ខេត្តព្រះវិហារ៖ផ្ទះមន្ត្រីបរិស្ថានម្នាក់ នៅខេត្តព្រះវិហារ ស្ថិតនៅខាងជើងអគារបួនជាន់ ចំណុចបង្គោលគីឡូមែត្រលេខ៥៧៤ ក្នុងភូមិពោធិទាប ឃុំម្លូព្រៃមួយ ស្រុកឆែប ត្រូវអគ្គីភ័យឆាបឆេះ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ នៅវេលាម៉ោងប្រហែល៤ទៀបភ្លឺ។
ជនរងគ្រោះជាម្ចាស់ផ្ទះមានឈ្មោះ យ៉ាន់ ប៊ុនសឿង មុខរបរ មន្ត្រីបរិស្ថានខេត្តព្រះវិហារ ។ ខូចខាតផ្ទះចំនួន០១ខ្នងអស់ទាំងស្រុង មានទំហំ ៨ម៉ែត្រគុណនឹង៤៥ មែត្រ ដំបូលប្រក់ស័ង្កសី ជញ្ជាំងបាំងក្តារ រួមនឹងសម្ភារៈមួយចំនួនទៀតមាន៖ រថយន្តសាំយ៉ុងចំនួន ០១ គ្រឿង , រថយន្ត Land Cruiser ចំនួន ០១គ្រឿង, កំព្យូទ័រចំនួន ០២ គ្រឿង , ម៉ាស៊ីនព្រីនចំនួន ០១ គ្រឿង និងឯកសារពាក់ព័ន្ធដែនជម្រកមួយចំនួន , គ្រាប់កាំភ្លើង២០០គ្រាប់,
ម៉ាស៊ីនត្រង់សឺន័រ ១៥គ្រឿង, សាឡុង០១ ឈុត, គ្រែដេកចំនួន ០៨, តុងឿ ៣ និង ម៉ូតូចំនួន ០២គ្រឿង ។
សមត្ថកិច្ច បញ្ជាក់ថា មូលហេតុនៃអគ្គិភ័យនេះ គឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី តែយ៉ាងណា មិនបណ្តាលឲ្យមនុស្សមានគ្រោះថ្នាក់ក្នុងហេតុការណ៍នេះទេ៕