ម៉ាឡេស៊ី៖ បុរសជនជាតិម៉ាឡេស៊ីម្នាក់ ញញឹមយ៉ាងស្រស់ ក្រោយប្រពន្ធអនុញ្ញាតឲ្យរៀបការជាមួយនារី៣នាក់បន្ថែមទៀតដោយមិនខឹងសម្បារ ក្រោមហេតុផលថាខ្លួនមានអារម្មណ៍ថាអផ្សុក ឯកាខ្លាំង និងចង់មានមិត្តភក្តិជជែកគ្នាលេង។

មានសេចក្ដីរាយការណ៍មួយបានរាយការណ៍ទាក់ទងនឹងរឿងស្នេហារបស់បុរសម្នាក់ដែលមានប្រពន្ធរួចទៅហើយនោះ បានសម្រេចចិត្តរៀបការប្រពន្ធបីនាក់បន្ថែមទៀត ដោយភរិយាដើមអនុញ្ញាតបើកភ្លើងខៀវឲ្យប្តីរៀបការប្រពន្ធបន្ថែមនិងមិនគិតខឹងដោយសារតែនាងយល់ថាខ្លួនមានភាពឯកាខ្លាំងហើយត្រូវការមិត្តស្រីបន្ថែមទៀតមកជជែកគ្នាលេង។ ភរិយាដែលមានចិត្តសប្បុរសម្នាក់នោះឈ្មោះថាមីមី អាយុ៣១ឆ្នាំនាងបានរៀបការជាមួយប្តីឈ្មោះថាវ៉ាលី តាំងពីឆ្នាំ២០១៤មកម្លេះ និងមានកូនស្រីម្នាក់អាយុ៧ឆ្នាំ។ ការចម្រេចចិត្តឱ្យស្វាមីយកប្រពន្ធម្នាក់ហើយម្នាក់ទៀត ព្រោះស្វាមីនាងគាត់ធ្វើការជាអ្នកម៉ៅការ ដូច្នេះគាត់តែងតែធ្វើដំណើរទៅធ្វើការឆ្ងាយៗកម្រនឹងមកផ្ទះណាស់ ហេតុនេះធ្វើឱ្យនាងមានអារម្មណ៍ឯកោទើបនាងអនុញ្ញាតឱ្យប្តីយកប្រពន្ធផ្សេងទៀតដើម្បីបានគ្នាច្រើនក្នុងផ្ទះ។ ក្នុងនោះប្រពន្ធដើមក៏បានបន្ថែមថាស្វាមីរបស់នាងបានធ្វើឱ្យនាងមានមិត្តកាន់តែច្រើន ដោយគាត់បានរៀបការជាមួយប្រពន្ធទី២ទី៣ហើយនៅថ្ងៃទី២១ធ្នូកន្លងទៅរូបថតនៃពិធីមង្គលការដ៏រីករាយរវាងស្វាមីខ្លួននិងភរិយាទី៤ ឈ្មោះថាធីហា អាយុ ២៥ឆ្នាំក៏បានបង្ហាញឡើង

ដោយអ្នកទាំងពីរបានរៀបការនិងមានការចូលរួមពីសំណាក់ភរិយាទាំងអស់និងត្រូវបានយល់ព្រមដោយភរិយាទាំង៣នាក់ ដោយពួកគេនិយាយថាមិនប្រកាន់នោះទេឲ្យតែស្វាមីម្នាក់នេះអាចផ្ដល់ក្ដីស្រឡាញ់ចំពោះពួកគេទាំងបួននាក់ស្មើៗគ្នាទៅបានហើយ៕