ភ្នំពេញ៖ បន្ទាប់ពីសារព័ត៌មាន KBN.news យើងខ្ញុំបានចុះផ្សាយអត្ថបទព័ត៌មានមួយមានចំណងជើងថា “KTV Light 168 របស់លោក តាំង គួង មានអ្នកចូលខមមិនរាយការណ៍ក្នុងផេកសម្ដេចតេជោ ចោទថាមានបង្កប់ប្រើប្រាស់ថ្នាំញៀន” កាលពីថ្ងៃទីថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២១ ដោយយោងតាមប្រភព “Comment” ពីគណនីហ្វេសប៊ុកឈ្មោះ «ស្រី ជាតិ» រួចមក នៅល្ងាចថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២១​ នេះ ក្រុមហ៊ុនមេធាវី «Cambodia China» ដែលតំណាង​ឱ្យលោកឧកញ៉ា តាំង គួង បានចេញមុខបំភ្លឺថា ព័ត៌មានខាងលើគឺជារឿងខុសពីការពិត ធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ កិត្តិយស និងសេចក្ដីថ្លៃថ្នូរដល់លោកឧកញ៉ា តាំង គួង ដែលជាពាណិជ្ជករ រកស៊ីស្របច្បាប់នៅក្នុងប្រទេសកម្ពុជា ។ ជាមួយគ្នានេះ ក្រុមហ៊ុនមេធាវី «Cambodia China» ដែលតំណាង​ឱ្យលោកឧកញ៉ា តាំង គួង ក៏បានស្នើសុំឱ្យសារព័ត៌មានយើងខ្ញុំដកចេញនូវព័ត៌មានខាងលើនេះផងដែរ ។

គួរឱ្យដឹងថា នៅក្នុងអត្ថបទព័ត៌មាន “KTV Light 168 របស់លោក តាំង គួង មានអ្នកចូលខមមិនរាយការណ៍ក្នុងផេកសម្ដេចតេជោ ចោទថាមានបង្កប់ប្រើប្រាស់ថ្នាំញៀន” ដែលសារព័ត៌មាន​ KBN យើងខ្ញុំបានចុះផ្សាយកាលពីថ្ងៃទីថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅនេះ គឺគ្រាន់តែដកស្រង់ខ្លឹមសារ “Comment” ពីម្ចាស់គណនីហ្វេសប៊ុកឈ្មោះ “ស្រី ជាតិ” តែប៉ុណ្ណោះ ពុំបានបង្ហាញពីប្រយោគ វិនិច្ឆ័យ ឬបញ្ឆេះ ញុះញុង់ណាមួយឡើយ ។ មិនតែប៉ុណ្ណោះសារព័ត៌ KBN យើងខ្ញុំ ថែមទាំងបានបង្ហាញពីគោលបំណងស្វាគមន៍ចំពោះការស្រាយបំភ្លឺពីសំណាក់សាមីខ្លួន ឬភាគីដែលពាក់ព័ន្ធ នៅឃ្លាចុងបញ្ចប់នៃអត្ថបទថែមទៀតផង ៕

ខ្លឹមសារអត្ថបទ៖ "KTV Light 168 របស់លោក តាំង គួង មានអ្នកចូលខមមិនរាយការណ៍ក្នុងផេកសម្ដេចតេជោ ចោទថាមានបង្កប់ប្រើប្រាស់ថ្នាំញៀន"
ខ្លឹមសារអត្ថបទ៖ “KTV Light 168 របស់លោក តាំង គួង មានអ្នកចូលខមមិនរាយការណ៍ក្នុងផេកសម្ដេចតេជោ ចោទថាមានបង្កប់ប្រើប្រាស់ថ្នាំញៀន”
ខ្លឹមសារអត្ថបទ៖ "KTV Light 168 របស់លោក តាំង គួង មានអ្នកចូលខមមិនរាយការណ៍ក្នុងផេកសម្ដេចតេជោ ចោទថាមានបង្កប់ប្រើប្រាស់ថ្នាំញៀន"
ខ្លឹមសារអត្ថបទ៖ “KTV Light 168 របស់លោក តាំង គួង មានអ្នកចូលខមមិនរាយការណ៍ក្នុងផេកសម្ដេចតេជោ ចោទថាមានបង្កប់ប្រើប្រាស់ថ្នាំញៀន”