កាលពីយប់មិញ ក្រុមដំរីថៃធ្វើបានយ៉ាងល្អ ដោយបានលុតក្រុមឥន្ទ្រីឥណ្ឌូនេសុីយ៉ាងចាស់ដៃក្នុងលទ្ធផល ៤-០ នៅក្នុងការប្រកួតជើងទី១ វគ្គផ្តាច់ព្រ័ត្រ AFF Suzuki Cup 2020។Thailand thump Indonesia 4-0 to take control of Suzuki Cup final

ការប្រកួតលេងបានតែ២នាទី ក្រុមដំរីថៃអាចរកគ្រាប់បាល់បើកការនាំមុខមុន បាត់ទៅហើយ ដោយថ្វីជើង Chanathip Songkrasin។ លុះឈានដល់វគ្គទី២ ក្រុមថៃនៅតែបន្តទម្រង់លេងបានយ៉ាងល្អដោយបានបន្ថែម៣គ្រាប់ងាយទៀត។ ដោយឡែកខាងឥណ្ឌូនេសុីនៅជើងទី១មួយនេះ សឹងតែមិនមានបាល់លេងផង។REPORT: Indonesia 0-4 Thailand (Final, 1st leg)

ឆ្លងកាត់ជ័យជំនះ ដ៏ច្រើននេះ វាជួយអោយថៃ មានភាពកក់ក្តៅបន្តិច ក្នុងការក្លាយជាម្ចាស់ជើងឯក AFF Suzuki Cup 2020 នេះ។ គួរបញ្ជាក់ផងដែរថា ជើងទី ២ នឹងត្រូវធ្វើឡើងនៅថ្ងៃទី១ ខែមករា ឆ្នាំ ២០២២ ខាងមុខនេះ៕