កាលពីយប់មិញ ក្រុម AS Roma បានរងបរាជ័យក្រោមថ្វីជើងក្រុមសេះបង្កង់ Juventus ក្នុងលទ្ធផល ៣-៤ នៅក្នុងការប្រកួតពានរង្វាន់លីគកំពូលប្រទេសអុីតាលី Serie A។Roma 3 - 4 Juventus: Resultado, resumen y goles - AS Colombia

នៅក្នុងវគ្គទី​មួយនៃការប្រកួតនេះ ក្រុមទាំងពីរបានត្រឹមស្មើគ្នា១-១។ លុះឈានដល់វគ្គទី ២ ក្រុមម្ចាស់ផ្ទះ AS Roma បានបើកការនាំមុខ ដោយបន្ថែមបាន២គ្រាប់ទៀតនាំមុខ ៣-១ ត្រឹមនាទី៥៣។ ក្រោយពីត្រូវបានគេនាំមុខ ៣-១ Juventus ក៏បានកែប្រែទម្រង់លេងដោយ ២០នាទីចុងក្រោយ រកបានរហូតដល់ទៅ៣គ្រាប់ វាយបកនាំមុខវិញ ៣-៤។ ដោយឡែកក្រុម Roma មានឱកាសតាមស្មើផងដែរ តែបែរជាស៊ុតបាល់ពិន័យ១១ម៉ែត្រមិនចូលទៅវិញ។Serie A Highlights: Roma 3-4 Juventus - Football Italia

បរាជ័យនេះ បានធ្វើអោយក្រុមលោក Jose Mourinho បន្តឈរលេខ ៧ មាន៣២ពិន្ទុ ស្របពេលដែល Juventus បានរំកិលខ្លួនមកដល់លេខ ៥ មាន ៣៨ពិន្ទុ៕Roma 3-4 Juventus: Juve fight back from two goals down to beat Jose Mourinho's Roma in seven-goal thriller - Eurosport