ចាបព្រៃវែង គឺជាប្រភេទសត្វស្លាបទេសន្តរប្រវេសន៍ជិតផុតពូជបំផុត អាស្រ័យដោយចំនួនរបស់វានៅលើពិភពលោក បានថយចុះជាង ៨០ភាគរយ នាប៉ុន្មានឆ្នាំចុងក្រោយនេះ។ បក្សីប្រភេទនេះបង្កកំណើតនៅអឺរ៉ុប និង អាស៊ីខាងជើង បន្ទាប់មកផ្លាស់ទីរកចំណីមកកាន់តំបន់អាស៊ី (Wintering Migration) ដូចជា ឥណ្ឌា ចិនភាគខាងត្បូង កម្ពុជា វៀតណាម ឡាវ ថៃ មីយ៉ាន់ម៉ា ។សត្វចាបព្រៃវែងជាង២០ក្បាល ត្រូវបានប្រទះឃើញឡើងវិញ  នៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ - ក្រសួងព័ត៌មាន

បើយោងតាមទិន្នន័យក្រសួងបរិស្ថាន មុនឆ្នាំ២០០២ នៅកម្ពុជាគេឃើញវត្តមានពួកវាជាហ្វូងធំរហូតដល់ជាង ១ ០០០ក្បាល។ បន្ទាប់មកចាប់ពីឆ្នាំ២០០២ ដល់ឆ្នាំ២០០១២ ចាបព្រៃវែងត្រូវបានកត់ត្រាប្រមាណចន្លោះ ពី២០ ទៅ១០០ក្បាលប៉ុណ្ណោះ និងបន្តមកដល់ពេលបច្ចុប្បន្ន វត្តមានរបស់វាមិនមានការកត់ត្រាជាក់លាក់នោះទេ។Illegal capture threatens rare bird - Chinadaily.com.cn ជាក់ស្ដែងយោងតាមបទបង្ហាញរបស់អង្គការ WCS នៅក្នុងសិក្ខាសាលាស្ដីអំពីការអភិរក្សសត្វចាបព្រៃវែ ងកាលពីខែកញ្ញា ឆ្នាំ២០១៩ មានការកត់ត្រាចាបព្រៃវែង ប្រមាណជាង២០០ក្បាលនៅខេត្តក្រចេះ ក្នុងចន្លោះឆ្នាំ២០១៦-២០១៧ ហើយមានចំនួនប្រមាណ៣០០ក្បាល នៅវាលខ្សឹបស្រុកស្ទោង និងស្រុកជីក្រែង និងប្រមាណ៣០០ក្បាលនៅបាកាន ក្នុងឆ្នាំ២០១៩។ នៅក្នុងឆ្នាំ២០២១ ក្រុមការងារយើងបានកត់ត្រាចំនួនសត្វស្លាបនេះច្រើនបំផុតប្រមាណជាង ២ ០០០ក្បាល មានវត្ត មានក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ចាប់ពីខែធ្នូ ដល់ខែមេសា។ មកដល់ពេលនេះ ក្នុងខែមករា ឆ្នាំ២០២២ សត្វចាបព្រៃវែងនៅតែបន្តវិលត្រលប់មករកចំណី និងស្នាក់នៅក្នុងតំបន់ការពារនេះ ដែលមកទល់នឹងពេលនេះ មានចំនួនរាប់ពាន់ក្បាលដដែល។ នេះជាព័ត៌ មានដ៏ល្អដែលបញ្ជាក់ថា តំបន់ការពារទេសភាពបឹងព្រែកល្ពៅ បាននិងកំពុងដើរតួដ៏សំខាន់ក្នុងការគាំទ្រដល់សត្វប្រភេទនេះ។សត្វចាបព្រៃវែង ឬចាបទ្រូងលឿង បង្ហាញវត្តមានជាថ្មី | Radio Veritas Asiaតំបន់ការពារទេសភាពបឹងព្រែកល្ពៅ គឺជាតំបន់ដីសើមដ៏ធំមួយ ដែលស្ថិតក្នុងតំបន់ដីសណ្តទន្លេមេគង្គក្រោម និង ត្រូវបានកំណត់ជាតំបន់ ការពារទេសភាពបឹងព្រែកល្ពៅ តាមរយៈអនុក្រឹត្យលេខ៩០អនក្រ.បក ចុះថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៦ ដែលមានទីតាំងស្ថិតនៅក្នុងភូមិសាស្ត្រ ស្រុកបូរីជលសារ និងស្រុកកោះអណ្តែត ខេត្តតាកែវ ៕