ប្រទេសចិន៖ ប្រទេសចិនបានបញ្ជូនយានអវកាសរបស់ខ្លួនទៅកាន់ឋានព្រះច័ន្ទ និងបានស្រាវជ្រាវរកឃើញថាមានសញ្ញានៃដានទឹកនៅលើឋានព្រះច័ន្ទ។

កាលពីពេលកន្លងទៅនេះចិនបានបញ្ជូនយានអវកាសមួយមានឈ្មោះថាឆាងអឺ៥ (Chang’E-៥) ទៅកាន់ឋានព្រះច័ន ដោយចិនបញ្ចូនដើម្បីទៅសិក្សា វាស់ស្ទង់ការឆ្លុះបញ្ចាំងពន្លឺនៃ regoliths និងសិក្សាពីថ្មតាមច័ន្ទគតិ  ហើយយាននោះក៏បានបញ្ជូនសំណាកចំនួន ១,៧៣១ ក្រាមពីតំបន់នោះមកផែនដីវិញផងដែរ។ យ៉ាងណាមិញថ្មីៗនេះក្រុមអ្នកស្រាវជ្រាវបានធ្វើការរួមគ្នាមួយ  ដោយរួមបញ្ចូលអ្នកវិទ្យាសាស្ត្រមកពីវិទ្យាស្ថានភូគព្ភសាស្ត្រ នៃក្រុមប្រឹក្សាវិទ្យាសាស្ត្រជាតិចិន សាកលវិទ្យាល័យណានជីង  វិទ្យាស្ថានបច្ចេកទេសសៀងហៃនៃរូបវិទ្យា  និងសាកលវិទ្យាល័យហាវ៉ៃ  នៅសហរដ្ឋអាមេរិក វាត្រូវបានគេបង្ហាញឱ្យដឹងថា បន្ទាប់ពីបានសង្កេតមើលសញ្ញាមួយចំនួនហើយគេសម្គាល់ឃើញថានៅឋានព្រះច័ន្ទមានសញ្ញាទឹកនៅក្នុងទិន្នន័យវិសាលគមដែលឆ្លុះបញ្ចាំងពីពន្លឺចេញពីផ្ទៃព្រះច័ន្ទ  នៅតំបន់ដែលយានអវកាសចុះចត  វាបានរកឃើញភស្តុតាងដំបូងនៃដានទឹកនៅលើព្រះច័ន្ទ  ការវិភាគ បរិមាណបានបង្ហាញថាដីតាមគន្លងព្រះច័ន្ទ នៅកន្លែងចុះចតមានទឹកតិចជាង ១២០ ppm នេះគឺស្របនឹងការវិភាគបឋមនៃសំណាក ដែលបញ្ជូនត្រឡប់មកផែនដីវិញដោយយានអវកាសឆាងអឺ៥ (Chang’e ៥)នេះ។

បន្ថែមពីនោះអ្នកស្រាវជ្រាវបានយកថ្មពន្លឺមួយទៀតយកមកវិភាគ ហើយបញ្ចាក់ថាមានការស្រូបយកនៃសារធាតុពិសោធន៍ខ្លាំងជាង២.៨៥មីក្រូម៉ែត្រ ដែលត្រូវនឹងទឹកប្រហែល ១៨០ ppm ដែលការវិភាគទាំងនេះបង្ហាញពីប្រភពទឹកបន្ថែមពីខាងក្នុងរបស់ព្រះច័ន្ទ៕ ប្រភព៖ Thairath