វៀតណា ម ៖ បុរសវៀតណាម ម្នាក់ រស់នៅទីក្រុង Da Nang ត្រូវអាជ្ញាធរវៀតណាម ចាប់ឃុំខ្លួន បន្ទាប់ពីធ្វើសកម្មភាពលួចលុយស្រីស្នេហ៍ប្រហែល ១,១ ពាន់លានដុង ស្មើនឹងប្រហែល ៤៨ ៤៥៨ ដុល្លារ ឱ្យប្រពន្ធដើម ហើយប្រពន្ធដើមនោះ ក៏បានដូចចិត្តទៀត គ្រាន់តែមានលុយចូលគណនីធនាគារភ្លាម ទៅដកយកខ្ទេច។
យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា ប៉ូលីសស្រុក Thanh Khe បានឃាត់ខ្លួនបុរស ម្នាក់ឈ្មោះ Luu Manh Tuan អាយុ៣២ឆ្នាំ ដែលបានលួចលុយនារីជាស្រីស្នេហ៍ យកឲ្យប្រពន្ធដើម។ នារីរងគ្រោះមានឈ្មោះ Hoa អាយុ៣១ឆ្នាំ នាងស្នាល់ជាមួយបុរសជើងល្អខាងលើ តាមអ៊ីនធើរណេត កាលពីខែធ្នូ ឆ្នាំ២០២១។ បន្ទាប់ពីទំនាក់ទំនងបានកន្លះខែ Hoa ដែលរស់នៅខេត្ត Yen Bai ភាគខាងជើងបានស្រលាញ់គ្នាជាមួយTuan ហើយអ្នកទាំងពីរ បានយល់ព្រមជួបគ្នានៅ Da Nang ។
សារព័ត៌មានដដែលបន្តថា ពេលនោះ ពួកគេស្នាក់នៅសណ្ឋាគារមួយក្នុងស្រុក Thanh Khe ហើយក្នុងអំឡុងពេលនេះ លោក Hoa បានបើកគណនីធនាគារតាមប្រព័ន្ធអ៊ីនធើរណេត ដើម្បីដាក់ប្រាក់ ហើយលោកTuan បានមើលនាង Hoa បើកគណនីរបស់នាង ហើយចងចាំព័ត៌មានលម្អិត រួមទាំងពាក្យសម្ងាត់របស់នាងផងដែរ។ លុះនៅថ្ងៃទី០៤ ខែមករា លោក Tuan បានខ្ចីទូរស័ព្ទរបស់គូស្នេហ៍ ដើម្បីចូលទៅក្នុងគណនីធនាគាររបស់នាង រួចផ្ទេរបប្រាក់ទៅប្រពន្ធរបស់គាត់ ចំនួន១៨៥ លានដុង ហើយប្រាប់នារីជាប្រពន្ធដើមទៅដកប្រាក់ទាំងនោះ។
សមត្ថកិច្ចវៀតណាម បញ្ជាក់ថា ភរិយារបស់លោក Hoa បានប្រើប្រាស់ប្រាក់ចំនួន ១៨៥ លានដុង ដើម្បីសងបំណុល ដោយដាក់៥០០លានដុងទៅក្នុងគណនីសន្សំ និងដកចេញជាសាច់ប្រាក់ចំនួន ៤៤៣ លានដុង។ លុះពេលនារីជាស្នេហ៍បានពិនិត្យគណនីធនាគារ របស់នាងម្តងទៀត បែរជាត្រូវគេដូចពាក្យសម្ងាត់ដើមរបស់នាង នាងក៏បានទៅធនាគារ ហើយនៅថ្ងៃទី០៦ ខែមករា នាងត្រូវបានខាងធនាគារជូនដំណឹងថា ប្រាក់របស់នាងត្រូវបានផ្ទេរ ទៅគណនីមួយផ្សេងទៀត។ បន្ទាប់មកនាងបានរាយការណ៍ ពីហេតុការណ៍នេះទៅប៉ូលិស រហូតមានការចាប់ខ្លួនបុរសជាគូស្នេហ៍តែម្តង ។ ជាមួយគ្នានោះដែរ សមត្ថកិច្ច បានកោះហៅប្រពន្ធដើមលោក Tuan ព្រមទាំងបានយកប្រាក់ ៧៧០លានដុង មកវិញផងដែរ៕