កាលពីយប់មិញ ក្រុមអធិរាជស Real Madrid បានទម្លាក់ក្រុមអ្នកមានបុណ្យ Barcelona ចេញពីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងពានរង្វាន់ Spanish Super Cup ក្នុងលទ្ធផល ៣-២។FC Barcelona 2-3 Real Madrid: Pride in defeatនៅក្នុងការប្រកួតនេះ ​Vinivius Jr បានស៊ុតបើកការនាំមុខមុននៅនាទី ២៥ មុនពេលដែលខ្សែប្រយុទ្ធ De Jong តាមស្មើមកវិញនៅចុងវគ្គទី១។ លុះឈានដល់វគ្គទី ២ Benzema ក៏បានដាក់គ្រាប់ទី២នាំមុខសារជាថ្មីនៅនាទី ៧២ ការសប្បាយចិត្តរបស់ Real Madrid មិនបានយូរប៉ុន្មាន  ខ្សែប្រយុទ្ធវ័យក្មេង Ansu Fati ក៏បានតែតបាល់បញ្ជូលទីតាមស្មើមកវិញនៅចុងវគ្គទី២។ Barcelona 2-3 Real Madrid commentray | Football News | Sky Sports

ការប្រកួតក៏ឈានដល់វគ្គម៉ោងបន្ថែម១៥នាទី ២ដង កីឡាករ Valverde ក៏បានស៊ុតគ្រាប់ជ័យជំនះអោយ Real Madrid នៅនាទី ៩៨ អោយក្រុមអធិរាជស ឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រចាំជួបរវាងក្រុម AT Madrid និង Athletic Bilbao។May be an image of 1 person and standing

គួរបញ្ជាក់ផងដែរថា ជ័យជំនះនេះ បានជួយអោយ Real Madrid ង្កើតកំណត់ត្រាដ៏ល្អក្នុងជំនួប El Clasico ពោលគឺ៥ប្រកួតចុងក្រោយ Real Madrid មិនដែលចាញ់ Barcelona ឡើយ ក្នុងនោះឈ្នះទាំង៥ប្រកួតតែម្តង៕