យើងដឹងហើយថា ស្រាបៀរជាភេសជ្ជះមានជាតិអាកុលដ៏ពេញនិយមដែលជាទូទៅគេច្រើនប្រើក្នុងពិធីជប់លៀងផ្សេងៗ ហើយស្រាបៀរនេះក៏ត្រូវបានគេយកទៅអនុវត្តដោះស្រាយក្នុងការចម្អិនអាហារដែលស្រ្តីភាគច្រើនមិនធ្លាប់បានដឹង។តោះមកដឹង ថាតើស្រាបៀរមានឥទ្ធិពលអ្វីខ្លះ ដែលយើងគួរតែដឹងបន្ថែម?
១ -ចៀនត្រីកុំអោយបែក
ស្ត្រីរមួយចំនួនតែងតែជួបការលំបាករាល់ពេលចៀន គឺតែងតែមានបញ្ហា ក្នុងកំឡុងពេលចៀន ដូចជាការចៀនទៅបែកសាច់ ដែលធ្វើអោយទ្រូងទ្រាយ និងមិនផ្តល់សោភណ្ឌ័ភាពចំពោះអ្នកទទួលទាន ។វិធីដោះស្រាយ អ្នកគ្រាន់តែដាក់ស្រាបៀរបន្តិចចូលទៅក្នុងខ្ទះខ្លាញ់ នឹងធ្វើអោយត្រីមិនជាប់ខ្ទះទៀតទេ ហើយថែមទាំងបង្កើនក្លិនឈ្ងុញទៀតផង ។Beer Substitutes for Cooking and Baking២ – ធ្វើអោយសាច់ទន់
ស្រាបៀរគឺជាជម្រើសដ៏ល្អឥតខ្ចោះប្រសិនបើអ្នកចង់ធ្វើអោយសាច់ទន់ដោយមិនផ្លាស់ប្តូររសជាតិ។វិធីដ៏សាមញ្ញនេះ គ្រាន់តែដាក់សាច់ចូលទៅក្នុងចានមួយរួចបន្ថែមស្រាបៀរបន្តិច បន្ទាប់មករក្សាទុកក្នុងទូរទឹកកក រយះពេលមួយថ្ងៃប៉ុណ្ណោះ អ្នកអាចនឹងរីករាយជាមួយនឹងការញុំាសាច់ដ៏ទន់ រួមទាំងមិនផ្លាស់ប្តូរក្លិន ។
៣ -បំបាត់ក្លិនសាច់
ជាធម្មតាអាហារប្រភេទសាច់ ដូចជាសាច់បង្កក ឬសាច់ប្រឡាក់ និងអាហារសមុទ្រ ក្រោយពេលធ្វើការកែច្នៃច្រើនតែមានក្លិនអាក្រក់ ។ដើម្បីធ្វើអោយម្ហូបមានរសជាតិឆ្ងាញ់ អ្នកអាចបន្ថែមជាមួយស្រាបៀរមុនពេលដំណើរការចម្អិន អនុវត្តវិធីនេះ ក្លិនសាច់នឹងត្រូវបំបាត់យ៉ាងឆាប់រហ័ស ។Spirited cooking | Cooking with beer, Cooking, Recipes៤ – ចម្អិនម្ហូបខ អោយផុយលឿន
ស្រាបៀរផ្តល់គុណសម្បត្តិលើការចំហុយត្រី សាច់ អោយឆាប់ចូលជាតិ ក្នុងគ្រឿងផ្សំ ដោយមិនបាច់ចំណាយពេលយូរ ហើយបំបាត់ឆ្អាប និងធ្វើអោយសាច់កាន់តែផុយល្អ។
៥ – ញុំាស្រួយ
ម្ហូបមួយចំនួនក្នុងបណ្តាហាងអាហារអាស៊ី ជាទូទៅគេនិយមបន្ថែមស្រាបៀរទៅលើមុខម្ហូប ជាប្រភេទ ញុំា salads ដើម្បីជួយបង្កើនរសជាតិអាហារ ប៉ុន្តែគេប្រើក្នុងបរិមាណតិចតួចបំផុត ៕