• សាខាធនាគារ ហុង លីអុង កម្ពុជា ដែលបម្រើសេវាកម្មធនាគារពេញលេញ នេះ នឹងក្លាយជាទីតាំងដ៏សំខាន់មួយទៀតដែលអនុញ្ញាតឱ្យប្រជាជនកម្ពុជាប្រើប្រាស់សេវាធនាគារកាន់តែងាយស្រួល ដែលជាផ្នែកមួយនៃការប្ដេជ្ញាចិត្តលើបរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) របស់ធនាគារហុង លីអុង។
  • ក្នុងការអបអរចំពោះការសម្ពោធ ធនាគារហុង លីអុង សាខាបឹងស្នោរ នេះ និងគម្រប់ខួប ៨ឆ្នាំរបស់ធនាគារ ហុង លីអុង កម្ពុជា ធនាគារ ហុង លីអុងនឹងជូនរង្វាន់ដល់អតិថិជនចំនួន ១៦៨ រូបដំបូង នូវទឹកប្រាក់ ៨៨ដុល្លារអាមេរិកនៅពេលដែលដាក់ប្រាក់បញ្ញើនៅក្នុងធនាគារ។

https://blogger.googleusercontent.com/img/a/AVvXsEhpXeObZyFK5tVjvs0OfNRWExeCsjnIfw1ypth5Fnui5p4FUOUj0klovDaTxfeibK27P8qfznSR7x2VT1mF7U1oLR5NeWvB6VvG3mnTGjVayX1IPkt1CfqG004yL0QFlckW23DCgr0awthfutVwxa0Xz1y7Ht5-MXxkTDtsdMGyAt7jzcjJVHdK7lYndg=s3745

 

ភ្នំពេញ ថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ – ធនាគារ ហុង លីអុង កម្ពុជា បានដាក់ឱ្យដំណើរការសេវាកម្មធនាគារ
ពេញលេញទី៧ នៅសាខាបឹងស្នោរ ដែលមានទីតាំងក្នុងបុរីប៉េងហួត ដោយបានពង្រីកសេវាកម្មរបស់ខ្លួនពី
សេវាកម្មផ្នែកលក់ទៅសេវាកម្មធនាគារពេញលេញ ដែលនេះជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ធនាគារ
ហុង លីអុង ដើម្បីបំពេញតម្រូវការសេវាធនាគាររបស់ប្រជាជនកម្ពុជាដែលកំពុងតែមានកំណើនជាលំដាប់
ព្រមទាំងជម្រុញបរិយាបន្នហិរញ្ញវត្ថុក្នុងស្រុកផងដែរ។ ដោយមានទីតាំងស្ថិតក្នុងតំបន់ដែលមាន​ភាពមមា​ញឹក​បំផុតមួយ ក្នុងចំណោមទីតាំងដែលមាន​ភាពមមា​ញឹក​បំផុតនានាក្នុងទីក្រុងភ្នំពេញ សាខាបឹងស្នោរនេះ នឹងបើកដំណើរការ ៧ ថ្ងៃក្នុងមួយសប្តាហ៍ ចាប់ពីម៉ោង ៨.០០ព្រឹក ដល់ម៉ោង ៤.០០ល្ងាច ដើម្បីផ្ដល់ឱ្យ​អតិថិជន​នូវ​ភាពងាយស្រួយក្នុងការធ្វើប្រតិបត្តិការសេវាធនាគារ។

https://blogger.googleusercontent.com/img/a/AVvXsEhOVq5P3EAKEgZZ14oD4j0onf_YLJph6aa8PkpBjMQiLKuzv7h5FQypyeBmTTe5tOPpJf059Y23MJObET6n3tdzp-ET7CFNwCES7mk_LHWkhlLX5HZJVGAHmn6kps4eZ0czXe7s245q0lL6LVRDHSgRqdyhTpxCsAreICIFPqubJ9UDOkAVAMZISGa0Sw=s4145

ធនាគារមេ របស់ធនាគារហុង លីអុង កម្ពុជា ដែលមានទីស្នាក់ការនៅប្រទេសម៉ាឡេស៊ី មានមរតក​សហគ្រិន​ភាពដ៏រឹងមាំ ជាង១០០ឆ្នាំ និងជាគ្រឹះស្ថានផ្តល់សេវាហិរញ្ញវត្ថុមួយដែល ឈានមុខគេ ដែលបម្រើដល់តម្រូវការធនាគារ និងការផ្ដល់ប្រាក់កម្ចី ដ៏ទូលំទូលាយជូនអតិថិជន រួមមានអតិថិជនបុគ្គល អតិថិជនអាជីវកម្ម និងអតិថិជនសាជីវកម្មក្នុងប្រទេសម៉ាឡេស៊ី និងនៅក្នុងតំបន់ផងដែរ។

https://blogger.googleusercontent.com/img/a/AVvXsEibgQqVeZVhlOdrp5M992k3AhY_HvBSJoxwnAA3e7igfT0Jl5L8H450-xirAMKGGQnDOx-bcl01Wlfs2HymFEuczIBdOoIihuMVRld_VX5hesFn0Bu_nWqvLaWCe73mGVsSYxS4U4u8CRn28zWqJkyczviJZnxPPagZGQMMWDorm0aw0KhK3-QsrbrsHQ=s3694

https://blogger.googleusercontent.com/img/a/AVvXsEjglvZFrEXxBPEhtYPNJeGELfo12ZiR6k4acHNNnIer9qa9kmAoZJ0JfGCHadYHEGw6Jx8iu7-Ty-HqVbmkMEMPicr4i7hI-8r6-X9cICFqn_WecRyloi1r_gTpN-gx9DafB19ZO1L8pUK3nMn5JyUFadT_UcYWC5nmyUHQDXbq0_e5pzsH5COoIlaFzQ=s3753

ធនាគារ ហុង លីអុង បានចាប់ផ្តើមប្រតិបត្តិការនៅប្រទេសកម្ពុជានាឆ្នាំ ២០១៣ ជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនក្នុងការរីកលូតលាស់ និងចូលរួមចំណែកក្នុង  វិស័យធនាគារក្នុងប្រទេសកម្ពុជា ក៏ដូចជាការធានាឱ្យបានថារាល់សេវា និងផលិតផលទាំងអស់ដែលបានផ្ដល់ជូន គឺ សមស្របតាមតម្រូវក្នុងជីវភាពប្រចាំថ្ងៃរបស់អតិថិជន តាមរយៈការរួមបញ្ចូលគ្នានៃឌីជីថល និងប្រជាជន ប្រកបដោយភាពពេញលេញ សុវត្ថិភាព ប្រសិទ្ធភាព​ និងមានភាពងាយស្រួល។

https://blogger.googleusercontent.com/img/a/AVvXsEgWIXAI7q93XOm4GzW2DWjN9K9s4FGfbEAQCr6UZiQBTw9iFSiNGWtwooL12RtaYV-ORv9ltj8SXzaLRHjdKW9Zg_2SzoHGjY3UgvNFihttwNjlWrSzZj2-A3tmrvF4dmxqx6j6gLcMhMymi3I3gs7JfRnFlfv4X0O7npZkEv-Xd192-HAqQX367t0L_Q=s3745

អភិបាលគ្រប់គ្រង និងជាអគ្គនាយកនៃ ធនាគារ ហុង លីអុង កម្ពុជា លោក Terrence Teohបានថ្លែងថា តម្រូវការសេវាធនាគារ និងហិរញ្ញវត្ថុ បានកើនឡើងជាលំដាប់ក្នុងប្រទេសកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយវាបានឆ្លុះបញ្ចាំងតាមរយៈកំណើននៃប្រាក់កម្ចី និងប្រាក់បញ្ញើ​ ប្រកបដោយសុខុមាលភាព ដែលជាសញ្ញាលើកទឹកចិត្តដល់ការពង្រីកវិស័យធនាគារនៅក្នុងស្រុក។ ការបើកដំណើរការសាខាជាមួយនឹងការផ្ដល់ជូនសេវាធនាគារពេញលេញនេះ គឺជាការប្តេជ្ញាចិត្តរបស់ធនាគារ ហុង លីអុង ក្នុងការបង្កើនលទ្ធភាពទទួលបាននូវសេវាធនាគារ និងរួមចំណែកដល់វិស័យធនាគារនៅក្នុងស្រុក។

https://blogger.googleusercontent.com/img/a/AVvXsEjZ6jAAwBFCo6f76Q-Z7iJDmCRK3Lm9PPkJYLqXJuhekV_wBwRnGFo-F47O0LX4EJv-zT0FlS4haVzUMY7r5HgUbKhK9gCXuLXduwgGYf8fQ7Qdm9hicjlqFB8JlmKyz-ECjlpL6It_VCYhWlLQ2Tg9WP_PMT0zAMfM1Gu4GKb6_XwZakVuz7roC-ZdRg=s3753

លើសពីនេះទៀត វានឹងពង្រឹងគោលជំហររបស់ធនាគារ ហុង លីអុង នៅក្នុងប្រទេសកម្ពុជា ក្នុងការផ្តល់នូវសេវាដ៏ល្អប្រសើរ ស្របតាមតម្រូវការរបស់អតិថិជនដែលកំពុងតែវិវត្តន៍ជាលំដាប់ ជាមួយនឹងបទពិសោធន៍ដ៏មានអត្ថន័យ និងការទទួលបាននូវផលិតផល និងសេវាកម្មដែលមានភាពសាមញ្ញងាយស្រួល និងពេញលេញ។ សំខាន់ជាងនេះទៅទៀត សាខានេះនឹងក្លាយជាទីតាំងទំនាក់ទំនងថ្មីមួយទៀតរវាងអតិថិជនជាមួយនឹង ធនាគារហុង លីអុង ក្នុងការទទួលយកសេវាធនាគារយ៉ាងងាយស្រួលក្នុងបរិយាកាសផ្ទាល់ខ្លួន

https://blogger.googleusercontent.com/img/a/AVvXsEglRsfdmKdILT_bVWeZRfCcDyGCc-qmPEGO4JS15NXUoHZui8X0M9Tw1akIeie2Yb1RE0f6Q1pQqsTXzNNqDbjzUlCXSQY8cgzsv4wVJgRcp0lJ8kawdZCSmt4gbgRMNo12D7wZx5xqyduON7qemlzvvv93R56nQLlqXQszgeT9YSgHjKIx8CdFC3PKHg=s3753

ភាពរីកចម្រើនផ្នែកសេវាធនាគារឌីជីថល និងការរីកលូតលាស់ការទូទាត់ដោយមិនប្រើសាច់ប្រាក់នៅក្នុងប្រទេសកម្ពុជា ដែលត្រូវបានពន្លឿនយ៉ាងឆាប់បន្ថែមទៀតដោយសារជំងឺរាតត្បាត ទន្ទឹមនឹងការកើនឡើងនៃពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (e-commerce) និងប្រជាប្រិយភាពនៃការប្រើប្រាស់ អ៊ីវ៉ាលេត (E-Wallet) ផងដែរនោះ លោក Terrence Teoh បានបន្ថែមទៀតថា “ដោយមានការចង្អុលទិសដៅនូវចក្ខុវិស័យស្នូលនៃ សេវាកម្មធនាគារឌីជីថល (Digital at the Core ethos) របស់ធនាគារ ហុង លីអុង កម្ពុជា យើងប្តេជ្ញាចិត្តរីកលូតលាស់ជាមួយគ្នា ជាមួយនឹងប្រជាជនកម្ពុជា និងការរស់នៅតាមបែបឌីជីថលរបស់ប្រជាជនកម្ពុជា ដោយការផ្តល់ជូននូវប្រព័ន្ធធនាគារឌីជីថលដ៏ទូលំទូលាយ ដែលរួមមានសេវាធនាគារចល័តតាមរយៈ HLB Connect ការទូទាត់
ឌីជីថលជាមួយ HLB Pay និងការបើកគណនីធនាគារតាមរយៈឌីជីថល និងសេវាធនាគារជាច្រើនទៀត។

https://blogger.googleusercontent.com/img/a/AVvXsEiHVwaTCxqGRnFSzJzEmSki88gLiuFK3OppErN5fkGbHD12i04oSL48jJPDeAWyE0BAuG8hhObeHsGoxJru8AQlUJKe_6I5865gQ82AFFmCQcdQWNo7x76qjpGSw-p9lHTeix8Jbglgll0NScrERbgI-eZKSbQkVcpkcBxxBasPhkWadN-g5ykH-3g8yA=s2498

ដើម្បីអបអរសាទរការបើកសម្ពោធសាខាដោយផ្តល់សេវាធនាគារពេញលេញនេះ និងជួយសម្រួលដល់ការវិវត្តន៍នូវអាជីវកម្មបែបឌីជីថលនៅក្នុងសហគមន៍បុរីប៉េងហួតបឹងស្នោរ តាមរយៈការជំរុញឱ្យមានការទទួលយកការទូទាត់តាមប្រព័ន្ធឌីជីថល ធនាគារ ហុង លីអុង នឹងដាក់ចេញនូវយុទ្ធនាការចំនួន ៣ ដោយផ្តល់រង្វាន់ដល់អតិថិជនបុគ្គល និងអតិថិជនពាណិជ្ជករ រួមមាន កម្មវិធីអតិថិជនណែនាំអតិថិជនថ្មី ដោយ អតិថិជន និងអ្នកណែនាំ នឹង ទទួលបានទឹកប្រាក់ចំនួន ៨៨ ដុលា្លរអាមេរិក។ លើសពីនេះទៀត ម្ចាស់អាជីវកម្មចំនួន ១៦៨ រូបដំបូងក្នុងសហគមន៍ប៉េងហួត នឹងទទួលបានទឹកប្រាក់ចំនួន ៨៨ ដុលា្លរអាមេរិក ដោយគ្រាន់តែធ្វើប្រតិបត្តិការជាមួយធនាគារយើងខ្ញុំ និងជាចុងក្រោយគឺ កម្មវិធីប្រាក់បញ្ញើមានកាលកំណត់បង្កើនអត្រាការប្រាក់ ដែលផ្ដល់ជូនការប្រាក់បន្ថែម ០.២៥% ដល់ការបន្តដាក់ប្រាក់បញ្ញើមានកាលកំណត់ឡើងវិញ ដែលបើកក្នុងអំឡុងពេលយុទ្ធនាការនេះ។