ប្រទេសថៃ៖ គូស្នេហ៍មួយគូជាជនជាតិថៃបានជ្រើសថត Pre-wedding នៅកន្លែងដ៏រន្ធត់មួយនៅឯទីបញ្ចុះសព ដែលធ្វើឱ្យមហាជនគ្រប់គ្នាមានការភ្ញាក់ផ្អើល និងគិតថាការរើសកន្លែងថតបែបនេះជាប្រផ្នូលមិនល្អ។

កាលពីពេលថ្មីនេះមានរឿងដ៏គួរឱ្យចាប់អារម្មណ៍ និងភ្ញាក់ផ្អើលមួយដោយគូស្នេហ៍ថ្មោងថ្មីបានថត Pre-Wedding ជាលក្ខណៈមិនធម្មតា  និងគួរឱ្យភ័យជាខ្លាចខ្លាំង ពេលដែលកូនកុំលោះកូនក្រមុំ ស្លៀកសម្លៀកបំពាក់ Pre Wedding ដ៏ស្រស់ស្អាត ហើយបានជ្រើសរើសទីតាំងនៅទីកន្លែងដែលមនុស្សគ្រប់គ្នាមិនទាំងស្រម៉ៃថាចង់ទៅទីនោះ គឺនៅទីបញ្ចុះសព ពោពេញដោយចេតីជាច្រើន ។ មិនតែប៉ុណ្ណោះគូស្នេហ៍មួយគូនេះក៏បានថតនៅក្នុងមឈូសដាក់សាកសព និងថតបែបជាពិធីបុណ្យសព ក្នុងនោះក៏មានរូបភាពខ្លះដែលកូនកំលោះថតនៅក្នុងបច្ឆារបូជាសពផងដែរ ដែលចាប់ផ្ដើមថតនៅម៉ោង ២ទៀបភ្លឺ។ យ៉ាណាមិញពួកគេបានផ្ដោតអារម្មណ៍ថតរូបមើលទៅពិតជាស្រស់ស្អាត និងដាក់អារម្មណ៍បានយ៉ាងល្អ  រួមជាមួយនឹងការសរសេរ Captionរបស់ពួកគេថា Pre Wedding – Love Beyond Death ដែលមានន័យថា “ស្នេហាលើសពីសេចក្តីស្លាប់” នេះក៏ព្រោះតែគេចង់បញ្ជាក់ថាស្នេហារបស់ពួកគេគឺមានតម្លៃជាងជីវិតបើទោះបីជាឱ្យលះបង់ជីវិតសើម្បីសេចក្ដីស្រឡាញ់ក៏ព្រម។

ប៉ុន្តែទន្ទឹមនឹងនោះក៏ មានមហាជនមិនតិចនាក់នោះទេដែលមានអារម្មណ៍គួរឱ្យខ្លាច និងព្រឺឆ្អឹងខ្នងជំនួសពួកគេក្នុងទិដ្ឋភាពនៃការថតរូបរៀបការមួយនេះ ហើយអ្វីដែលកាន់តែគួរឱ្យព្រឺខ្នងនោះគឺគេកត់សម្គាល់ឃើញថាមានរូបមួយសន្លឹកមានជាប់ស្រមោលដូចជាក្មេងវ័យជំទង់ឈរពីក្រោយគូស្នេហ៍នោះ តែម្ចាស់រូបក៏បានឆ្លើយបញ្ជាក់ថា  ពេលដែលថតនោះមានក្រុមការងារ ៤នាក់នៅពីក្រោយកាមេរ៉ា ហើយពួកគេសុទ្ធតែជាក្មេងជំទង់ តែអ្នកខ្លះក៏គឹតថាវានឹងជាប្រផ្នូលអាក្រក់ដែលគូស្នេហ៍មួយគូនេះមិនគួរមកថតបែបនេះនោះទេ៕ ប្រភព៖ Khaosod