Wasabi មិនត្រឹមតែមានរសជាតិហឹរតែប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានភ្ជាប់មកជាមួយនូវអត្ថប្រយោជន៍សុខភាពជាច្រើនដែលអ្នកប្រហែលជាមិនបានដឹងផងដែរ។
តើWasabiជាអ្វី?
Wasabi គឺជារុក្ខជាតិមួយប្រភេទរបស់ប្រទេសជប៉ុន ដែលជាបន្លែ cruciferous ពួកវាដុះតាមធម្មជាតិនៅតាមដងអូរ ជ្រលងភ្នំ និងទន្លេភ្នំក្នុងប្រទេសជប៉ុន។ ជាមួយគ្នានេះវាក៏ដុះនៅតាមផ្នែកខ្លះនៃប្រទេសចិន កូរ៉េ នូវែលសេឡង់ និងអាមេរិកខាងជើងផងដែរ ជាពិសេសនៅក្នុងតំបន់ដែលមានម្លប់ និងសើម ។
Wasabi មានភាពល្បីល្បាញដោយសារត្រូវបានប្រើប្រាស់ជាគ្រឿងផ្សំនៅក្នុងមុខម្ហូបជប៉ុនជាច្រើន មិនថាជា ស៊ូស៊ី ឬគុយទាវនោះទេ ភាគច្រើនដែលយើងឃើញពីម្សៅ wasabi នឹង រសជាតិជូរអែម ដែលយើងទទួលបានពី wasabi គឺមកពីឫសរបស់វា ដែលសម្បូរទៅដោយជាតិសរសៃអាហារ (Fiber) មានវីតាមីន និងសារធាតុរ៉ែជាច្រើនដូចជា៖កាល់ស្យូម , ផូស្វ័រ , ប៉ូតាស្យូម , ស័ង្កសី , ជាតិដែក , ម៉ាញេស្យូម , សូដ្យូម , វីតាមីន B , វីតាមីនA , វីតាមីន C និង ជាតិ folate ។59,672 Wasabi Stock Photos, Pictures & Royalty-Free Images - iStock
+. អត្ថប្រយោជន៍របស់វ៉ាសាប៊ី
1. កាត់បន្ថយហានិភ័យនៃការ កើតជំងឺមហារីក
Wasabi មានសមាសធាតុមានប្រយោជន៍មួយចំនួនដូចជា isothiocyanates (ITCs) ដែលជាសមាសធាតុប្រឆាំងមហារីកដែលត្រូវបានរកឃើញជាញឹកញាប់នៅក្នុងរុក្ខជាតិ cruciferous ។ ការសិក្សាមួយបានរកឃើញថា ITCs ដែលនៅក្នុងឫសរបស់ wasabi ក៏បានរួមចំណែកដល់ការទប់ស្កាត់ការបង្កើតអាគ្រីឡាមីត (Acrylamide) ដែលជាប្រតិកម្មគីមីរវាងប្រូតេអ៊ីន និងជាតិស្ករដែលបណ្តាលមកពីកំដៅផងដែរ ។ ជាងនេះទៅទៀត Acrylamide គឺជាសារធាតុគីមីដែលអាចកើតមាននៅក្នុងអាហារមួយចំនួន ជាពិសេស ដំឡូងបំពង និងកាហ្វេ ហើយវាក៏ត្រូវបានផ្សារភ្ជាប់ជាមួយនឹងជំងឺមហារីកមួយចំនួនដូចជា មហារីកតម្រងនោម មហារីកស្បូន និងមហារីកអូវែ ដែល ITCs និងសមាសធាតុដែលមាននៅក្នុងវ៉ាសាប៊ីក៏បានរួមចំណែកក្នុងការទប់ស្កាត់ការលូតលាស់កោសិកា ពោះវៀនធំ មាត់ លំពែង និងមហារីកសុដន់របស់មនុស្សផងដែរ ។
2. ការពារ ការពុលអាហារ
Wasabi មានប្រសិទ្ធភាពប្រឆាំងនឹង E. coli O157:H7 ដែលជាបាក់តេរីបង្កជំងឺក្រពះពោះវៀនធ្ងន់ធ្ងរ និង Staphylococcus aureus នៅពេលអាហារមានមេរោគ នឹងត្រូវបានផលិតចេញជាជាតិពុលដែលហៅថា enterotoxin ដែលអាចប៉ះពាល់ដល់បំពង់រំលាយអាហារ នឹងបង្កជាការពុលអាហារផងដែរ ។What Is Real Wasabi & Why Don't Sushi Places Use It? — Eat This Not That
3. ការពារការពុកធ្មេញ
លោកវេជ្ជបណ្ឌិត Narumon Thaweeset, MD, មហាវិទ្យាល័យសុខភាពសាធារណៈ សាកលវិទ្យាល័យ Mahidol បញ្ជាក់ថា wasabi មានផ្ទុកនូវសារធាតុ isothiocyanate ដែលអាចមានប្រសិទ្ធភាពប្រឆាំងនឹងបាក់តេរីក្នុងមាត់មួយចំនួន ដែលបណ្តាលឱ្យពុកធ្មេញ ដូចជា streptococcus mutans ជាដើម។ ជាមួយគ្នានេះផងដែរ ក្រសួងសុខាភិបាលថៃក៏បានបង្ហាញយ៉ាងដូច្នេះដែរ។ Wasabi មានលក្ខណៈសម្បត្តិជាឱសថដែលអាចប្រើជាសារធាតុផ្សំក្នុងថ្នាំដុសធ្មេញដើម្បីការពារប្រហោងធ្មេញនាពេលអនាគតបានផងដែរ ។

4. ជួយកាត់បន្ថយការធាត់
មនុស្សជាច្រើនជឿថា អាហារហឹរ អាចជួយកាត់បន្ថយការធាត់ ដោយសារតែវាបង្កើនថាមពលការរំលាយអាហារនៅក្នុងរាងកាយដើម្បីបង្កើនវា។ ជាងនេះទៅទៀតសារធាតុដែលបានចំរាញ់ចេញពីស្លឹក Wasabi ក៏បានជួយក្នុងការគ្រប់គ្រងរបបអាហារដែលមានជាតិខ្លាញ់ខ្ពស់ ផងដែរ ។Wasabi does more than simply add heat to sushi | Office for Science and  Society - McGill University
+. ការប្រុងប្រយ័ត្ននៅពេលញ៉ាំវ៉ាសាប៊ី
ទោះបីជាការទទួលទាន wasabi សម្រាប់ការប្រើប្រាស់ទូទៅមានសុវត្ថិភាព និងមានសុខភាពល្អក៏ដោយ ប៉ុន្តែការទទួលទាន wasabi ដើម្បីព្យាបាលជំងឺជាក់លាក់មួយ នាពេលបច្ចុប្បន្ននេះ មិនមានព័ត៌មានគ្រប់គ្រាន់ដើម្បីបញ្ជាក់យ៉ាងច្បាស់លាស់អំពីប្រសិទ្ធភាព និងសុវត្ថិភាពនៃការទទួលទាន wasabi សម្រាប់ការព្យាបាល ឬការការពារជំងឺនោះទេ។ អ្នកដែលមានបញ្ហាសុខភាពគួរតែពិគ្រោះជាមួយវេជ្ជបណ្ឌិតមុនពេលទទួលទាន ឬប្រើប្រាស់ផលិតផលវ៉ាសាប៊ី ជាពិសេស ស្ត្រីមានផ្ទៃពោះ និងបំបៅដោះ រួមទាំង អ្នកដែលមានបញ្ហាហូរឈាមផងដែរ។ ដោយសារតែ wasabi អាចធ្វើឱ្យឈាមកកយឺត ហើយវាអាចបង្កើនហានិភ័យសម្រាប់អ្នកដែលមានបញ្ហាហូរឈាមទៅជាស្នាមជាំ ឬហូរឈាមយ៉ាងងាយ និង អ្នកដែលហៀបនឹងធ្វើការវះកាត់ព្រោះដោយសារតែ wasabi អាចបណ្តាលឱ្យមានការហូរឈាមខ្លាំងមិនធម្មតាអំឡុងពេលវះកាត់ ដូច្នេះ គួរចៀសវាង wasabi យ៉ាងហោចណាស់ 2 សប្តាហ៍មុនពេលវះកាត់៕

អត្ថបទដោយ៖ សុផានីត