រាជធានីភ្នំពេញ៖ កាលពីប៉ុន្មានថ្ងៃមុននេះមហាជនហាក់បីដូចជាមានការផ្ទុះចាប់អារម្មណ៌ខ្លាំងទៅលើតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាង ពេជ្រ សោភា ដែលអ្នកនាងបានបង្ហោះវីដេអូមួយបង្ហាញពីសកម្មភាពកៀកកើយជាមួយបុរសរូបសង្ហារខ្ពស់ស្រឡះម្នាក់ ក្នុងអំឡូងពេលធ្វើដំណើរកម្សាន្ដនៅលើទឹកដីអង្គរសៀមរាប។

https://blogger.googleusercontent.com/img/a/AVvXsEhj5RWmmN6aZD9KBWE8VXO_lbxTIIBltAgG_mQLYprN-a2LTgTLvUB-kss65Ti4HVndk_382yrMXiHWYQg7dWdwo3DU6klnMRzW9CSR2Ig6a2oAJYoUKE3Kr0Ss-SPokjzm3uLUymlxKcN-hvwIoDZhEpU7-HluXsH2oyN-kgOHwcj4wfwIluMe5RMy=s970បុរសរូបសង្ហារនេះត្រូវបានគេល្បីថាជាគូស្នេហ៍ថ្មីរបស់អ្នកនាង ពេជ្រ សោភា ខណៈបុរសនេះត្រូវបានគេទម្លាយឱ្យដឹងថា លោកមានឈ្មោះថា យូសេ្វណាង ឈ្មោះពិត ស៊ីន សំណាង មានអាយុ២៧ឆ្នាំ គឺជាតារាម៉ូដែលបុរសមានរូបរាងសង្ហាខ្ពស់ស្រឡះ មួយវិញទៀត យូស្វេលណាង ក៏ជាបេក្ខភាពចូលប្រកួតក្នុងកម្មវិធីចម្រៀងលំដាប់ ពិភពលោក Beat The Beast ផងដែរ។

https://blogger.googleusercontent.com/img/a/AVvXsEiYm7kgiPVU5WLjQTmbcdfSnpHpRI986YkZ2pg7whukiHJBWn8kZiIO2ObedSVqSsqqlT2kIXMRAx4JbZ7jH8wm21l32TMlVUwHC2z9YB7STDnfHHapm229foYYSoz6gSeh1WtsXkDZv3-fZZqBa_qpKCcZR8_7E14JVThmwlfoJ6PcHPoJKS7pho4T=s2048ជាមួយគ្នានេះដែរ បើតាមប្រភពជិតស្និទ្ធិមួយរបស់លោក ស៊ីន សំណាង បានបង្ហើបប្រាប់ KBN ថា តាមពិតលោក ស៊ីន សំណាង គឺជាអតីតគូស្នេហ៍របស់កញ្ញា លី លីនដា អតីតបេក្ខនារី កម្មវិធី Beat The Best ដែលគេទាំងពីរនាក់ បានបែកគ្នាមួយរយៈធំហើយ។

https://blogger.googleusercontent.com/img/a/AVvXsEi8feNBj2z_fie5Xi90Ww4MDxPNf3RGOx3_QwkJ3buwFW_gzdTPL5-9Z-NvYN5S3T3Sn498ahq4_Kzu35380ntrBGVlCtkfsp3dFsAoz1UGRiN0h9sF3L48hBTuSDyMDbXFi4H6y_3nuDTd0Wp4__8vYNOLFkacO_5C_57PcxtTIQj7-kQYgL4vummO=s1280ប្រភពដដែលបានឲ្យដឹងដែលថា អ្នកនាង ពេជ្រ សោភា ទើបតែបានស្គាល់លោក ស៊ីន សំណាង បានមួយរយៈខ្លីប៉ុណ្ណោះ ពោលគឺក្នុងខណៈដែលលោក ស៊ីន សំណាង បានដាក់ពាក្យប្រឡងក្នុងកម្មវិធីចម្រៀងលំដាប់ ពិភពលោក Beat The Beast

https://blogger.googleusercontent.com/img/a/AVvXsEit73FjtzJ4JPC2JA2z5Praf_0kHc4vA49g6LpCOX7jpzSTBtgSbv6NP6yihSPpzAcIR0Q-7pHMJRbM4DKi2xI7mj1JmqHrnHiCmWXORk1voxXCcA0IFttaL7DSvPViQfaFnYn64iOAM052EUVyvoWFioiGMv6MQ_InVamGuEDoHyzvqDbXgHnyyigh=s1440តែយ៉ាងណាក៏ដោយចំពោះសាមីខ្លួន អ្នកនាង ពេជ្រ សោភា មិនទាន់បានបញ្ជាក់ជាសាធារណៈថា លោក ស៊ីន សំណាង គឺជាគូស្នេហ៍ថ្មីរបស់នាង ឬយ៉ាងណាទេ ៕

សូមប្រិយមិត្តទសនាវីដេអូរដូចខាងក្រោម៖