កាលពីព្រឹកថ្ងៃច័ន្ទ ទី០៣ ខែមករា ឆ្នាំ ២០២២ ក្រុមហ៊ុនសាប៊ូ លីប៉ាយ បាននាំយកសាប៊ូ ក៏ដូចជាសម្ភារៈអនាម័យមួយចំនួន ប្រគល់ជូនមន្ទីរអប់រំយុវជន និងកីឡាខេត្តតាកែវ សម្រាប់ប្រើប្រាស់ និងចែកបន្តដល់ វិទ្យាល័យ អនុវិទ្យាល័យនៅក្នុងខេត្ត ។ ទាំងនេះជាកាដូសម្រាប់បវេសនកាលឆ្នាំថ្មី ដែលនឹងចាប់ផ្ដើមនៅថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០២២ ។

https://blogger.googleusercontent.com/img/a/AVvXsEjIXWAReqVqBbPq_DHLOD0D9xY4wD9LJ9BvzaMQoSaiE6WOxnXc7c3MbXf0vmYKhVbA0iw6ebdwqYqYdRaX1JD0xgR1iLMPzqfvFtvzh2xMK18DNzjm6BGhAqPU6NCMVgv6-iREoDw_XKIo4bID_Qb-7q1FhYEAtsVL2lxbXSPs02aIAIoEuAIEDm-p=s1280ក្នុង ឱកាសនោះ លោក ឡោ វីរិទ្ធិ ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តតាកែវ បានមានប្រសាសន៍ថា សម្ភារៈរបស់ក្រុមហ៊ុនសាប៊ូលីប៉ាយ នៅពេលនេះ គឺពិតជាមានសារៈសំខាន់ណាស់សម្រាប់សិស្សក្រីក្រ និងសាលារៀនដែលមានការខ្វះខាតសម្រាប់ប្រើប្រាស់ ដើម្បីចូលរួមអនុវត្តន៍ នូវវិធានការរបស់រាជ រដ្ឋាភិបាល ៣កុំ ៣ការពារ ហើយមន្ទីរ នឹងយកសម្ភារៈទាំងនេះចែកជូនដល់សាលានិមួយៗទៅតាមតម្រូវការចាំបាច់។

https://blogger.googleusercontent.com/img/a/AVvXsEgHboBU5xfRh56IGRBiYTYnIta5RaHdajWu-zNeoP1qfrQ2OesDGAoTlIgZmcjzWe0arf6pFDSAWNpMxc4T_TVfTBFrVBIfwVTBTf-sD7lQesCYCF13X6qWW6OPJlatkc88UhnR_uMpyR3mnsTEvugie2x7Y8EJAXl-OGdyZ0LqbB4iId_RRAqjrMfF=s1280សូមបញ្ជាក់ថា នេះគឺជាលើកទី២ហើយដែលក្រុមហ៊ុន បានប្រគល់ជូនសម្ភារៈអនាម័យ ដល់មន្ទីរអប់រំយុវជននិងកីឡា ខេត្តតាកែវ ដែលមានសាលារៀនច្រើនកំពុងជួបការលំបាក ៕