ប្រទេសអេស្ប៉ាញ៖ ប្រទេសអេស្បាញអាចជាប្រទេសទីមួយរបស់អឺរ៉ុប ដែលកាត់បន្ថយស្ថានភាពនៃការរីករាលដាលនៃកូវីដ-១៩ ដោយមានត្រឹមតែការឆ្លងជំងឺក្នុងតំបន់ និងបង្ហាញពីស្ថានភាពអ្នកជំងឺមិនធ្ងន់ធ្ងរ ខុសពីឆ្នាំមុន។

នៅថ្ងៃទី ១២ ខែមករា ឆ្នាំ២០២២ កាសែត The Sun បានរាយការណ៍ថា ប្រទេសអេស្ប៉ាញអាចជាប្រទេសដំបូងគេបង្អស់នៅអឺរ៉ុប ដែលកាត់បន្ថយកម្រិតនៃជំងឺរាតត្បាតខ្លាំង មកត្រឹមក្នុងស្ថានភាព គ្រាន់តែជាជំងឺដែលអ្នកឆ្លងជំងឺនេះហើយមានអាការគ្រុនផ្តាសាយធម្មតា ខុសពីឆ្នាំកន្លងមកប្រទេសអេស្ប៉ាញបានប្រឈមមុខនឹងការរាតត្បាតនៃមេរោគដ៏ធ្ងន់ធ្ងរ ដែលបានសម្លាប់មនុស្សរហូតដល់ ១,០០០ នាក់ក្នុងមួយថ្ងៃ។ លោកនាយករដ្ឋមន្ត្រី Sanchez បាននិយាយនៅក្នុងកម្មវិធីព័ត៌មានមួយតាមវិទ្យុក្នុងស្រុកមួយថា៖  ស្ថានភាពបច្ចុប្បន្ននៃជំងឺកូវីដ-១៩នៅប្រទេសអេស្ប៉ាញវាមិនដូចជាស្ថានភាពដែលយើងបានជួប កាលពីឆ្នាំមុននោះទេ   ហើយឥឡូវនេះគឺជាពេលវេលាដើម្បីវាយតម្លៃការវិវត្តន៍នៃ កូវីដ-១៩ ថាវាគ្រាន់តែជាជំងឺក្នុងស្រុកប៉ុណ្ណោះ  ទោះយ៉ាងណាក៏ដោយ មន្ត្រីសុខាភិបាលនៅតែសង្កត់ធ្ងន់  ការចាក់វ៉ាក់សាំងការពារ ៣ ដូស គឺជាមធ្យោបាយដ៏ល្អបំផុតក្នុងការទប់ស្កាត់ការឆ្លងរាតត្បាត កូវីដ-១៩នេះ៕ ប្រភព៖ Thairath