ប្រទេសឥណ្ឌា៖ នៅក្នុងប្រទេសឥណ្ឌាមានហេតុការណ៍មួយបានកើតឡើងក្នុងពិធីមង្គលការមួយកន្លែងដោយកូនកំលោះត្រូវគ្រួសារខាងកូនក្រមុំវាយទ្រោមខ្លួនដោយសារតែបញ្ហារឿងបណ្ដាការ។

អ្នកយកព័ត៌មានមួយបានរាយការណ៍អំពីរឿងរ៉ាវកំពុងល្បីនៅប្រទេសឥណ្ឌា ដែលបង្ហាញពីរូបភាព នៃព្រឹត្តិការណ៍ដ៏ច្របូកច្របល់មួយនៅកណ្តាលពិធីមង្គលការរបស់គូស្នេហ៍ថ្មីថ្មោង បង្កឱ្យមានភាពចលាចលនិងភាពវឹកវរ ជាខ្លាំងខណៈពេលដែលកូនកំលោះត្រូវបានសាច់ញាតិរបស់កូនក្រមុំជាច្រើននាក់ចាប់អូសនិងវាយធ្វើបាបលើរាងកាយ ដោយកូនក្រមុំព្យាយាមឱបកូនកំលោះយ៉ាងណែនមិនលែងដើម្បីការពារប្តីប៉ុន្តែហាក់មិនបានផលទាល់តែសោះ។ ក្នុងនោះរួមទាំងឪពុករបស់កូនកំលោះក៏ត្រូវបានវាយដុំផងដែរនៅក្នុងពិធីអាពាហ៍ពិពាហ៍នោះផងដែរ មូលហេតុដោយសារតែសាច់ញាតិខាងកូនក្រមុំខឹងខ្លាំងពេក ព្រោះកូនកំលោះនិងឪពុករបស់គេ បានទាមទារថ្លៃបណ្ណាការពីកូនក្រមុំបន្ថែមក្នុងចំនួន ទឹកប្រាក់ ១លានរូពី (ប្រហែល ១ពាន់ដុល្លារជាង) ក្នុងខណៈពេលញ៉ាំអាហារពេលល្ងាចមុនពិធីមង្គលការចាប់ផ្ដើម បើខាងស្រីមិនយល់ព្រមទេ រូបគេមិនរៀបការជាដាច់ខាត។ គួរបញ្ជាក់ផងដែរថាកូនក្រមុំបានបង់ថ្លៃបណ្ណាការជូនគ្រួសារខាងប្រុស ជាសាច់ប្រាក់ចំនួន៣សែនរូពី(ប្រហែល ៣រយដុល្លារជាង) និងចិញ្ចៀនពេជ្រមួយវង់រួចទៅហើយ ប៉ុន្តែពួកគេទាំងនោះបានក្រឡាស់គំនិតខ្លួនទៅវិញ ដោយសុំដំឡើងថ្លៃបណ្ណាការបន្ថែមពីគ្រួសារកូនក្រមុំទៀត ដោយយោងទៅតាមប្រពៃណីឥណ្ឌាគ្រួសារខាងស្រីត្រូវតែបង់ថ្លៃបណ្ណាការជូនខាងប្រុស។

យ៉ាងណាមិញសាច់ញាតិរបស់កូនក្រមុំក៏បានលាតត្រដាងដែរថា កូនកំលោះរូបនេះគេបានរៀបការជាច្រើនលើកមកហើយ ហើយនេះជាទង្វើរដែលគ្រួសារខាងកូនក្រមុំមិនអាចទទួលយកបានជាជាច់ខាត៕ ប្រភព៖ Sanook