ការចាប់ឆ្នោតបែងចែកពូលនៃការប្រកួតជើងឯកបាល់ទាត់តំបន់អាស៊ីអាគ្នេយ៍អាយុក្រោម២៣ឆ្នាំ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះ បានប្រព្រឹត្តទៅយ៉ាងរលូនដោយគោព្រៃកម្ពុជាយើងស្ថិតនៅក្នុងពូល A ជាមួយក្រុមហ្វីលីពីន, ប្រុយណេ និង ទីម័រខាងកើត។
ការប្រកួតនឹងប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ និងកីឡដ្ឋានព្រីសន៍ នៃព្រះរាជាណាចក្រកម្ពុជា៕