyQ6vjSDetyBMFoAQLForO42jFoqhgoRzJ76DjLFDmgtePjkejsu-0oTWgbJrAC1vwxoIsVyCUxjTfWINzdF9YJMYn2iAULwZ1synMIzdxrJxM328iTac0O_9gpRZCgXVSyROJGwdEuYjZmSo5g0AEK7TU4QtpY9F3FS1dx5F59Htiz5=s1280ជាលទ្ធផល មន្ត្រីជំនាញបានធ្វើការត្រួតពិនិត្យសរុបចំនួន ៣៧ស្ថានីយ/ដេប៉ូ ស្ថិតក្នុងស្រុកបរិបូរណ៍ ស្រុកទឹកផុស និងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ស្រុកព្រះនេត្រព្រះ ស្រុកអូជ្រៅ និងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ស្រុករមាសហែក ខេត្តស្វាយរៀង ស្រុកកូនមុំ និងក្រុងបានលុង ខេត្តរតនៈគិរី និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដែលក្នុងនោះដេប៉ូចំនួន១៦ ត្រូវបានមន្ត្រីជំនាញប្រចាំនៅខេត្តខាងលើរកឃើញថា មិនមានភាពអនុលោម ចេតនាកេងប្រវ័ញ្ចពីអ្នកប្រើប្រាស់ ដូចនេះមន្ត្រីជំនាញបានធ្វើការពិន័យអន្តរការណ៍ភ្លាមៗនៅនឹងកន្លែងតាមនីតិវិធី។https://blogger.googleusercontent.com/img/a/AVvXsEh27nxLFISRKvUJgajMeFv3QzG3Wz3VkqQGMKpXIblkISPxhldfaCPEZOdt-9gYtmAwzlzL8DeGnarAGpLJ1cLCjQdSzTZRRhvzVqD9124yob0bp4wPPVkJpdI70SOSu8cy2w73Mx-BzfjW0XMHBsN0KPzqcHsKUwVxpcJmLk3ndG4t7Lj6vpvXkH5V=s1280https://blogger.googleusercontent.com/img/a/AVvXsEjw6w4AkU_m2mY9G9tnrDO32DZqGmMJ__OkEeBZhYNvd2G2c2qp5Z1TM2qYL6SkcbuWV-7tSH3YmpYMuUi4EOQ6a-stwxtorfgUp4sNjwyT_r90u6FvmiJC3VqAwj5o0P0Zqm4pbmWMtxlttGXfeC_flxVoMEGV40iAyi2aTkoARoww0TaCD1mVSzLF=s1280