កាលពីយប់មិញ ក្រុមជម្រើសជាតិអេហ្សុីបបានរងបរាជ័យ ០-១ ក្រោមថ្វីជើងក្រុមខ្លាំងប្រចាំតំបន់អាហ្រ្វិកនីហ្សេរីយ៉ា នៅក្នុងការប្រកួតី១របស់ពួកគេ ក្នុងព្រឹត្តិការណ៍បាល់ទាត់ទ្វីបអាហ្វ្រិក AFCON។Super Eagles beat Egypt to claim key AFCON win - Champion Newspapers LTD

មួយគ្រាប់នៅក្នុងការប្រកួតនេះ កើតឡើងតាំងពីនាទី ៣០ ដោយជាការសម្រេចបានរបស់ខ្សែប្រយុទ្ធមកពីក្រុម Leicester City កីឡាករ Iheanacho។ ក្រោយពីមានគ្រាប់បាល់មួយគ្រាប់នេះហើយ ក្រុមទាំងពីរធ្វើការសម្រុកគ្នាដែរ ក៏ប៉ុន្តែមិនមានគ្រាប់បាល់ទៀតនោះទេ។Nigeria 1-0 Egypt: Kelechi Iheanacho scores only goal as Mohamed Salah fails to inspire Pharaohs | Football News | Sky Sports

ឆ្លងតាមបរាជ័យនេះ បានធ្វើអោយក្រុមអេហ្សុីបឈរនៅបាតតារាងមាន ០ពិន្ទុ ពីការប្រកួត១លើកកន្លងទៅ ដោយប្រកួតបន្ទាប់ Salah ត្រូវដឹកដៃអេហ្សុីបទៅជួបប្រទេសហ្គីណេ-ប៊ីសា ជាបន្តទៀត៕