ក្រុមមេឃខៀវ Manchester City ហាក់បីមានសង្ឃឹមខ្ពស់ក្នុងការគ្រងជើងឯកក្នុងរដូវកាលនេះ ដោយបានបន្តឈ្នះជាបន្តបន្ទាប់ ខណៈក្រុមលេខ ២ និងលេខ៣ បន្តស្មើ និងចាញ់តែប៉ុណ្ណោះ។May be an image of 3 people, people playing sports, grass and stadium

ជាក់ស្តែងកាលពីយប់មិញក្រុមលេខ ២ Chelsea បានត្រឹមស្មើគ្នា ២-២ ជាមួយក្រុមលេខ៣ ហង្សក្រហម Liverpool ស្របពេលកាលពីចុងសប្តាហ៍កន្លងទៅ Man City បានយកឈ្នះកាំភ្លើងធំ Arsenal ២-១ ថែមទៀត ដែលធ្វើអោយគម្លៀតពិន្ទុកាន់តែឆ្ងាយទៅៗ។May be an image of 3 people and text that says 'NEXE TIRE ETIHAD AIRWAYS'

បច្ចុប្បន្ន Man City ឈរនៅលេខ ១ មានដល់ទៅ ៥៣ពិន្ទុ តាមពីក្រោយដោយក្រុមតោខៀវ Chelsea មានត្រឹមតែ៤៣ពិន្ទុប៉ុណ្ណោះ៕