អង្គការសុខភាពពិភពលោកបានប្រកាសថាអ្នកឆ្លងមេរោគ Omicron ហាក់មានអាការៈស្រាលជាង និងបង្កហានីភ័យដល់កុមារ និងមនុស្សចាស់ដែលឆ្លងមិនសូវធ្ងន់ធ្ងរ តែមិនមានន័យថាវាមិនគ្រោះថ្នាក់នោះទេ។

អគ្គនាយកនៃអង្គការសុខភាពពិភពលោក (WHO) បានផ្តល់បទសម្ភាសន៍សង្ខេបអំពីស្ថានភាពនៃមេរោគឆ្លងនៅទីស្នាក់ការកណ្តាលរបស់ពួកគេនៅទីក្រុងហ្សឺណែវ ប្រទេសស្វីសកន្លងទៅ បានចង្អុលបង្ហាញថាការផ្ទុះឡើងកាន់តែច្រើននៃសំពាធ Omicron ហាក់ដូចជាបង្កឱ្យមានករណីតិចតួចនៃជំងឺធ្ងន់ធ្ងរ បើប្រៀបធៀបទៅនឹងប្រភេទ Delta។ ក្នុងនោះ Janet Diaz ប្រធានក្រុមគ្រប់គ្រងគ្លីនិករបស់ WHO បានចូលរួមនៅក្នុងសេចក្តីប្រកាសព័ត៌មាននោះដែលថា ការកំណត់លទ្ធផលនៃការស្រាវជ្រាវដំបូងបង្ហាញថា ចំនួននៃអ្នកឆ្លងមេរោគ Omicron ហើយធ្លាក់ខ្លួនឈឺខ្លាំងរហូតដល់គាត់ត្រូវមកសម្រាកនៅមន្ទីរពេទ្យគឺទាបជាងមុន បើប្រៀបធៀបទៅនឹងអ្នកឆ្លងជំងឺប្រភេទ Deltaមុនៗ ។  ហើយវាហាក់ដូចជាថាហានិភ័យនៃការឆ្លង Omicron ដែលបង្កឱ្យមានជំងឺធ្ងន់ធ្ងរក្នុងចំណោមកុមារ និងមនុស្សចាស់ក៏ត្រូវបានកាត់បន្ថយគួរឱ្យកត់សម្គាល់ផងដែរ។ ការសង្កេតលើការថយចុះហានិភ័យនៃការវិវត្តទៅជាជំងឺធ្ងន់ធ្ងរពី Omicron គឺស្របជាមួយនឹងទិន្នន័យផ្សេងទៀត នេះរួមបញ្ចូលទាំងការស្រាវជ្រាវពីអាហ្វ្រិកខាងត្បូង និងអង់គ្លេសផងដែរ។

យ៉ាងណាមិញអគ្គនាយកនៃអង្គការសុខភាពពិភពលោក(WHO)ក៏បានបញ្ជាក់បន្ថែមថា Omicron មិនគួរត្រូវបានចាត់ថ្នាក់ជាមេរោគ ស្រាលនោះទេ  បើទោះបី Omicron មិនសូវធ្ងន់ធ្ងរបើប្រៀបធៀបទៅនឹង Delta ក៏ពិតមែន ជាពិសេសក្នុងចំណោមអ្នកដែលបានចាក់វ៉ាក់សាំងក៏ដោយ ប៉ុន្តែនោះមិនមានន័យថាវាមិនគ្រោះថ្នាក់នោះទេ ហើយ Omicron ក៏អាចធ្វើឲ្យអ្នកឆ្លងជំងឺទៅមន្ទីរពេទ្យនិងស្លាប់បានដូចគ្នាទៅនឹងប្រភេទមេរោគមុនៗនោះដែរ៕ ប្រភព៖ worldometers