រាជធានីភ្នំពេញ ៖ រថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរសម្រាលព្យាបាល សុខ ហេង អង្គស្នួល បានបើកបរបញ្ច្រាសទិសដៅចរាចរណ៍ ក្នុងល្បឿនលឿន ហើយខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកម៉ូតូសិស្សសាលាយ៉ាងពេញ បណ្តាលឱ្យក្មេងប្រុសសិស្សសាលាម្នាក់រងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះយកដឹកយកទៅសង្គ្រោះភ្លាម”។
ករណីគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយរថយន្តរបស់មន្ទីរសម្រាលព្យាបាល សុខ ហេង អង្គស្នួល នេះ បានកើតឡើង កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ នៅចំណុចមុខប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី១ តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ។

https://blogger.googleusercontent.com/img/a/AVvXsEjKvx9ca_aR2umD4ACZRwXUTo-lN_PxoaIsL9-MU2M0ELYjw3mw-PFbDdDXp6sFkNQ_FE_vlizIW6DYIAnCSpfw-2DBS637PwGoXYzB85lPPTBFmR49BdBQ-FvAX6dPFgBCeor1HseShxdjIvHyBs3yWKhQSWdkA4CdVtSzXOBq-7JlUSfGiYiPtE8h=s1024សាក្សី បានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញក្មេងប្រុសសិស្សម្នាក់ជិះម៉ូតូម៉ាកហុងដាឃ្លីក ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1IE -8061 ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច។ ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តមន្ទីរសម្រាកព្យាបាល សុខ ហេង អង្គស្នួល បានបើកបរបញ្ច្រាសទិសដៅចរាចរណ៍ប្រញាប់ដឹកអ្នកជំងឺម្នាក់ទៅមន្ទីរពេទ្យលោកសង្ឃ ហើយតែខ្វះការប្រុងប្រយ័ត្នបានបុកម៉ូតូពេញទំហឹង បណ្តាលឱ្យអ្នកជិះម៉ូតូរងរបួសធ្ងន់។
ប្រភពបន្តថា ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យឯកជនមកទទួលយកទៅព្យាបាល ចំពោះអ្នកជំងឺនៅក្នុងរថយន្តមន្ទីរសម្រាកព្យាបាល សុខ ហេង អង្គស្នួល ត្រូវបានហៅរថយន្តមួយគ្រឿងទៀតមកបន្តយកទៅព្យាបាល។
សមត្ថកិច្ច បានឲ្យដឹងថា ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ច ចុះអន្តរាគមន៍ធ្វើការវាស់វែង និងកំណត់ហេតុ យករថយន្តបង្ក និងម៉ូតូជនរងគ្រោះទៅរក្សាទុកបណ្តោះអាសន្ន ដើម្បីរង់ចាំដោះស្រាយជាមួយនឹងក្រុមគ្រួសារជនរងគ្រោះតាមផ្លូវច្បាប់៕https://blogger.googleusercontent.com/img/a/AVvXsEg8PN57MJC-TEfd1j_xbwJZZnIMKhhH7mToX6cq6fmOKZwWLsNjcq77xu06l8Y7OiEqIGD06TDv6O-TWI58PL-ASuKhvs5ebglyeHXbPKAeZXK_cScMF4oGTLoYa96xXcity7oOj6qKE4GgPukj0VYQtm6HeGLexdzb9ALjMmXVh97xt7d7uFaOIJ9U=s1024https://blogger.googleusercontent.com/img/a/AVvXsEgVU3PcYrewjNcRZf-jxtS8CJ_A45P2KoIJvy6vQc73wbF3beERC19KiW3slbNxxfDrW0zJGzISvIH1Edg4JQuzVoOd0jF45VxbcZRASNtJ4MjPhtQwbDcRskkzijgKsuYI8T0xOCPNrr2czuGc5JhQU3VqBxfr5yLPCL59c6_zUeUd0DR8Y62obhlP=s1280https://blogger.googleusercontent.com/img/a/AVvXsEiC4y64ZBXPvYJiWvOELXVnAI5Dh87j6GX-uX27TchIqvQa_vwdbSzgo2C4kvFC6eahYGWsybWh76Xu4sfBMoOkes5fqw7vGmvy3JveiHtN7ojQYGPVRl3XcTgU_BnFSkIWgN19Fjxb16kMi9nHck4xCSLbEcu6ovANyHDDmTgY875zLbueBPpMQFRC=s1280