ប្រទេសជប៉ុន៖ យុវជននៅក្នុងប្រទេសជប៉ុនដែលឈានដល់វ័យ ២០ ឆ្នាំត្រូវបានគេចាត់ទុកថាជាមនុស្សពេញវ័យឬឈានដល់វ័យចាស់ចិត្តចាស់គំនិត ហើយពួកគេនឹងប្រារព្ធនូវពីធីនៃការចូលដល់ភាពពេញវ័យរបស់ពួកគេមួយនេះឡើង។

សារព័ត៌មាន Japan Times បានរាយការណ៍ថាកាលពីថ្ងៃទី ១០ ខែមករា ឆ្នាំ២០២២កន្លងទៅនេះ ស្របពេលជាមួយនឹងការប្រារព្ធពិធីឈានចូលការពេញវ័យរបស់យុវជននៃប្រទេសជប៉ុន ដើម្បីជាការអបអរការឈានចូលពេញវ័យ អាយុ ២០ ឆ្នាំ នៅទីក្រុងជាច្រើនក្នុងប្រទេស ក្នុងនោះមានបរិយាកាសនៃយុវ័យទាំងប្រុសទាំងស្រីពួកគេបានស្លៀកឈុតយ៉ាងស្រស់ស្អាតជាពិសេលមារីៗក្មេងៗបានស្លៀកពាក់ឈុតគីម៉ូណូ ចម្រុះពណ៌ឈរថតរូប និងនិយាយគ្នាលេងមុនពេលចូលរួមពិធីបុណ្យនោះចូលមកដល់។ ទោះជាយ៉ាងណានៅក្នុងឆ្នាំនេះក៏មានមនុស្ស និងខេត្តជាច្រើនត្រូវបានលុបចោលព្រឹត្តិការណ៍នេះ ដើម្បីកាត់បន្ថយការរីករាលដាលនៃជំងឺកូវីដ-១៩។

យ៉ាងណាមិញនៅទីក្រុងយូកូហាម៉ា ពិធីចម្រើនអាយុនេះត្រូវបានធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាតក្នុងក្រុង ក្រោមវិធានការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងចាប់តាំងពីការត្រួតពិនិត្យសីតុណ្ហភាពមុនពេលចូលប្រារព្ធពិធីនេះ និងត្រូវលាងដៃជាមួយអាល់កុលនិងមានគម្លាតចម្ងាយពីគ្នា អ្នករៀបចំក៏បានស្នើរសុំកិច្ចសហប្រតិបត្តិការកុំឲ្យអ្នកចូលរួមរៀបចំអាហារមុន និងក្រោយព្រឹត្តិការណ៍ ដើម្បីទប់ស្កាត់ការរីករាលដាលនៃ ជំងឺកូវីដ-១៩៕ Thairath